សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ឧត្តមសេនីយ៍​មាស​សុភា​នឹង​ទទួល​តួនាទី​អ្វី​?​រដ្ឋមន្ត្រី​ការពារជាតិ​ឬ​អគ្គមេបញ្ជាការ​កង​ទព័​?

នាយ​ឧត្តមសេនីយ៍​មាស​សុភា​នឹង​ទទួល​តួនាទី​អ្វី​?​រដ្ឋមន្ត្រី​ការពារជាតិ​ឬ​អគ្គមេបញ្ជាការ​កង​ទព័​?

ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍មាស សុភា បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​នៅ​មណ្ឌល​ព្រះវិហារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយ​ពី​ការ​បោះឆ្និត​ចប់ បាន​ដាក់​ពាក្យ​លាលែង ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​ដើម្បី​បើក​ច្រក លោក​សួស យ៉ារ៉ា ដែល​ជា​បេក្ខជន​បម្រុង​លេខ​រៀង​ទី​១ នៅ​មណ្ឌល​នេះ​បាន​ចូល​ជំនួស​វិញ​។

​នេះ​បើ​តាម​លោក​សោម សូ​រី​ដា អគ្គលេខាធិការរង​គ​.​ជ​.​ប​.​ឲ្យដឹង​។ ទោះជា​យ៉ាងណា លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​យ​ក្រសួង​ការពារជាតិ​បាន​ប្រាប់ថា​លោក​ក៏​មិនដឹង​ថា​ក្រោយ ការលាលែង​ពី​បេក្ខជន​តំណាងរាស្ត្រ​របស់​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា គាត់​នឹង​ត្រូវ​មក​កាន់​តួនាទី​អ្វី​នៅ​ឡើយ​ទេ គឺ​ជាក់ស្តែង​រង់ចាំ​ការប្រកាស​រដ្ឋាភិបាល​ថ្មី​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពន្យល់ថា នៅពេល​ដែល​ជាប់​ជា​តំណាងរាស្ត្រ​ហើយ បើ​គាត់​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង គឺ​ត្រូវ​លា​លាលែង​ហើយ និង​អ្នកតំណាងរាស្ត្រ​ដែល​មាន​បញ្ជី​ឈ្មោះ​បន្ទាប់​ត្រូវ​ឡើងមក​ជំនួស​។ នេះ​ជា​លក្ខការណ៍​ការ​ការងា​រ​ដែល​មានចែង​នៅក្នុង​ច្បាប់​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បានបញ្ជាក់​ថា នឹង​មាន​អ្នកតំណាងរាស្ត្រ​មួយចំនួនទៀត នឹង​លាលែង​ពី​តំណាងរាស្ត្រ ពីព្រោះ​សមាសភាព​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​មួយចំនួន​ចេញ​ពី​តំណាងរាស្ត្រ​។​សូមបញ្ជាក់​ថា​លោកនាយ​ឧត្តមសេនីយ៍​មាស​សុភា​មេបញ្ជាការ​កងទព័ជើងគោ​ក​លោកនាយឧ​ត្ត​ម​សេនីយ៍​គន់​គីម​នាយសេនាធិកា​រ​ចំរុះ​និង​នាយ​ឧត្តមសេនីយ៍​ប៉ុល​សារឿ​ន​អគ្គមេបញ្ជាការ​កង​ទព័បាន​ដាក់ពាក្យ​ព្យួរ​ការងារ​ដើម្បី​ទៅ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តំណែង​អគ្គ​បញ្ជា​រការ​ត្រូវ​បាន​ទួល​ជំនួស​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​។​ឯ​នាយសេនាធិការ​ចំរុះ​និង​មេ​ទព័ជើងគោក​ទទួល​ជំនួស​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន​ម៉ាណែ​តដែល​ត្រូវបាន​តម្លើង​ជា​អគ្គ​មេ​បញ្ជារ​ការរង​កង​ទព័​ភ្លាមៗ​ដែរ​។​អា​ឡូ​វ​នេះ​គេ​ឃើញ​វត្តមានា​នាយ​ឧត្តមសេនីយ៍​គន់គីម​បង្ហាញ​មុខ​ឡើង​វិញ​ក្នុង​តួនាទី​ជា​នាយសេនាធិការ​ចំរុះ​វិញ​ហើយ​។​ឯ​នាយ​ឧត្តមសេនីយ៍​ប៉ុល​សារឿ​ន​នៅមាន​ឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដដែល​។​ចឹង​តើនា​យ​ឧត្តមសេនីយ៍មាស​សុ​ភា​ទៅ​ណា​?​បើ​មេ​ទព័ជើងគោ​ក​ត្រូវ​ឧត្តមសេនីយ៍​ហ៊ុន​ម៉ាណែត​កាន់កាប់​ទៅ​ហើយ​ច្បាស់​ជា​មិន​ដូរ​ចេញ​ទេ​?​។​

​មាន​ច្រក​ពីរ​សម្រាប់​លោក​នាយ​ឧត្តមសេនីយ៍​មាស​សុភា​ដែល​ជា​សមាជិក​អចិន្ត្រៃគណ​បក្ស​នោះ​គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បើ​លោក​នាយ​ឧត្តមសេនីយ៍​ទៀ​បាញ់​មិន​ក្រាញ​ឬក័​ជា​អគ្គមេបញ្ជាការ​កង​ទព័កន្លែង​ដែល​នាយ​ឧត្តមសេនីយ៍​សៅ​សុខាអ​ង្គុយ​បច្ចុប្បន្នព្រោះ​សម្រាប់​កងទព័​ឧត្តមសេនីយ៍សៅ​សុខាគី​ឡូ​មិន​ទាំន់​ដល់​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ