សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនជាតិ​ចា​រ៉ា​យ​ឃើញ​ប្រពន្ធ​គេ​សាច់​ស​បន្លំ​ខ្លួន​ធើ​ប្តី​ដាក់មួយ​ជាប់គុក​ប៉ា​រ៉ោ​យ​ចៅ​ន​កូន​និង​ប្រពន្ធ​

ជនជាតិ​ចា​រ៉ា​យ​ឃើញ​ប្រពន្ធ​គេ​សាច់​ស​បន្លំ​ខ្លួន​ធើ​ប្តី​ដាក់មួយ​ជាប់គុក​ប៉ា​រ៉ោ​យ​ចៅ​ន​កូន​និង​ប្រពន្ធ​

​ខេត្ត​រតនៈគិរី ៖ បុរស​ជម​ជាតិ​ចា​រ៉ា​យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​នា​ថ្ងៃ​ទី​២០​សីហា​រឿង​ចូល​រំលោភ​ប្រពន្ធ​អ្នកជិតខាង​បានសម្រេច កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន្ត ស្រុក​អូរយ៉ាដាវ​។

​ជនសង្ស័យ​ខាងលើ​ឈ្មោះ សេ​វ អា អាយុ​២៧​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ មាន​ប្រពន្ធ និង​កូន​២​រួចទៅហើយ ។​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ​នៅ​ខ្ចី​ញ៉េញ មុខរបរ​កសិករ ហើយ​ទើបតែ​រៀបការ​បាន​តែ​កន្លះ​ខែ​ប៉ុណ្ណោះ​តែ​នា​។​មុន​កើតហេតុ​យប់​នោះ​ផ្ទះ​ជនសង្ស័យ​បាន​រៀបចំ​កម្មវិធី​ឡើងផ្ទះ និង​អញ្ជើញ​អ្នកភូមិ​ជា​ច្រើន​នាក់ រួមទាំង​គ្រួសារ​នារី​រងគ្រោះ​ផងដែរ ហើយ​បាន​ទទួល​ភ្ញៀវ​មាន​ទាំង​ស្រា​បៀរ ស្រា​ពាង និង​គ្រឿងក្លែម​ជាច្រើន​តាមរបៀប​ប្រពៃណី​ជនជាតិ​ច្រាយ​។​ពេល​ចប់​កម្មវិធី​ម៉ោង​១០​យប់ ភ្ញៀវ​បាន​ត្រឡប់ទៅផ្ទះ​វិញ​អស់ ខ្លួន​ឃើញ​នារី​រងគ្រោះ​ស្រវឹង​ខ្លាំង​ក៏​ដើរ​ទៅ​ផ្ទះ​នារី​រងគ្រោះ​អើត​មើល​បន្ទប់​នាង​ដេក ឃើញ​នាង​ស្លៀក​ខ្លី​បញ្ចេញ​គល់ភ្លៅ​គួរឱ្យ​គ្រឺត​ម្យ៉ាង​ប្តី​របស់​នាង​មិន​បាន​នៅ​ផ្ទះ​ផង​ព្រោះ​រវល់​ទៅ​យក​ក្តារ​ទូ​នៅ​មាត់​ទន្លេ​សេ​សាន្ត​បាត់​ក៏​ចូល​ចាប់រំលោភ​នាង​សម្រេច​មួយ​ដង រួច​ដើរ​ទៅ​ផ្ទះ​ខ្លួនឯង​ដេក​យ៉ាង​រំភើយ​។​

​នារី​រងគ្រោះ​បាន​ប្រាប់ថា ពេល​ជនសង្ស័យ​ចាប់រំលោភ​នោះ នាង​អត់​បាន​ស្រែក​ទេ ព្រោះ​ស្មានថា ប្តី​។ ម្យ៉ាងទៀត​ស្រវឹងស្រា​ខ្លាំងពេក ពេល​បាន​សម្រេច​នាង​បើកភ្នែក​មើល​ទើប​ដឹងថា មិនមែន​ជា​ប្តី ។​ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​២០ នារី​រងគ្រោះ និង​ប្តី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​ផ្ត​ន្ទទោស​តាមច្បាប់​។​

Filed in: សន្តិសុខសង្គម