សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម សរ ចំ​រុង ៖ ព្រៃឈើ គឺជា​ប្រភព​ផ្ដល់​ការរស់រានមានជីវិត​ចំពោះ មនុស្ស សត្វ ដែល​មាន​ជីវិត​នៅលើ​ភពផែនដី​

ឯកឧត្តម សរ ចំ​រុង ៖ ព្រៃឈើ គឺជា​ប្រភព​ផ្ដល់​ការរស់រានមានជីវិត​ចំពោះ មនុស្ស សត្វ ដែល​មាន​ជីវិត​នៅលើ​ភពផែនដី​

ក្រចេះ​៖ ឯកឧត្តម សរ ចំ​រុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​មានប្រសាសន៍ថា ធនធាន​ព្រៃឈើ បាន​ផ្ដល់​នូវ​ពហុ​ប្រយោជន៍ មិន​អាច​បាន់​ប្រមាណ​បាន​ដល់​មនុស្សជាតិ​តាំងពី​ដើម​រហូត​មក​។

ព្រៃឈើ​មិន​គ្រាន់តែ​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​ថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើឲ្យ​ធាតុអាកា​ស​ល្អប្រសើរ​ឡើង រក្សា​និយតភាព​ប្រភពទឹក ការពារ​ទី​ជំរាល និង​ការពារ​ជីវចម្រុះ​ជាដើម​។ ព្រៃឈើ គឺជា​ប្រភព​ផ្ដល់​ការរស់រានមានជីវិត​ចំពោះ មនុស្ស សត្វ ដែល​មាន​ជីវិត​នៅលើ​ភពផែនដី​យើង​នេះ​។​

​ឯកឧត្តម បាន​ថ្លែង​យ៉ាងដូច​ច្នេះ គឺ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ឆ្នាំ​២០១៦ នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្រចេះ ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ និង​ដោយ​មាន​វត្តមាន​អញ្ចើញ​ចូលរួម​ពី​សំណាក់​ឯក​ឧត្តម នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ លោក លោកស្រី​មន្ត្រី​ក្រោម​ឱ​វ៉ាត ព្រមទាំង​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។​

​លោក ទ្រី សុភ​ក្រ័ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានឲ្យដឹងថា សម្រាប់​ឆ្នាំ​២០១៦​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានជ្រើសរើស​កំណត់​យ​ក​ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​ថ្នាក់​ខេត្ត នៅ​នៅ​បរិវេណ​សាកលវិទ្យាល័យ​ក្រចេះ ក្រុង​ក្រចេះ ហើយ​ប្រភេទ​ឈើ​ដែល​យក​មក​ដាំ​នៅពេលនោះ ជា​ប្រភេទ​ឈើ គគី ឈើទាល បេង ធ្នង់ និង​ឈើ​ហូប​ផ្លែ​ជាច្រើន​ទៀត ។
​លោក បាន​បន្តថា ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​រុក្ខទិវា​នាពេលនោះ គឺ​ក្នុង​គោលបំណង់ ដើម្បី​ស្ដារ និង​ដាំ​ឡើងវិញ​នូវ ប្រភេទ​ឈើ​មាន​រយៈពេល​វែង ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង សោ​ភណ្ឌ័​ភាព​ទេសភាព ធម្មជាតិ បរិស្ថាន និង​ចូលរួម​ចំណែក​កាត់បន្ថយ ការឡើង កម្ដៅ​នៅក្នុង​ពិភព​ផែនដី និង​បម្រែបម្រួល​អាកាសធាតុ​។​

​លោក ទ្រី សុភ័​ក្រ បានបញ្ជាក់​ថា នៅ​ខេត្ត​ក្រចេះ រុក្ខទិវា​ត្រូវបាន​ប្រារព្ធ​ធ្វើ​ជា លើកដំបូង​នៅ​ឆ្នាំ ១៩៩២ ហើយ​បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ រហូតមកដល់​ឆ្នាំ​នេះ ហើយ​ដាំ​បាន​សរុប ១១៦.១៣១​ដើម និង​បាន​ដាំ​នៅតាម​វត្ត​អារាម តាម​សាលារៀន និង​នៅតាម​ទីសាធារណៈ មួយចំនួនទៀត​។ លទ្ធផល​ខាងលើនេះ បាន​មក​ដោយ​ការខិតខំ​ប្រឹងប្រែង​ចូល​រួមទាំង កម្លាំងកាយ និង​ចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង​ដោយ​មាន​ការយកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​អាជ្ញាធរ​រដ្ឋ​អំណាច​គ្រប់​ថ្នាក់ ។​

​ឯកឧត្តម សរ ចំ​រុង បាន​បន្ដ​ថ្លែង​បែបនេះ​ថា កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​នេះ ខេត្ត​ក្រចេះ បាន​ជួបប្រទះ​និង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​បញ្ហា​ព្រៃឈើ ពិសេស​បញ្ហា​កាប់​រាន ដុត ឈូសឆាយ​ដី​ព្រៃឈើ ពី​សំណាក់​ជន​ខិលខូច​ដែល​មាន​អំណាច មាន​ទឹកប្រាក់ ដើម្បី​វាត​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​ខែល​តតាំង​ជាមួយ​អាជ្ញាធរ និង​តាមរយៈ​ការជួល​ផ្ទាល់ ឬ​ទិញ​បន្ត ក្នុង​តម្លៃ​ថោក​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម បាន​សំណូមពរ​ឲ្យ​អង្គពិធី​ទាំងមូល ពាំនាំ​យក​ទៅ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​នៅ​មូលដ្ឋាន មាន​ការយល់ដឹង​បាន​គ្រប់ៗ​គ្នា​។ តាមរយៈ​គោលនយោបាយ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល បាន​កំណត់​នូវ​ទិសដៅ​សំខាន់ៗ​លើ​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព ក្នុងនោះ បង្កើន​ចលនា​ដាំ​ដើមឈើ​ឡើងវិញ​ជា​ចាំបាច់ ព្រោះថា ព្រៃឈើ គឺជា​មរតក​រួម​របស់ជាតិ ព្រៃឈើ​ជា​អាយុជីវិត​សត្វលោក ព្រៃឈើ​ជា​សុខភាព​របស់​ប្រជាពលរដ្ឋ ដាំ​ដើមឈើ​ឡើងវិញ គឺ​សន្សំទ្រព្យ​សំរាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​លើក​កំពស់​ការយល់ដឹង​ឲ្យបាន​ច្បាស់លាស់​ក្នុង​ការថែរក្សា​ការពារ​ព្រៃឈើ​ឲ្យបាន​គង់វង្ស​។ ម្យ៉ាងវិញទៀត ចំពោះ​កូន​ឈើ​ដែល​បាន​ហើយ ទាំង​នៅក្នុង​ចំការ ទាំង​នៅ​តាម​រមណីយដ្ឋាន និង​ទីកន្លែង​សាធារណៈ​ផ្សេងៗ សូម​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​នៅនឹងកន្លែង ចូលរួម​ថែរក្សា​ឲ្យបាន​ជាប្រចាំ ដើម្បី​ឲ្យ​កូន​ឈើ​ទាំង​នោះ​ដុះ​លូតលាស់​ធំធាត់​ឆាប់រហ័ស និង​ពុំ​បាត់បង់​ទៅ​វិញ​អាស្រ័យ​ដោយ​កត្តា​ផ្សេងៗ​នោះឡើយ​៕

 

IMG_4995 IMG_5024 IMG_4992

Filed in: ព័ត៌មានជាតិ