សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ចង់បានធ​ន​ធាន​មនុស្ស​ពី​គណបក្ស​ចាញ់ឆ្នោត​ដើម្បី​ពី​គ្រោះ​យោបល់​!

​សម្តេច​តេជោ​ចង់បានធ​ន​ធាន​មនុស្ស​ពី​គណបក្ស​ចាញ់ឆ្នោត​ដើម្បី​ពី​គ្រោះ​យោបល់​!

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​កិច្ច ប្រជុំ​ពិគ្រោះ​យោបល់ ជាមួយ​គណបក្ស នយោបាយ គណបក្ស​ទាំង ១៦​ក្នុងចំណោម​គណបក្ស​២០​ដែល​ចូលរួម​បោះឆ្នោត ជា​លើកដំបូង នៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១៨ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បានឲ្យដឹងថា ការអញ្ជើញ​មេបក្សៗ​នានា​មក​ជួបជុំគ្នា​នេះ គឺ​មិនមែន​មក​ឲ្យ​គាំទ្រ គោលនយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ។

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការ គណៈរដ្ឋមន្ដ្រី បានឲ្យដឹងតាម​ហ្វេស​ប៊ុក ថា​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ ជាមួយ​តំណាង គណបក្សនយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត កាលពី​ថ្ងៃ​ទី ២៩ កក្កដា ឆ្នាំ​២០១៨ កន្លងមក សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ការបោះឆ្នោត​បាន​កន្លង​ទៅ​ទុក​បញ្ហា​នោះ​មួយអន្លើ ដូច្នេះ​គណបក្ស នយោបាយ​អាច​ចូលរួម​កសាង ប្រទេសជាតិ​ជាមួយ​គ្នា​រាជរដ្ឋាភិបាល មិន​យូរ​ប៉ុន្មាន​ទេ ការបោះឆ្នោត​២០២២ នឹង​មកដល់​។​

​សម្ដេច​តេជោ​បញ្ជាក់ថា “​ការអញ្ជើញ​ជួបជុំ​នេះ គឺ​មិនមែន​មក​គាំទ្រ​គោលការណ៍ នយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ហើយ​មិនមែន​ជា​ផលប្រយោជន៍ របស់​រាជរដ្ឋាភិបាល នោះដែរ ប៉ុន្តែ​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​”​។​

​សម្តេច​តេជោក៏បាន​ពន្យល់​ពី​ហេតុផល​នៃ​ការបង្កើត ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ជា​យន្តការ​ចូលរួម​ឆ្លើយតប និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ យន្តការ​ថ្មី​មួយ​នេះ​អាច​ហៅ​កាត់​ថា “​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​” ។​សូមបញ្ជាក់​ក្នុងចំណោម​គណបក្ស​ចាញ់ឆ្នោត​ទាំង​១៩​គណបក្ស​ប​៤​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​,​គណបក្ស​សម្ពន្ធ័​ដើម្បី​លិទ្ធិប្រជាធិបតេយ្យ​,​គនបក្ស​ខ្មែរ​ឈប់​ក្រ​និង​គណបក្ស​មាតុភូមិ​យើង​មិន​បាន​មក​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ​!៕

 

Filed in: ព័ត៌មានជាតិ