សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជ្រិញ​ក្រុមហ៊ុនអគ្គីសនី ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន​

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជ្រិញ​ក្រុមហ៊ុនអគ្គីសនី ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន​

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​កំពង់ឆ្នាំង តាម​បណ្តា​សង្កាត់​ទាំង​៤ បាននិ​ត្អូញត្អែ​រទាំង​ធុញទ្រាន់ បើទោះបី​ប្រមុខ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​កែទម្រង់​ស៊ីជម្រៅ និង​បាន​បញ្ចុះ​តម្លៃ​ភ្លើង​រហូត​ដែល​អាច​ទទួលយកបាន​។

​នៅ​ចន្លោះ​ពេល​ពី​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៧​ជាង​ទៅហើយ​នៅ​ព្រឹក​ថ្ងៃទី​២១/​សីហា​/២០១៨​នេះ​ភ្លើង​អគ្គីសនី​នៅ​ខេត្ត​កំពង់ឆ្នាំង​ពិសេស​អគ្គីសនី​ព្រៃ​ខ្មែរ បាន​មាន​ការរអាក់រអួល​ចរន្ត​ភ្លើង អគ្គីសនី​(​តង់ស្យុង សៀ​គ្វី​)​មិន​គ្រប់​វ៉ុល សូម្បី​កង្ហារ​របស់​ចិន​(​កង្ហា​ពី​ដាន​ស៊ី​ភ្លើង​តិច​បំផុត ក៏​វិល​មិន​រួច​ដែរ​ដែល​ជា​ហេតុ​បង្ករ​អោយ​ឧបករណ៍​អគ្គីសនី​របស់​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ការឆេះ​ខូចខាត ជា​បន្តបន្ទាប់​។​តែ​មិន​ដែល​ឃើញ​ខាង​ក្រុមហ៊ុនអគ្គីសនី​ពិសេស​ក្រុមហ៊ុនអគ្គីសនី​កំពង់ឆ្នាំង​ទទួលខុសត្រូវ​ចេញសង​ថ្លៃ​ខូចខាត​អោយ​ប្រជាពលរដ្ឋ​ម្ដងណា​ឡើយ​។​

​ម្យាង​វិញ​ទៀត​គីឡូ​ភ្លើង​ចេះតែ​ឡើង​ជា​បន្តបន្ទាប់​ជា​រៀងរាល់ខែ បើ​ទោះ​ជា​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​បាន​ជួយ​សម្រួល​បញ្ចុះតម្លៃ​អគ្គីសនី​អោយ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ប្រើប្រាស់​ភ្លើង​អគ្គីសនី​អោយ​បាន​ស្រួល​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាងណា​ក៏ដោយ ។​

​ចំណែក​ខាង​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​វិញ​នៅពេល​ប្រជាពលរដ្ឋ​ប្ដឹង​តវ៉ា​អំពី​បញ្ហា​នៃ​ការប្រើប្រាស់​ភ្លើង​របស់​ពួកគាត់​មាន​ភាពមិនប្រក្រតី គឺ​(​កុង​ទ័រ​)​គីឡូ​ភ្លើង​ឡើង​ខុសធម្មតា​ម្ដងៗ ខាង​អជ្ញាធរ​អគ្គីសនី កម្ពុជា​មក​ពិនិត្យ​កុង​ទ័រជូន​ប្រជាពលរដ្ឋ ហើយ​រក​កំហុស​របស់​ក្រុមហ៊ុនអគ្គីសនី​កពង់​ឆ្នាំង​មិនដែល​ឃើញ​ម្ដងណា​ទេ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការឈឺចាប់​រងទុក្ខវេទនា​ជាទីបំផុត ដោយសា​តែ​ខំប្រឹង​ធ្វើការ និង​ខំប្រឹង​រកស៊ី​មួយខែៗ​រកលុយ​សន្សំទុក​សម្រាប់​តែ​បង់ថ្លៃ​ភ្លើង​អគ្គីសនី​ស្ទើរតែ​មិន​គ្រប់​ផង ម្យ៉ាង​វិញ​កាល​ពី​ភ្លើង​នៅ​ថ្លៃ​១​គីឡូវ៉ាត់ម៉ោង តម្លៃ​១០៥០​រៀល​ក៏​ប្រើ​អស់​ជាង​១០​ម៉ឺន​/២០​ម៉ឺន មានផ្ទះ​ខ្លះ​ប្រើ​អស់​រហូត​ដល់​៣០​ម៉ឺន​/40​ម៉ឺន​ផង​ក៏មាន​។​លុះ​ដល់​ភ្លើង​ចុះថ្លៃ​មក​ត្រឹម​១​គីឡូវ៉ាត់ម៉ោង​ត្រឹមតែ​៨៥០​រៀល​ហើយ​ក៏​នៅតែ​ប្រើ​អស់​លុយ​ច្រើន​ប្រហាក់ប្រហែល​មុន​ដដែល​។​សួរថា​៖​តើ​ទង្វើ​បែប​នេះ​របស់​ក្រុម​ស​ហ៊ុន​អគ្គីសនី​កំពង់ឆ្នាំង​ដែល​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​តើ​យុត្តិធម៏​ដែរ​ឬទេ​? តើ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​អាជ្ញាធរ​អគ្គីសនី​ម្ពុ​ជា​គួរ​គិត​យ៉ាង​ណា​ចំពោះ​បញ្ហា​នេះ​?​។​

​ប្រជាពលរដ្ឋ​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ពី​ព្រោះ​ខ្លាច​គេ​ផ្តាច់​ភ្លើង​លែង​បាន​ប្រើ បាន​ធ្វើ​ការរិះគន់​ថា កុងទ័​រ​អគ្គីសនី​របស់​ក្រម​ហ៊ុន​អគ្គីសនី អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន គឺ​មាន​ភាព​វ័យឆ្លាត​ណាស់ គឺ​វា​ចេះ​ជួយ​រក​ចំណូល​អោយ​ថៅកែ​របស់​វា យ៉ាង​ពេញចិត្ត ។​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ នេះ​អ្នកយកព័ត៌មាន​យើង​នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ តំណាង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេឡិចទ្រី​ស៊ីធី ឌី​វេឡុ​ប​មែន​បើ​ទោះ​យ៉ាងណា​ប្រជា​ពល​នៅតែ​បន្ត​រិះ​គុន​យ៉ាងខ្លាំង​និង​ស្នើសុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្ដម​ឈួ​រ ចន្ទ័​ឌឿ​ន​មេត្តា​ចាត់​វិធានការអ​ន្ត​រាគ​ម​ន៏​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផង ៕

 

Filed in: ព័ត៌មានជាតិ