សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿង​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​រំដោះ​យក​ឡាន​សាំ​យ៉ុង​១​គ្រឿង ផ្ទុក​ឈើ​ពេញ ជា​វត្ថុតាង​ពី​ស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ​

​បែកធ្លាយ​រឿង​ចោរ​ថ្លើមធំ​ហ៊ាន​ចូល​លួច​រំដោះ​យក​ឡាន​សាំ​យ៉ុង​១​គ្រឿង ផ្ទុក​ឈើ​ពេញ ជា​វត្ថុតាង​ពី​ស្នាក់ការ រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ​

ខេត្ត​រតនគិរី ៖ ពិតជា​រឿង​ធំ​គួរអោយភ្ញាក់ផ្អើល​ខ្លាំង​មែនទែន និង កម្រ​នឹង​កើតឡើង​ផង ដែល​រថយន្ត​សាំ​យ៉ុង ១ គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF-៤៦៥៤ ផ្ទុក​ឈើ​ប្រភេទ​ប្រណិត​ខុសច្បាប់​ជាង​១​ម៉ែត្រគូប ដែល​ជា​វត្ថុតាង​ត្រូវបាន​ចោរលួច​ចេញពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បរ​កែវ​បាត់ស្រមោល​បាត់ កាលពី​វេលា​ម៉ោង​១០៖១១​នាទី​ព្រឹក ថ្ងៃទី​១៦​ខែ​សីហា ឆ្នាំ ២០១៨ ។​

​នេះ​បើ​តាម​ប្រភព​ព ព័ត៌មាន​ពី​អ្នកកាសែត​ដែល​ឈរជើង​នៅ​ខេត្ត​រតនគិរី ទម្លាយឲ្យដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី ២០​សីហា ២០១៨ នេះ ។​

​ទាក់ទិន​នឹង​ករណី​ខាងលើ​ត្រូវបាន​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឈរជើង​នៅ ស្រុក​ប​កែវ ប្រាប់​អ្នកកាសែត ថា ពិតជា មាន​ករណី​បាត់ រ​ថ យន្ត​សាំ​យ៉ុង​១​គ្រឿង​ដែល​ជា​វត្ថុតាង​ដឹក​បទល្មើស​ព្រៃឈើ​ពិតប្រាកដ​មែន ។​

​ប្រភព​បាន​បន្តទៀតថា ភ្លាមៗ​បន្ទាប់​ពី​បាត់​រថយន្ត​នោះ​នៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ រួចមក គឺ ខាង​រដ្ឋបាល​ព្រៃឈើ​ប​កែវ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី​ផងដែរ ។​នៅក្នុង​ពាក្យបណ្តឹង​នោះ​ដែរ​លោក ខៀវ ច​ន្ទី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​ការសង្ស័យ​ទៅលើ​ម្ចាស់​រថយន្ត​និង​ឈើ​ជា​អ្នក​មក​លួច​តែ​ម្តង​ព្រោះ​ធ្លាប់​បាន​ទំនាក់ទំនង​មក​គាត់​ជា​មេព្រៃ​តាម​លេខ​ទូរស័ព្ទ​០៩៧-៨៥០៩ ០២២​ក្នុង​ថ្ងៃ​ទី​១៦​ខែ សីហា​(​ថ្ងៃកើតហេតុ​)​មក​គាត់ ដើម្បី​សុំ​បំពេញ​ឯកសារ​តាម​នីតិវិធី​ផ្លូវច្បាប់​។​

​ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​បាន​លួច​បង្ហើប​ប្រាប់​អ្នកកាសែត​ថា កន្លែង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ​មាន​ព័ទ្ធ​របង​ថ្ម និង​ទ្វារ​ចេញ ចូល​ធ្វើ​ពី​ដែក​យ៉ាងរឹងមាំ ចុះ ហេតុ​អ្វី​បាត់​វត្ថុតាង​បទល្មើស ងាយស្រួល​លួច​ម្លេះ ?​។​ម្យ៉ាងទៀត បើ​ដឹង​ថា​កន្លែង​នោះ គ្មាន​សុវត្ថិភាព ហេតុអ្វី​មិន​នាំយក​វត្ថុតាង មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ទាក់ទិន​ទៅនឹង​ករណី​បាត់​វត្ថុតាង នៃ​បទល្មើស​ព្រៃឈើ​ពី​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ប​កែវ ខាង លើ​នេះ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ក្នុង​ខេត្ត​រតនគិរី ដែល​បាន​ដឹង​រឿងនេះ បានលើកឡើង​ស្រដៀង​គ្នា​ថា បើ​ខ្មោច ស្រុក​មិន​បើ​កដៃ ក៏​ខ្មោច​ព្រៃ​មិន​ហ៊ាន​ចូល​លួច​ដែរ ពោល​គឺ​សង្ស័យ​មានការ​ស៊ំ​គ្រ​លំ​គ្នា​ក្នុង​ផលប្រយោជន៍​ណាមួយ ទើប​បាត់​វត្ថុតាង​ស្រស់ៗ​បែបនេះ ? ។​

​ជុំវិញ​ករណី​នេះ​ការិយាល័យ​និពន្ធ​សារព័ត៌មាន មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី លោក ខៀវ ច​ន្ទី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​ប​កែវ​បានទេ ព្រោះ​ពុំ​មាន​លេខ​ទាក់​ទូរស័ព្ទ​ទាក់ទង ។ តែបើ​មាន ប្រតិកម្ម​តប​បំភ្លឺ ការិយាល័យ​យើង នឹង​ធ្វើ​ការចុះផ្សាយ​បំភ្លឺ​ជូន នៅពេល​ក្រោយ ព្រោះ​ការរិះគន់​គឺ​ដើម្បី​ស្ថាបនា​ជួយ​ដល់​សង្គម និង​រាជរដ្ឋាភិបាល​យើង​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ចំពោះ ករណី​ខាងលើ​នេះ​គឹជា​រឿង​ធំ ដែល​ទៀមទារ​អោយ​ស្ថាប័ន ពាក់ព័ន្ធ​គួរ​ធ្វើការ​សុើបអង្កេត ពិសេស ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ ដែល​មាន​លោក​កុង្សីយ៍ វ៉េង សាខុន និង លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កង​ទព័ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​បង្ក្រាប​បទល្មើស​ព្រៃ ឈើ​ទូទាំងប្រទេស ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​ការ អនុវត្ត​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អោយមាន ប្រសិទ្ធភាព​នោះ ចេញមុខ​បើក​ការស៊ើបអង្កេត​ករណីនេះ ដើម្បី​បង្ហាញ​ការពិត​ដល់​សាធារណជន​ផង ៕

 

Filed in: ព័ត៌មានជាតិ