សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហ្វ៊ុនស៊ិនប៉ិច​បញ្ជូន​អគ្គលេខាធិការ​គណបក្ស​ចូលរួម​វេទី​ការ​រដ្ឋាភិបាល​ហ៊ុន​សែន​ជាមួយ​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​!

ហ្វ៊ុនស៊ិនប៉ិច​បញ្ជូន​អគ្គលេខាធិការ​គណបក្ស​ចូលរួម​វេទី​ការ​រដ្ឋាភិបាល​ហ៊ុន​សែន​ជាមួយ​គណបក្ស​នយោបាយ​ចាញ់ឆ្នោត​!

ភ្នំពេញ ​៖​ ផ្ទុយ​ពី​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ប្រកាស​មិន​ចូលរួម​វេទិការ​គណបក្សនយោបាយ​និង​មិន​ទទួលយក​តំណែង​ដែល​រាជរដ្ឋាភិបាល​សម្តេច​ហ៊ុន​សែន​អាណត្តិ​ទី​៦​ប្រគល់​ឲ្យ​នោះ​មេដឹកនាំ​គនបក្ស​ហ្វុនស៊ិនប៉ិច​បានប្រកាស​ចូលរួម​។​

​លោក​សាម​អ៊ី​ន​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បាន​ប្រាប់​កាសែត​ពី​ជំហរ​នេះ​ដោយ​មូលហេតុ​ថា​រាជរដ្ឋាភិបាល​ថ្មី​មិន​ទាន់​ប្រកាស​ចេញ​និង​មិន​ដឹង​ថា​ជំហរ​កិច្ចប្រជុំ​ចង់បាន​អ្វី​ផង​ព្រោះ​មិន​បាន​ជជែក​គ្នា​មុន​។

​លោក ​ណុប សុធារិទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឱ្យ​កា​សេត​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា​ឆ្នាំ​២០១៨ នេះ​ថា​តាម​ការចាត់តាំង ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លោក ពេជ្រ សុជេ​ថ្ថា អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បង្ហាញ​ខ្លួន​ជា​លើកដំបូង នៅក្នុង​វេទិកា​ពិគ្រោះ​យោបល់​(​រវាង​គណបក្ស​ចាញ់ឆ្នោត​)​ជាមួយ​រាជរដ្ឋាភិបាល​(​គណបក្ស​ប្រជាជន​) នា​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខនេះ នៅ​វិមាន​សន្តិភាព​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះ​រាជបុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ព្រះ​ប្រធានស្តីទី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​លោក ពេជ្រ សូ​ជេដ្ឋា ជា​អគ្គលេខាធិការ​ប្រតិបត្តិ​។ កាលពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨​ដែល​ក្នុង​ថ្ងៃ​នោះ​ដែល​សម្តេច​ក្រុមព្រះ​នរោត្តមរ​ណ​រិទ្ធ​បានដក​ចោល​ដូច​ស្ពៃ​នូវ​អនុប្រធាន​គនបក្ស​ហ្វុនស៊ិនប៉ិច​ចំនួន​៣​នាក់​ពី​អនុប្រធាន​គណបក្ស​ដោយ​យកទៅ​ដាក់​នៅ​តំណែង​ខ្យល់​គឺ​សមាជិក​ក្រុម​ពឹទ្ធាចារ្យ​គណបក្ស​ហ្វុនស៊ិនប៉ិចវិ​ញ​។​

​តែ​នៅ​ថ្ងៃទី​១៨​សីហា​អតីត​អនុប្រធាន​គណបក្ស​ហ្វុនស៊ិនប៉ិច​ចំនួន​៣​រូប​គឺ​លោក​យូ​ហុកគ្រី​លោក​ញ៉េប​ប៊ុនជិន​លោក​ប៉ោ​ប៊ុនស្រឹ​បាន​បដិសេធ​មិន​ទទួលយ​ក​តំណែង​ខ្យល់​នោះតេ​គឹ​សុំនៅ​ជា​មាជិក​បក្ស​ធម្មតា​វិញ​។​ដូចគ្នា​ដែរ​លោក​យឹម​សា​វី​ដែល​ទើប​តែងតាំង​ដោយ​មិនចាំបាច់​សមាជ​គណបក្ស​ក៏​បាន​បដិសេធ​មិន​ទទួល​យកទួ​នាទី​ជា​អនុប្រធាន​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ​។​
​សូមបញ្ជាក់​ថា​៖​បើ​យោង​តាម​សេចក្ដីសម្រេច​បានបញ្ជាក់​ថា ព្រះ​ប្រធានស្ដីទី​គណបក្ស និង​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​ភារកិច្ច និង​សិទ្ធិ​ដូចតទៅៈ ព្រះ​ប្រធានស្ដីទី​គណបក្ស​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ នៅ​ពេល​អវត្តមាន​ព្រះប្រធាន​គណបក្ស​ក្នុង​ពេល​សម្រាក​ព្យាបាល​ជំងឺ​។​

​អគ្គលេខាធិការ​ប្រតិបត្តិ​ដឹកនាំ ចាត់ចែង មាន​ភារកិច្ច​ដឹកនាំ ចាត់ចែង សម្រេច​រាល់​ការងារ​របស់​អគ្គលេខាធិការដ្ឋានគ​ណ​បក្ស​ហ្វ៊ុនស៊ិចប៉ិច ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ព្រះ​ប្រធានស្ដីទី​គណបក្ស​មាន​សិទ្ធ​សម្រេច​កែសម្រួល ផ្លាស់ប្ដូរ តែងតាំង​សមាសភាព​នានា​តាម​ការចាំបាច់ និង​មាន​សិទ្ធិ​អនុវត្តន៍​រាល់​ការងារ​ផ្សេងៗ ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​ព្រះ​រាជបុត្រា​ច្បង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ា​រី រណឫទ្ធិ​។​

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ មាន​ព្រះជន្ម​ជាង ៤០​ឆ្នាំ​។​មកដល់​ពេលនេះ​មិន​ទាន់​ដឹងថា​មាន​គណបក្ស​ប៉ុន្មាន​ទៀត​គ្នុងចំណោម​គណបក្ស​ដែល​នៅសល់​ចំនួន​១៨​ទៀត​ប្រកាស​ចូលរួម​ក្នុង​វេទិការ​នោះ​នៅឡើយ​។​តែ​យ៉ាងណា​គេ​ជឿ​ថា គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ពេជ្រ​ស្រស់​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​លោក​ហួន​រាជ​ចំរើន​ច្បាស់​ជា​មាន​វត្តមាន​ជាមិនខាន​៕

 

Filed in: ព័ត៌មានជាតិ