សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អយ្យការ​ចោទ​ដល់ដៃ​ចៅក្រម​ស៊ើប​លែង​បាត់​ករណីយ៍​មន្ត្រីនគរបា​ល​បើកឡាន​បុក​និស្សិត​ស្លាប់​

​អយ្យការ​ចោទ​ដល់ដៃ​ចៅក្រម​ស៊ើប​លែង​បាត់​ករណីយ៍​មន្ត្រីនគរបា​ល​បើកឡាន​បុក​និស្សិត​ស្លាប់​

​ភ្នំពេញ ៖​កាលពី​ព្រឹក​ថ្ងៃទិ​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការចោទប្រកាន់​បុរស​ម្នាក់​តាម​មាត្រា​៨៥ ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​គេ​ដឹងថា ជា​មន្ត្រី​នគរបាល​ជាតិ​ម្នាក់​នៃ​រាជ​បណ្ឌឹតសភា​នគបាលជាតិ ដែល​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បុក​និស្សិត​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ថ្ងៃ​ទី​១១ សីហា តែ​ត្រ​វ​បាន​លោក​ជួន​សុ​រាសី​ចៅក្រម​ស៊ើបសួរ​ដោះលែង​វិញ​បាត់​ហើយ​។

​ជនជាប់ចោទ​តែ​ត្រូវបាន​ដោះ​លែង​មាន​ឈ្មោះ អ៊ុច ឆាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បើករថយន្ត​ម៉ាក​ម៉ែ​សឺ​ដេស ពណ៌​ស្ករ ពាក់​ស្លាក​នគរបាល ២.៧៧៣០​បាន បុក​ម៉ូតូ​១​គ្រឿង នៅ​ផ្លូវបំបែក​ជា​៤ បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ផ្លូវ​លេខ​២៥៥ កែង​នឹង​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​មានឈ្មោះ គួច សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​២៤B ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ជិញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Zoommer–X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-2984​។​

​ក្រោយពេល​កើតហេតុ​គេ​បាន​ឃើញ​ភាគី​ប្អូន​ជនរងគ្រោះ​មក​ដល់​កន្លែង​នោះ​ដែរ និង​បាន​ឃើញ​រថយន្ត​បុក​ម៉ូតូ បណ្តាល​ឲ្យ​សាច់ញាតិ​របស់​គាត់​ស្លាប់​បែបនេះ​។ ពេល​នោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ទប់​កំហឹង​មិន​បាន​ក៏​កើតមាន​អំពើហឹង្សា​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់រ​ថយ​ន្ត​នគរបាល​នោះ តែ​វាយ​មិន​បែក​ទេ ក៏បាន​ដើរចេញ​ទៅ​រក​រថយន្ត​សង្គ្រោះ​ដែល​មក​បម្រុង​ដឹក​ជនរងគ្រោះ​វិញ ហើយ​បាន​លើក​ជនរងគ្រោះ​បំណង​ទៅ​សង្គ្រោះ ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​

​ភ្លាម​នោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​នគរបាល​ខាងស្ដាំ​បែកខ្ទេច​។ ជនសង្ស័យ​បាន​ឆ្លើយ បដិសេធ​ទៅ​សមត្ថកិច្ច​ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាលាដំបូង​ថា ខ្លួន​មិន​បាន​បើករថយន្ត​បុក​អ្នកជិះ​ម៉ូតូ​នោះ​ទេ គឺ​អ្នក​ជិះ​ម៉ូតូ​ទេ​បាន​ជិះ​ចូល​រថយន្ត​ខ្លួន បណ្តាលឲ្យ​កិន​ស្លាប់​។ ទោះជា​យ៉ាងណាក្តី​ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើការ​វាស់វែង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​រថយន្ត និង​ម៉ូតូ ដើម្បី​យកទៅ​ធ្វើការ​សាកសួរ​។​

​បន្ទាប់ពី​នោះ​រថយន្ត​ត្រូវបាន​និង​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ក្រុងភ្នំពេញ រីឯ​សព​ជនរងគ្រោះ​ត្រូវ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​សូម​បញ្ជាក់​ដែរ​ថា​ថ្មីៗ​មាន​នារី​ចិន​វ័យក្មេង​ពីរ​នាក់​បើក​ឡាន​ឡិច​ស៊ិ​សដេញ​បុកចោ​រពីរ​នាក់​ជិះ​ម៉ូតូ​ស្កូ​ពីរ​ឌុប​គ្នា​មក​ឆក់​ទូរ​សព្ទ​ណ្តា​ល់​ឲ្យស្លាប់​ម្នាក់​។​ស្រី​ចិន​ត្រូវបាន​តុល​ការឃុំខ្លួន​ដែល​ថ្វើ​ឲ្យមាន​ការនិយា​យថាបុក​ចោរ​ជាប់គុ​កបុកនិស្សិត​ស្លាប់​រួចខ្លួន​៕

 

Filed in: ព័ត៌មានជាតិ