សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បណ្ឌឹត​សុខ​ទូច​បោះ​ព្រុ​យ៉ុង​សូ​វ៉េ​ជួយ​នាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀង​រឿង​វ៉ៃ​អាមេរិក​

បណ្ឌឹត​សុខ​ទូច​បោះ​ព្រុ​យ៉ុង​សូ​វ៉េ​ជួយ​នាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀង​រឿង​វ៉ៃ​អាមេរិក​

ភ្នំពេញ ៖ លោក​បណ្ឌឹត សុខ ទូច​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា​ឆ្នាំ​២០១៨​បាន​វាយបក​ចំពោះ​ទស្សនៈ​មួយចំនួន​ដែល​រិះគន់​កម្ពុជា​ដែល​ចង់​វ៉ៃ​អាមេរិក​ក្នុង​ពេល​ដែល​ខ្លួន​អាវុធ​ទំនើបៗ​ផង​។

​តាមរយៈ​ហ្វេ​សប៊ុក​លោក​បណ្ឌឹត សុខ ទូច​បាន​សរសេរថា កម្ពុជា មិន​ត្រូវការ​សង្គ្រាម​នោះ​ទេ​ប៉ុន្តែ​កម្ពុជា​ក៏​មិន​ខ្លាច​សង្គ្រាម​នោះ​ដែរ​។​លោក​សុខ​ទូច​បញ្ជាក់ថា​៖​នៅ​ចន្លោះ​ឆ្នាំ​១៩៦៥-១៩៧៥(​សង្គ្រាម​ខ្មែរ​ក្រហម​) នៅពេល​ដែល​អាមេរិក បាន​គាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ ប៉ុន្តែ​ពេលនោះ អាមេរិក​បាន​ចាញ់​សង្គ្រាម​យ៉ាង​អាម៉ាស់ ទោះបី​កម្ពុជា​ពេល​នោះ​គ្មាន​អាវុធ ទំនើប​ក៏ដោយ គឺ​កម្ពុជា​មាន​តែ​ធ្នូ ស្នា ចម្រូង និង​អាវុធ​ចាស់ៗ​។​

​លោក​បណ្ឌឹត​សុខ​ទូច​ថា​“​បើ​ប្រទេស​ដទៃ​មក​ឈ្លានពាន​ហើយ​បទពិសោធន៍​នេះ​កម្ពុជា​បាន​ឆ្លងកាត់​រួចហើយ គឺ​នៅ​ចន្លោះ​ឆ្នាំ ១៩៦៥-១៩៧៥ នៅពេល​ដែល​សហរដ្ឋអាមេរិក​បាន​គាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ ប៉ុន្តែ​សហរដ្ឋអាមេរិក បាន​ចាញ់​សង្គ្រាម យ៉ាង​អាម៉ាស់ ទោះបី​កម្ពុជា​ពេល​នោះ​កម្ពុជា គ្មាន​អាវុធ​ទំនើប​ក៏ដោយ គឺ​ពេល​ន​កម្ពុជា​មាន​តែ​ធ្នូ ស្នា ចម្រូង និង​អាវុធ​ចាស់ៗ ដូចជា កាឡា​ប៊ីន និង សេ​កា​សេ ជាដើម​”​។​លោក​អះអាង​ថា ជា​ការពិត អាវុធ​ជា​កត្តា​កំណត់​ហើយ ប៉ុន្តែ ទឹក​ស្នេហា​ជាតិ​គឺ​មាន​សារៈសំខាន់​។​

​មាន​ការកត់សម្គាល់ថា​ប្រតិកម្ម​របស់​លោក​បណ្ឌឹត​សុ​ខទូច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ចេញមុខ​សូ​វ៉េ​នាយ​ឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀង​ដែល​អះអាងទា​ហ៊ាន​របស់​លោក​ត្រៀម​វ៉ៃ​អាមេរិកាំង​ក្នុងឱកាស​ផ្តល់​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​។​ក្រោយពី​បាន​ផ្តល់​បទសម្ភាសន៍​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បាន​រិះគន់​ឌឺដង​យ៉ាងច្រើន​ថា​កម្ពុជា​គ្មាន​អាវុធ​ទំនើប​អ្វី​ផង​ម៉េច​ហ៊ាន​លេង​ជាមួយ​អាមេរិក​ដោយ​មាន​រូប​ត្លុក​អម​ជាច្រើន​។​

 

Filed in: ព័ត៌មានជាតិ