សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​ចាត់តាំង​សម្តេច​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦

​ព្រះមហាក្សត្រ​ចាត់តាំង​សម្តេច​ហ៊ុន​សែន​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦

​ភ្នំពេញ ​៖​ សម្តេច​តេជោ ហ៊ុន សែន ក្រោយពី​ត្រូវ​បាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា​តាន​រយៈ​ព្រះរាជក្រឹត្យ​បាន ត្រាស់​បង្គាប់​ចាត់តាំង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា សម្រាប់​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ ២០១៨ ។

​សម្តេច​តេជោ នឹង​រៀបចំ​សមាភាព​រាជ រដ្ឋាភិបាល បញ្ជូនទៅ រដ្ឋសភា នីតិកាល​ទី​៦ ដើម្បី​សុំ​ការផ្តល់​សេចក្តីទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។​
​សម្តេច​តេជោ​ហ៊ុនសែន បាន​ផ្ញើ​សារលិខិត​ថ្លែងអំណរគុណ ថ្វាយ​ព្រះមហាក្សត្រ​ចំពោះ​ការចាត់តាំង​នេះ​។​យោង​តាម​សារលិខិត​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​តេជោ បានទូល​ថា “​ទូល​ព្រះ បង្គំ​ជា​ខ្ញុំ សូម​ព្រះ​បរម​រាជា​អនុញ្ញាត ថ្លែង​នូវ​អំណរ​ព្រះ​មហាករុណា​ទិ​គុណ​ជា​អនេកកប្បការ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត លើ​ត្បូង ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ព្រះរាជក្រឹត្យ​ចាត់តាំង​ទូលព្រះបង្គំជាខ្ញុំ ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​”​។​

​សម្តេច​សន្យា​ថា​នឹង​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត និង​ស្មារតី ដើម្បី​បំពេញ​ភារកិច្ច ដ៏​វិសេសវិសាល និង​ឧត្តុងឧត្តម ដែល​ព្រះករុណា​ជា​អម្ចាស់​ទ្រង់​បាន​ព្រះរាជទាន​ដល់​សម្តេច​។​
​សូមបញ្ជាក់​ថា​បើ​តាម​លទ្ធផល​ផ្លូវការ​ដែល​ចេញផ្សាយ​ដោយ គ​.​ជ​.​ប បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​បាន​ទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់ រហូតដល់​៤,៨៨៩,១១៣​សំឡេង ស្មើ​នឹង​ប្រមាណ ៧៧​ភាគរយ​នៃ​សំឡេង​សន្លឹកឆ្នោត​បានការ ទាំងមូល ៦,៣៦២,២៤១​។​តួលេខ​នេះ​បើ​តាម​គជព​គណបក្ស​ប្រជាជន​កាន់កាប់​អសនៈទាំង​១២៥​ក្នុង​រដ្ឋសភា​។​

​នៅ​គ្រប់​បណ្តា​រាជធានី​/​ខេត្ត គណបក្សកាន់អំណាច​៥ អាណត្តិ​ជាប់ៗ​គ្នា​កន្លងមក ទទួលបាន​សំឡេង​គាំទ្រ​នាំមុខ​គេ​ដាច់ បើ​ធៀប​នឹង​គណបក្ស​នយោបាយ​ទាំង​១៩​ផ្សេងទៀត ដែល​ចូលរួម​ប្រកួតប្រជែង ក្នុង​ការបោះឆ្នោត​៕

 

Filed in: ព័ត៌មានជាតិ