សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ទ្រ​ង​ទ្រាយ​ធំ​ម្នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​ស្នួល​

​ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ទ្រ​ង​ទ្រាយ​ធំ​ម្នាក់ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​ស្នួល​

​ក្រចេះ ៖ កម្លាំង​អធិការនគរបាល​ស្រុក​ស្នួល ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ទ្រ​ង​ទ្រាយ​ធំ​ម្នាក់ នៅ​ស្រុក​ស្នួល និង​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​កញ្ចប់​។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ផល ភារម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល  ស្រុក​ស្នួល ខេត្ត​ក្រចេះ (​ជា​មុខសញ្ញា​ចាស់​)​។

​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម អធិការនគរបាល​ស្រុក​ស្នួល បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ  គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​នឹង​៣០​នាទី ដោយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្នួល និង​ដោយ​មាន​ការចូលរួម​ពី​លោក តាំ ម៉ាន ជំ​ទុប​ឃុំ​ស្នួល និង​ប្រជា​ការពារ​ភូមិ បាន​ធ្វើ​ការត្រួតពិនិត្យ​រដ្ឋបាល​តាម​ភូមិសាស្ត្រ​ឃុំ​ស្នួល ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ម្នាក់​ឈ្មោះ ផល ភារម្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល  ស្រុក​ស្នួល ខេត្ត​ក្រចេះ (​ជា​មុខសញ្ញា​ចាស់​) នៅ​ចំនុច​បន្ទប់​ជួល​លេខ​០១  (​ផ្ទះជួល​របស់​ឈ្មោះ អី ចាន់​ធីតា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​) ដោយ​មាន​ការសង្ស័យ​កំលាំង​យើង​ក៍​សុំ​ធ្វើ​ការត្រួតពិនិត្យ​ក្នុង​បន្ទប់​ជួល​លេខ​០១​នោះ រកឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីនចំនួន​០៤​កញ្ចប់​០១​កញ្ខប់​ធំ​០២​កញ្ចប់​មធ្យម និង​០១​កញ្ចប់​តូច​ម៉ែត្រ​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​ថង់ប្លាស្ទីក​សំរាប់​ច្រក​គ្រឿ​ញៀន​មួយចំនួន​ដែកកេះ​ចំនួន​០២​ក្រដាស់​អាលុយមីញ៉ូម​មួយចំនួន​និង​ទុយោ​ចំនួន​១០ វត្ថុតាង​ទាំងអស់​ឆែកឆេរ​រកឃើញ​នៅក្នុង​បន្ទប់​ជួល​របស់​ឈ្មោះ ផល ភារម្យ (​បន្ទប់​លេខ​០១) ។​

​លោក​វរសេនីយ៍ទោ ចាន់ សុ​គីម បានបញ្ជាក់​ថា បច្ចុប្បន្ន​ជន​មាន​តម្រុយ​ឈ្មោះ ផល ភារម្យ រួមជាមួយ​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​និង​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្តរ​តាម​នីតិវិធី​៕
​សេង ម័​រ ខេត្ត​ក្រចេះ​

 

 

IMG_4981 IMG_4982 IMG_4985

Filed in: សន្តិសុខសង្គម