សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ប្រជុំ​ផ្សព្វផ្សាយ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត

​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ប្រជុំ​ផ្សព្វផ្សាយ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត

កំពង់ឆ្នាំង​៖ កាលពី​ថ្ងៃ​ពុធ ៤ កើត ខែ​ស្រាពណ៍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ​២០១៨ កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត​កំពង់ឆ្នាំង (LASSP) បាន​រៀបចំ​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នូវ​ទិន្នន័យ​ចំនួន ១៥៥៤ ក្បាលដី ដែល​ស្ថិតនៅ​ភូមិ​ទឹក​ជុំ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម អៀង វុ​ធ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​/​អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ធន​គារ អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ អាជ្ញាធរ​ឃុំ ភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ ១៥៥ រូប ៕

Filed in: ព័ត៌មានសំខាន់