សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​សម្រុកចូល​បារ​មួយក​ន្លែ​ង​នៅ​ក្រុងព្រះសីហនុ​ដែល​មាន​ការប្រើប្រាស​គ្រឿងញៀន​!

​សមត្តកិច្ច​សម្រុកចូល​បារ​មួយក​ន្លែ​ង​នៅ​ក្រុងព្រះសីហនុ​ដែល​មាន​ការប្រើប្រាស​គ្រឿងញៀន​!

ខេត្ត​ព្រះសីហនុ ៖ សមត្តកិច្ច​នៃអាជ្ញាធរ​ខេត្តព្រះសីហនុ​បាន​ចុះ​បង្ក្រាប​ទីតាំង ចែកចាយ​ប្រេី​ប្រាស់​ថ្នាំញៀន ទ្រង់ទ្រាយ​ធំ​មួយកន្លែង ក្នុង​រង្គសាល​ស្កា​យ​ឡាញ​(​ក្លឹប ឬ​បា​ឌី​ស្កូ​) ចាប់ពី​ម៉ោង ១ និង​៤៥​នាទី​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ រហូតដល់​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ដដែល​ចាប់​ឃាត់​មនុស្ស​និង​ដកហូត​បាន​គ្រឿងញៀន​មួយចំនួន​។​

​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​អោយ​កាសែត​ដឹង​ពី​ប្រតិបត្តិ​ការណ៍​នេះ​ថា សមត្ថកិច្ច បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ចំនួន ៥៣​នាក់ ស្រី​៧​នាក់​។ ក្នុងនោះ​មាន​ជនជាតិ​ចិន​១០​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ១៧​នាក់ ជនជាតិ​កូរ៉េ ២​នាក់ ដែល​ភាគច្រើន គឺជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​កាស៊ីណូ​ហ្គោ​ដិន​ស៊ី និង​កាស៊ីណូ តុង​ហ្វាង​មិនជូ​។ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ ចំនួន​២៤​នាក់​ដែល​ចូល​ក្លឹប​នេះ​ផង​ដែរ​។​

​ក្រៅពី​ឃាត់​មនុស្ស សមត្ថកិច្ច​ក៏​ដកហូត​បាន​ថ្នាំញៀន ខេ​តា​មីន និង អិច​ស្តា​ស៊ី ចំនួន​២៦​កញ្ចប់ ដប​ថ្នាំញៀន​សំរាប់​លាយ​ជាមួយ​ទឹក​៤​ដប​។ ក្រោយពេល​ពេល​ធ្វើ​តេស្ដ​អ្នក​ទាំងអស់​នោះ មាន​ផ្ទុក​សារធាតុ​ថ្នាំញៀន​។​សមត្ថកិច្ច​នគរបាល កំពុង​សាកសួរ ដើម្បី​ឈាន​ទៅ​បន្ត​និតិ​វិធី​តាម​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ