សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ​សម្តេច​តេជោ ហ៊ុន សែន​ណែនាំ​ឲ្យ​សាលា​ររាជធានី​បង្កើន​សេវា​ឡានក្រុង​និង​ឲ្យ​ត្រៀម​រថភ្លើង​សម្រាប់​កម្មករ​ជិះ​ទៅ​ស្រុក​ពេល​ភ្ជុំ​

​ជួប​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​សែន​សុខ​សម្តេច​តេជោ ហ៊ុន សែន​ណែនាំ​ឲ្យ​សាលា​ររាជធានី​បង្កើន​សេវា​ឡានក្រុង​និង​ឲ្យ​ត្រៀម​រថភ្លើង​សម្រាប់​កម្មករ​ជិះ​ទៅ​ស្រុក​ពេល​ភ្ជុំ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា ដើម្បី​សម្រួល​ដល់​កម្មក​រកម្ម​ការ​នី​នៅ​ទីក្រុង​ភ្នំពេញ ឲ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ សាលា​រាជធានី​ភ្នំពេញ​បន្ត​ពង្រីក​សេវា​ឡាន​ក្រុង​សាធារណៈ​បន្ថែម​ទៀត​ទៅ​តាម​តំបន់​ជាយក្រុង​។

​ជាង​នេះ​ទៅ​ទៀត​សូមឲ្យ​ក្រសួង​សាធារណៈ​ការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​ត្រូវ​ជជែក​ពិភាក្សា​គ្នា ជាមួយ​ក្រុមហ៊ុន Royal Raiway របស់​លោក​ឧ​កញ្ញ៉ា គិត ម៉េង ក្នុង​ការដាក់​រថភ្លើង​ឲ្យ​កម្មករ​កម្មការនី​បាន​ធ្វើដំណើរ​ដោយ​មិន គិតថ្លៃ ក្នុង​កំឡុង​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យចូលឆ្នាំ​ខ្មែរ នាពេលខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ ចេញ​នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​សម្រាប់​កម្មករ​ដូចខាងក្រោមៈ​
១)​ត្រូវ​អនុវត្ត​ប្រាក់ខែ​អប្ប​បរិ​មា ១៧០ ដុល្លារ ចាប់ពី​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ បើ​ក្រុមហ៊ុន​បើក​ជូន​កម្មករ​លើស​នេះ​គឺ​រិត​តែ​ល្អប្រសើរ​។​
២)​ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ​ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល កម្មក​រកម្ម ការិនី រោងចក្រ រួម​ទាំង​កីឡាករ កីឡា​ការិនី ក្រុមប្រឹក្សា​ភូមិ ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា​ជា ពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ​ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​
៣)​ត្រូវ​អនុវត្ត​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈ ពេល​៣​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យបាន​ដិតដល់​ចំពោះ​ការអនុវត្ត​សកម្ម​ភាព​នេះ​។​
៤.​ត្រូវ​អនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បាន​កូន​(១)​គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ​ដោយ​ឥតគិតថ្លៃ​។ បើ​សម្រាល​បាន​កូនភ្លោះ (២) គឺ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បាន កូន​(៣)​គឺ​ទទួលបាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​ថា នៅ​ពេល​ដ៏​ខ្លី ខាងមុខនេះ ចំពោះ​កូន​ក្មួយ​កម្មការិនី​ក្រីក្រ​បំផុត​នោះ​គឺ​នឹង​ទទួលបាន​នូវ​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ៧៦០,០០០៛ (១៩០​ដុល្លារ​)​។​
៥)​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ តទៅ កម្មករ​កម្មករ​នី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%​។​
៦)​អនុវត្ត​តាមដាន​មើល​បញ្ហា ទឹក ភ្លើង គឺ​ត្រូវ​ខិតខំ​បន្ត ត​ទឹក​ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​យើង ដែល​នៅ ឆ្ងាយ​ដែល​មិនទាន់​ទៅ​ដល់​ឲ្យបាន​គ្រប់គ្រាន់ និង​តំលៃ​ផ្ទះជួល​ដល់​កម្មក​រកម្ម​ការិនី​កុំ អោយ​មាន​ការ ឡើងថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ពីព្រោះ​កន្លងមក​យើង​មាន​កំណត់​រួចរាល់​ហើយ​។​
៧)​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ក្មួយ​កម្មករ និង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺត្រែត​)​ដូច​ច្នេះ​ក្នុង​រយៈពេល​១​ឆ្នាំ​(២០១៨)​ត្រូវ​ត្រៀម​រៀបចំ​អោយ​ហើយ​ដើម្បីឲ្យ​ដំណើរការ​បាន​ល្អ​នៅក្នុ​ង​ឆ្នាំ​២០១៩​នូវ​របប​សោធន​និវត្តន៍​នេះ​។​
៨)​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ​ទៅ​ក្រៅ​ប្រទេស​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ ប្រសើរ​។​
៩)​ក្រសួង​ការងារ​ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ​ឲ្យបាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា​ចំពោះ​កម្មករ​នៅ​ពេល​ដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ​គឺ​ត្រូវ​ដោះស្រាយ​ផ្តល់​ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់​កម្មករ​ដែល​បានធ្វើការ​ក្នុងពេល​ដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះ ស្រាយ​បញ្ហា​នានា​ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹងនោះ​ដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់ក ម្មករ កម្មការិនី​អោយបាន​ឆាប់​បំផុត​។ ក្នុង​ឱកាស​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មក​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​ម៉ៅការ​ដឹក​កម្មករ​។ រថយន្ត​ស៊ីឈ្នួល ដឹក​កម្មករ ទាំងអស់​ត្រូវតែ​មាន​កា​រ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុង​ការធានា​ដល់ សុវត្ថិភាព កម្មករ​រួម​ដំណើរ​ក្នុង​ពេល​បើកបរ​។​
១០)​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ​ដែល​កំពុង​ធ្វើកា​រ​នៅ​ក្រៅប្រទេស​ធ្វើយ៉ាងណា​អោយ​កម្មករ​ធ្វើការ​បាន​ស្រប​ច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ​ឬ​គិត​ថា​ខុស ក្នុងពេល​ដែល​បងប្អូន​កូន​ក្មួយ​ទៅ ធ្វើការ​នៅ​ប្រទេស​គេ​។ សូម្បី​ប្រទេស​ថៃ​ក៏​គេ​បញ្ជូន​កម្មករ​ទៅ​ធ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​ប្រទេស​កូរ៉េ ជប៉ុន រីឯ​ប្រទេស​ហ្វីលីពីន​ក៏​បាន​បញ្ជូន​ពលរដ្ឋ​អោយទៅ​ធ្វើការ​នៅ​បរទេស​ដូចជា​នៅ​កម្ពុជា និង​នៅ សហរដ្ឋអាមេរិក​ជាដើម​។ ពលរដ្ឋ​គេ​បាន​នាំ​មក​វិញ​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​ប្រទេស​គេ​គឺ​មិន មែន​ជា​ការ​ខ្មាសអៀន​ឬ​អាក្រក់​អ្វី​ទេ​។​

​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បាន​ខិតខំ​ស្វែករក​ទីផ្សាការងារ​ក្រៅប្រទេស​ផង​ដែរ​ដូច​ជា​កូរ៉េ ជប៉ុន និង​ប្រទេស​មជ្ឍឹម​បូ​ពា ដូចជា​ប្រទេស​អារ៉ាប់​ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរ​ឥស្លាម បាន​ទៅ​ធ្វើការ​នៅ​ទីនោះ​។​កន្លង​រាជរដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​នឹង​នាំយក​កាន់​ប្រទេស​វិញ​ចំពោះ​បងប្អូន​កម្មករ​មួយ​វ​ចំនួន​ដែល​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​មួយ​ចំនួន​ដល់​កូនក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន (៧០២) នាក់​ផង ដើម្បី​ទុក​ដោះស្រាយ​ក្នុង​ពេល​សម្រាលកូន​ខាង​មុខ​នេះ​៕

 

Filed in: ព័ត៌មានជាតិ