សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​វ៉ៃខ្នោះ​អ្នកបើក រថយន្ត ឡិ​ស​ស៊ីស​៥៧០​ស្លាក​លេខ​រដ្ឋ​ដោយសា​តែ ដក​កាំភ្លើង​ភ្ជង់​អ្នកបើក​ឡានស្ទូច មិន​ឲ្យ​នាំ​ឡាន​ខ្លួន​បង្ក​គ្រោះ​ចរាច​ទៅ​ប៉ុស្តិរ​!

​ចាប់​វ៉ៃខ្នោះ​អ្នកបើក រថយន្ត ឡិ​ស​ស៊ីស​៥៧០​ស្លាក​លេខ​រដ្ឋ​ដោយសា​តែ ដក​កាំភ្លើង​ភ្ជង់​អ្នកបើក​ឡានស្ទូច មិន​ឲ្យ​នាំ​ឡាន​ខ្លួន​បង្ក​គ្រោះ​ចរាច​ទៅ​ប៉ុស្តិរ​!

ភ្នំពេញ ​៖ ​បុរស្នក​បើ​ឡាន​ឡិ​ច​ស៊ី​៥៧០​ស្កាក​លេខ​រដ្ឋ​ម្នាក់​ត្រុវបាន​នគរបាលចាប់​វ៉ៃខ្នោះ​ព្រោះ​ដក​កាំភ្លើង​ភ្ចង់​តៃកុង​ឡាន​ស្ទូច​ដែល​ហ៊ាន​មក​ស្ទូច​ឡាន​ខ្លួន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​។

​ករណី​នេះ​វា​ផ្តើមចេញ​ពី​ជន​បង្ក​ដែល​គេ​ជឿ​ថា​មាន​ជាតិ​អាល់កុល​បាន​បើករថយន្ដ​ស៊េរី​ទំនើប (Lexus)570 ពាក់​ស្លាក​លេខ​រដ្ឋ (07-2-8989) ទៅបុក​សួន និង បង្គោល​ភ្លើង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វិទ្យាល័យ​ឫស្សីកែវ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ កាលពី​យប់​ទាបភ្លឺ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២ ០១៨ បណ្ដាល​ឲ្យ រង​ការ​ខូច ខាត​យ៉ាងដំណំ ហើយ​មិន​ព្រម​ឈប់ បែរ​ជា​ព្យាយាម​បើក​រត់ តែ​រត់​មិន​រួច​ដោយ​រថយន្ត​បែក​កង់​ក៏​ទុក​ឡាន​ចោល​ទៅរ​កជាង ។ បន្ទាប់ពី​កើតហេតុ​ប៉ូលិសចរាចរ​ក្រុង​ក៏​បាន​មក​ស្ទួច​យក​រថយន្ត​បង្ក​ទៅទុក​ដោះស្រាយ​គ្នា​នៅ​ស្នងការ ។​

​ប្រភព​ពី​សមត្តកិច្ច​បានឲ្យដឹងថា ខណៈ​ដែល​កំពុង​ដឹក នាំ​យក​រថយន្ត​បង្ក​ខាងលើ ធ្វើដំណើរ​ដល់​មុខ​វត្ត​ទួល ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ រថយន្តស្ទូច​ដែល​ដឹក​រថយន្ត​ទំនើង បើក​ឆ្លងកាត់​ស្ពានថ្ម កំពុង​សាងសង់​មិន​ទាន់​ហើយ​បើក​ឆ្លងកាត់​មិនកើត ទើប​សមត្ថកិច្ច ឲ្យ​រថយន្ត​ខាងលើ បើក​ថយក្រោយ រក​ផ្លូវ​វាង​វិញ រីឯ​រថយន្ត​សមត្ថកិច្ច ក៏​បាន​ទៅ​មុន​បាត់ទៅ​។​

​ស្រាប់តែ មាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ កណ្តាល 2A-1246 ជិះ​គ្នា​២​នាក់ ក្នុងនោះ ម្នាក់​ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ិស ៥៧០ ពាក់​ស្លាក​លេខ​រដ្ឋ បង្ក​បញ្ហា​ខាងលើ​ផងដែរ បាន​ចុះមក​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​ឃាត់ រថយន្តស្ទូច ដែល​ដឹក​រថយន្ត​៥៧០​ទំនើង​នោះ​រួច ហក់​ឡើង​ចូល​កាប៊ីន ដក​កាំភ្លើង ប៉េអា​តា ភ្ជង់​ក្បាល អ្នកបើកបរ​ដក​ទាំង​ទូរស័ព្ទ បង្គាប់​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្ទូច បើក​យក​រថយន្ត​ខាងលើ​ទៅ​ទុក ផ្ទះ​គាត់ ស្ថិតនៅ​ផ្ទះ​លេខ R02 ,04 ក្រុម​១ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​វិញ ។​
​ក្រោយមក​ទើប​អ្នកបើកបរ​រថយន្ត​ស្ទូច មានលទ្ធភាព ទូរស័ព្ទ​ប្រាប់​ទៅ​សមត្ថកិច្ច​។​

​ករណី​ខាងលើ​នេះ ត្រូវបាន​អភិបាល រាជធានី ភ្នំពេញ ឯ​ឧ​. ឃួ​ង ស្រេង និង ស្នងការ​នគរ បាល រាជធានី​ភ្នំពេញ នាយ ឧ ត្ត​ម​សេ​នី​យ៍ ជួន សុវណ្ណ បញ្ជា ឲ្យ​នគរបាល ចរាច​រណ៍ ចុះ​ទៅ​នាំ​យក រថយន្ដ ដែល​បង្ករ ព្រម ទាំង ចាប់វាយ​ខ្នោះ អ្នកបើក​រថ យន្ដ ស៊េរី​ដ៏​ទំនើប និង​បក្សពួក នាំយកមក ចាត់វិធានការ តាម ផ្លូវច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត​។​

​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​សីហា ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចុះទៅ ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​ខាងលើ រារាំង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ខាង​លើ​បាន​២​នាក់ វាយខ្នោះ ។​ចំណែក​អាវុធខ្លី​មួ​យ​ដើម ដែល​ជនល្មើស​ប្រើ​ធ្វើ​សកម្មភាព​គម្រាម​តៃកុង​ឡាន​ស្ទូច សមត្ថកិច្ច សុំ​គោល​ការ​ពី​ស្ថាប័ណ តុលាកា ជំនាញ បង្កើន​កម្លាំង​បន្ថែម ខណៈ​ដែល​ជនល្មើស​យក​លាក់ទុក​ក្នុង សាក់​កាដូ ក្នុង​បង្គន់ ។​

​ប្រភព​បន្តទៀតថា​ស្របពេល​ដែល​កម្លាំង​សមត្ថកិច្ច​ឡើង​ទៅ​យក​កាំភ្លើង​ដែល​ជនល្មើស​លាក់ទុក​នៅក្នុង​បន្ទប់ទឹក​ជាន់​ទី​១ ត្រូវ​ប៉ះ​ជាមួយ កម្មករសំណង់​ជើង​ខ្លាំង​ម្នាក់​ទៀត ជា​បក្ខពួក កូនចៅ​របស់​ជនល្មើស រារាំង​ជាមួយ​សមត្ថកិច្ច ទើប​កម្លាំង​សម្រុកចូល​ទៅ​ចាប់​ឃាត់ កម្មករ​ជើង​ខ្លាំង​បាន​ម្នាក់ទៀត ឈ្មោះ អុល ផានិត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​ដែល​ឃាត់ខ្លួន ទី​១​ឈ្មោះ ទ្រី ណារិន អាយុ​៣៨​ឆ្នាំ មុខរបរ​ថៅកែ​កាប់​ជ្រូក ជា​អ្នកបើកបរ​រថយន្ដ​ស៊េរី​ទំនើប (Lexus)570 ពាក់​ស្លាក​លេខ​រដ្ឋ (07-2-8989)​និង​ទី​២​ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ ជា​អ្នកបើកបរ​រថយន្ត Corolla និង​ម្នាក់​ទៀត​ជា​កម្មករ​ឈ្មោះ​អុល​ផានិត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ។​

​សមត្តកិច្ច​ខ្សឹប​ប្រាប់​ថា ស្លាក​លេខ​រដ្ឋ​នេះ​ជា​កម្មសិទ្ធិ​របស់ ឳ​ពុក​អ្នកបើកបរ​រថយន្ត​បង្ក ហើយ​ឳ​ពុក​ក៏​មាន​មុខរបរ​ថៅកែ​កាប់​ជ្រូក​ដែរ ប៉ុន្តែ​មិនដឹង​មាន​មុខងារ​អ្វី​ក្នុង​ជួរ​មន្ត្រីរាជការ​នោះ​ទេ​បានជា​មាន​សិទ្ធ​ប្រើ​ស្លាក​លេខ​រាជកា​រចឹង​នោះ ៕

 

Filed in: ព័ត៌មានជាតិ