សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង​លើ​២៤​ម៉ោង ជូន​ប្រជាពលរដ្ឋ​

​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង​លើ​២៤​ម៉ោង ជូន​ប្រជាពលរដ្ឋ​

ភ្នំពេញ​៖ លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨​បាន ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង លើ​២៤​ម៉ោង​ទោះ មិនមែន​តែ​ការបោះឆ្នោត​ក៏​នៅ​បន្ត​រក្សា​ការងារ​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ជា​ប្រចាំ​ដែរ​។​

​លោក ម៉េត មាស​ភ័ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឲ្យដឹង ថា លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ថា សន្តិសុខ​គឺជា​សេចក្តីត្រូវការ​រួម​របស់ ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​អាច​ខ្វះ​បាន អ្នកណា​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ទាំងអស់​។

​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​មិនមាន អំពើហិង្សា​ណា​កើតឡើង​នោះ​ទេ ហើយ​គណបក្ស​នយោបាយ​ទាំង​២០ ដែល​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ គឺ​មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ គឺ​មិន​បាន​ប្រើ​ពាក្យសំដី ដែល​ធ្វើឱ្យ​ប៉ះពាល់​ទៅ​ដល់​គណបក្ស​និមួយៗ​នោះទេ​។​

​ទោះបីជា​សន្តិសុខ​សណ្តាប់ធ្នាប់ មាន​ភាពរលូន​យ៉ាងណា​ក៏​ដោយ​លោក ឃួ​ង ស្រេង នៅតែ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១២ កម្លាំង​នគរបាល​ស្នងដ្ឋាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ពង្រឹក​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​ល្អប្រសើរ​ជាប្រចាំ​។​

​លោក​អភិបាលខណ្ឌ​ទាំង​១២ ត្រូវ​ធ្វើ​សេចក្តី​រាយ​ការ​មក​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ពាក់ព័ន្ធ​បញ្ហា​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​លោក​អភិបាល​រាជធានី បាន​ឱ្យ​បន្ត​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ទាំង​១១​ខ្សែ ឲ្យ​ម៉ឺងមាត់​បន្ថែមទៀត ដាក់​កងកម្លាំង និង​រថយន្តស្ទូច​ប្រចាំការ​ដើម្បី​ស្ទូច​រថយន្ត​ណា ដែល​មិន​គោរព​ហើយ​ចត​អាណាធិបតេយ្យ​នៅតាម​ដងផ្លូវ​ទាំង​១១​ខ្សែ​នេះ ៕

 

Filed in: ព័ត៌មានជាតិ