សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈ​ន់ ជម្រុញ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ ត្រូវខិតខំ​ការពារ​រក្សា​ធនធានធម្មជាតិ និង​មច្ឆជាតិ

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈ​ន់ ជម្រុញ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ ត្រូវខិតខំ​ការពារ​រក្សា​ធនធានធម្មជាតិ និង​មច្ឆជាតិ

​ខេត្ត​ក្រចេះ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈ​ន់ បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​និង​យុវជន សិស្សានុសិស្ស រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រួមទាំង​មន្ត្រី​ជំនាញ​ជលផល ជាពិសេស​កម្លាំង​សមត្ថកិច្ច ត្រូវខិតខំ​ការពារ​រក្សា​ធនធានធម្មជាតិ និង​មច្ឆា​ជាតិ កុំទៅ​ការពារ​អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​។​

​ឯកឧត្តម​មាន​ប្រសាសន៍​បែប​នេះ នៅក្នុង​កម្មវិធី​លែង​កូន​ត្រី​ប្រមាណ​ជាង ៥​ម៉ឺន​ក្បាល​នៅ​ចំណុច​ទំនប់​បឹង​វែង ភូមិ​ថ្មី​១ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ដែល​រៀបចំ​ដោយ​រដ្ឋបាល​សាលាខេត្ត និង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា​ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កិត្តិ​សេដ្ឋា​បណ្ឌិត គាត ឈន់​មានប្រសាសន៍​បន្ដ​ថា ពេល​លែង​ត្រី​ហើយ កុំអាល​ចាប់ ទុក​ឱ្យ​វា​ធំ ដើម្បី​ទុក​ឱ្យ​វា​រីក​សាយភាយ​ទៅ​តាម​បណ្តា​បឹង​នានា ដើម្បី​បង្កើន​ទិន្នផល​ត្រី ហេតុ​នេះ​ត្រូវ​រួមគ្នា​ការពារ​ត្រី​ឱ្យ​បាន​គង់​វង់ ចាំ​ដល់​ពេល​ចាប់ ចាំ​ចាប់​។ ម្យ៉ាងទៀត ពេល​ចាប់ សូម​ចាប់​ដោយ​ឧបករណ៍​ស្របច្បាប់ ជៀស​ជាង​ប្រើ​ឧបករណ៍​ខុសច្បាប់ ប្រដាប់​ឆក់ ស្បៃ​មុង ដាក់​ថ្នាំ  ឬ ឧបករណ៍​ផ្សេងៗ​នៅពេល​ទឹកធំ​ឬ​ទឹក​ស្រ​ក ដែល​ធ្វើឱ្យ​ប្រភេទ​ត្រី​ឆាប់​អស់ និង​ផុត​ពូជ​បំផុត​។​

​ទន្ទឹម​ជាមួយនឹង​ការលើកឡើង​ខាងលើ ឯកឧត្តម ក៏​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​បន្ថែម​សូម​ឱ្យ​យើង​អស់​គ្នា​ជួយ​ការពារ​ព្រៃ​លិច​ទឹក កុំ​វាទ​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន កុំ​កាប់​ព្រៃ​ចោល ហើយ​ដាំ​ដើមឈើ​បន្ថែម តាម​បឹង​ត្រពាំង​ជា​ដើម​។ ខណៈនោះ​ដែរ ឯកឧត្តម មានសង្ឃឹម​ជឿជាក់​ជា​ខ្លាំង​ចំពោះ​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ សង្ឃឹមថា​មិន​ទៅ​ការពារ រួមគំនិត​ឃុបឃិត​ជាមួយ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ មានការ​ឆក់ ដាក់​ថ្នាំ និង​ឧបករណ៍​ខុសច្បាប់​ទៅ​ចាប់​ត្រី​ផងដែរ​។​

​ម្យ៉ាង​ការធ្វើ​បែប​នេះ វា​មិន​អាច​ធ្វើឱ្យ​ពូជ​ត្រី ប្រភេទ​ត្រី​តាម​បឹង អូរ ត្រពាំង មិន​មាន​និរន្តរភាព សម្រាប់​អ្នកជំនាន់ក្រោយ​បានឡើយ ផ្ទុយ​មក​វិញ​មាន​តែ​ធ្វើឱ្យ​ខ្លួន​ឯង​វិនាស​តែប៉ុណ្ណោះ​៕

 

IMG_4979

IMG_4976

IMG_4975

Filed in: ព័ត៌មានជាតិ