សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង់​ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ​ឡង់សេ​នាយកដ្ឋមន្ត្រីតែ​បង្កប​ញ្ហា​អត់​ឈប់​

សង់​ផ្លូវ​រថភ្លើង​ចូល​ព្រលានយន្តហោះ​ឡង់សេ​នាយកដ្ឋមន្ត្រីតែ​បង្កប​ញ្ហា​អត់​ឈប់​

​ភ្នំពេញ ៖ រថយន្ត​ចំនួន​៤​គ្រឿង ពេល​កំពុង​បើកបរ​លើ​ផ្លូវ​ចម្រុះ​មួយ ស្របពេល​ដែល​កំពុង​ក​ក​ស្ទះចរាចរណ៍ ត្រូវបាន​រថភ្លើង​ខ្សែ​VIP​ដឹក​ភ្ញៀវ​ចេញ​ពី​ព្រលាន​យន្តហោះ​ពោធិ​ចុន​តុង បើក​បុក​ជា​បន្តបន្ទាប់ បណ្តាលឲ្យ​រង​ខូចខាត ៣​គ្រឿង​បើក​។

​ករណីយ៍​នេះ​បាន​កើតឡើង​កាល​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន មុខ​ផ្សារ​តាំង​កសាង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​មុន​កើតហេតុ ខណៈ​ដែល​ដងផ្លូវ​ចម្រុះ​ពិសេស ខាងលើ (​ផ្លូវ​រថភ្លើង ផ្លូវ​ថ្មើរជើង ផ្លូវ​កង់ ម៉ូតូ ស៊ីក្លូ ឡាន ) មាន​សភាព​កំពុង​កកស្ទះ គាប់​ជួន រថភ្លើង​ពិសេស របស់​ក្រុមហ៊ុន រ៉ូយ៉ាល់​រ៉េ​ល​វេ ដឹក​ភ្ញៀវ​ចេញ​ពី​ព្រលាន​យន្តហោះ​ក៏ មកដល់ ស៊ី​ផ្លេ​ឡូ​ងៗ​ដែរ​តែ​ដោយសារ​ចង្អៀត មិនដឹង​គេច ទៅ​ណា​រួច ព្រោះ​ផ្លូវ​រថភ្លើង​និង​ផ្លូវ ម៉ូតូ កង់ និង​ផ្លូវ​រថយន្ត បច្ចុប្បន្ន នៅ​ជាមួយគ្នា​ឯ​រថភ្លើង​អា​ផ្លូវ​ផស់​ខ្លួន​ក៏​បុក​ស្រេចិ​ត្ត​ចឹ​ង​ទៅ​។

​រថភ្លើង​ឯកជន​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​បើកដៃ​ឲ្យបាន បើក​បុក​រថយន្ត ចំនួន​៤​គ្រឿង ជា​បន្តបន្ទាប់ មាន​រថយន្ត​តា​កុម៉ា រថយន្ត​ឡិច​ស៊ិស រថយន្ត​សាំ​យ៉ុង និង​ខាងក្រោយ​គេ គឺ​រថយន្ត​ហាយ​ឡែន​ឌ័​ររងការ​ខូចខាត ។ ក្រោយ​ជួប​ហេតុការណ៍ រថយន្ត​៣​គ្រឿង​ខូចខាត​មធ្យម បើក​ទៅ​បាត់អស់ រថភ្លើង​ក៏​បន្តដំណើរ​ទៅ​មុខ​បាត់​ដែរ សល់​តែ រថយន្ត​អភ័ព្វ ហាយ​ឡែន​ឌ័​រ ទៅ​ណា​នឹង​គេ​មិន​កើត ដោយសារ​ដាច់​កង់​ម្ខាង ។​

​ប្រជាពលរដ្ឋ​និយាយថា ៖ ចាប់តាំងពី​មាន​ផ្លូវ​រថភ្លើង​មក​កំណាត់​ផ្លូវ ចាប់​ពី​មុខ​វត្ត​តាំង​កសាង រហូតដល់ ព្រលានយន្តហោះ កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​រាល់ថ្ងៃ គ្រាន់តែ​ធ្ងន់ ឬ​ស្រាល បើ​មិន​រថភ្លើង​បើក​បុក ក៏​បើក​បុក​រថភ្លើង ហើយ​ជាងនេះទៅទៀត រាល់ថ្ងៃ​រាប់​លែង​អស់ អ្នកជិះ​ម៉ូតូ ធ្លាក់​ចូល​ប្រឡោះ​ដែក​ផ្លូវ​រថភ្លើង ផង ប្រេង​ហៀរ​ប្រឡាក់​ផ្លូវ​រអឹលដួល​ម៉តូ​រាល់ថ្ងៃ​ថែម​ទៀត​ដួល​បណ្តាលឲ្យ​រងរបួស ។
​គេ​មិនដឹងថា​តើ​លោក​ស៊ុន ចាន់ថុល ជា​មនុស្ស​មកពី​បរទេស​យក​ជំនាញ សង់​ផ្លូវ​រថភ្លើង​មកពី​ប្រទេស​ណា​មក​សង់​ផ្លូវ​រថភ្លើង​ជាមួយ​ផ្លូវ​រថយន្ត​និង​ម៉ូតូ មិនបាន​ចែកដាច់​បង្ក​បញ្ហា​អត់​ឈប់​ចឹង​ឡើយឬ​មួយ​លោកធើ​យកមុខ​អួតនាយករដ្ឋមន្ត្រី​ក៏​មិនដឹង​។​ព្រោះ​គេ​គួ​ធ្វើ​ផ្លូវអាកាស​ដូច​ស្រុក​សៀម​អី​ទៅ​បាន​សម​សម័យនេះ​មិនមែន​សម័យ​ចាស់​បុរាណ​ជិះសេះ​ឯណា​៕

 

Filed in: ព័ត៌មានជាតិ