សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ដល់​លំនៅដ្ឋាន​លោក យូ តា​រាវុ​ធ អ្នកកាសែត​កង​ទព័​និង​ប្រជាជន​ដែល​ធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរ​

​លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ដល់​លំនៅដ្ឋាន​លោក យូ តា​រាវុ​ធ អ្នកកាសែត​កង​ទព័​និង​ប្រជាជន​ដែល​ធ្លាក់ខ្លួន ឈឺធ្ងន់ធ្ងរ​

​ភ្នំពេញ ៖ បន្ទាប់ពី​ទទួលបាន​ដំណឹង​តាមរយៈ​គេហទំព័រ​ព័ត៌មាន​ក្នុង បណ្តាញ​សង្គម ដែល​ផ្សព្វផ្សាយ​ពី​ស្ថានភាព​របស់​លោក យូ តា​រាវុ​ធ អ្នកកាសែត​កង​ទព័​និង​កាសែត​ប្រជាជន​ជំនាន់​ទី​១ ក្រោយ​ថ្ងៃ​៧​មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ សម្ងំ​លាក់ខ្លួន​រយៈ ពេល​ជាង​២​ឆ្នាំ​ចុងក្រោយ​នេះ នៅក្នុង ផ្ទះ​ប្អូនស្រី ក្នុង​បូរី​ប៉េង ហួត ទល់មុខ​ផ្សារ​ប៉េសេ ផ្ទះ​លេខ ៩២​ផ្លូវ​លេខ ១០ ក្នុង​សង្កាត់​ស្ទឹងមានជ័យ រា​ធ​នី​ភ្នំពេញ មក នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា ២០១៨ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​មួយរយៈ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​វត្ត មាន មមា​រញឹក ក្នុងការ ចុះ​ជួយ​ផ្តល់​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត កំពង់ចាម ត្បូងឃ្មុំ ក៏​បាន​ឆ្លៀតពេល​ចុះ​ទៅ​សាកសួរ​សុខទុក្ខ​លោក យូ តា​រាវុ​ធ ដល់​លំនៅដ្ឋាន ដោយ​ភាពស្និទ្ធស្នាល​ក្នុងនាម​មិត្ត យុទ្ធជន​ជាមួយគ្នា ។​

​សកម្មភាព​យកចិត្តទុកដាក់ និង​ជួយ ចែករំលែក​ធនធាន​ផ្ទាល់ខ្លួន​របស់​លោក ខៀវ កាញរិ​ទ្ធ ចំពោះ ប្រជាពលរដ្ឋ ក្រីក្រ កុមារកំព្រា និង​ទុរគតជន​ដោយ​មិន​រើស អើ​ង ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ជាពិសេស គឺ​ការយកចិត្តទុកដាក់​ជួយ​ដោះស្រាយ​ដល់​ការលំបាក​ខ្វះខាត ដល់​មន្ត្រី​ក្រោម​ឱវាទ នង អ្នកកាសែត​ពេល​ជួប​គ្រោះភ័យ​គឺ​តែងតែ​មាន​វត្តមាន ឬ ការជួយ​អន​ហ​តរាគ​មន៍​តាម​ផ្លូវច្បាប់ ជួយ​ការពារ​អ្នកកាសែត​ជា​និច្ច លក្ខណៈសាមញ្ញ​របស់លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​បងប្អូន​អ្នកសារព័ត៌មាន​នេះ ហើយ បាន​ធ្វើអោយ​បងប្អូន​អ្នកកាសែត​ខ្មែរ​យើង​ភាគច្រើន គោរព​ស្រលាញ់​លោក ខៀវ កាញារិទិ្ធ មិន​ចង់អោយ​លោក ចាកចេញ​ពី​ក្រសួង​ព័ត៌មាន​នោះ​ទេ គឺ​គាំទ្រ​អោយ​លោក​អាច នៅ​បន្ត​ការងារ​បំរើ​សង្គមជាតិ និង​ពលរដ្ឋ​លើ​វិស័យ​ព៌ត៌មាន នេះ​ត​ទៅ​មុខ​ទៀត ៕

​សំរាប់​សប្បុរសជន​នានា​អាច​ធ្វើ​ការទាក់ទង​លោក យូ តា​រាវុ​ធ គឺ​តាមរយៈ Tel : 010 288 286 / 080 558 555 បាន​៕

 

Filed in: ព័ត៌មានជាតិ