សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើ​ចង់​នាំ​ចេក​ចេញ​ទៅ​ចិន​ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង​កសិក​កម្ម​

​បើ​ចង់​នាំ​ចេក​ចេញ​ទៅ​ចិន​ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង​កសិក​កម្ម​

​ភ្នំពេញ​៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិន​តម្រូវ​ឲ្យ​កសិដ្ឋាន ដាំ​ដំណាំ​ទាំងអស់ មក​ចុះបញ្ជី​នៅ​ក្រសួង​ដើម្បី​ទទួលបាន​សិទ្ធ​នាំចេញ​នោះទេ​គឺ​តម្រូវឲ្យ​តែ​អ្នក​ចង់​នាំចក​ចេញ​ទៅ​ស្រុក​ចិន​តែប៉ុណ្ណោះ​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​កសិកម្ម​ចុះ​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ បាន​បកស្រាយ​ថា ដើម្បី​ឲ្យ​ចេកនៅ​កម្ពុជា អាច​ធ្វើ​ការនាំចេញ ទៅកាន់​ចិន​ជា​ផ្លូវការ ក្រសួង​និង​ស្ថានទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តំណាង​ឲ្យ​រដ្ឋបាលគយ​ចិន បាន​ចុះហត្ថលេខា​លើ ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំ​ចេក​កម្ពុជា ទៅកាន់​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨​។​

​ក្នុង​ពិធីសារ​នោះ មិន​មាន​តម្រូវឲ្យ​ម្ចាស់​កសិដ្ឋាន ដាំ​ដំណាំ​ឈើ​ហូប​ផ្លែ ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​នោះទេ គឺ​តម្រូវឲ្យ​តែ​ក្រុមហ៊ុន ឬ​ម្ចាស់​កសិដ្ឋាន​ដាំ​ដំណាំ​ចេក ដែល​មាន​បំណង​នាំ​ចេញ ទៅកាន់​ចិន​តែប៉ុណ្ណោះ មក​ចុះបញ្ជីរ​ជា​ផ្លូវការ​នៅ​ក្រសួង ដើម្បី​សមត្ថកិច្ច​ជំនាញ ការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ នៃ​ប្រទេស​ទាំង​ពីរ​ពិនិត្យ និង​វាយតម្លៃ លើ​លក្ខណៈ​បច្ចេកទេស ការគ្រប់គ្រង​ការដាំដុះ ការ​វេច​ខ្ចប់ ឲ្យស្រប​តាម​លក្ខខណ្ឌ តម្រូវ​ភូតគាម​អនាម័យ ដូច​មានចែង​ក្នុង​ការ​ពិធីសារ​មុន នឹង​ធ្វើ​ការនាំចេញ​”​។​

​នៅ​ថ្ងៃ​ចុះ​ពិធីសារ​នោះដែរ កម្ពុជា​បាននិងកំពុង​បន្ត​ស្នើសុំ​ទៅ​ភាគី​ចិន ឲ្យ​ពិនិត្យ​លទ្ធភាព និង​ពន្លឿន​ការងារ​បន្ថែម ក្នុងការ​នាំចូល ផលិតផល​កសិកម្ម ចាំបាច់​មួយ​ចំនួន​ទៀត ទៅ​កាន់​ទីផ្សារ​ចិន ដូចជា​៖ ផ្លែស្វាយ ផ្លែ​មៀន (​តា​ង៉ែ​ន​) ផ្លែ​ស្រកានាគ ម្រេច ផ្លែ​ដូង និង​សំបុក​ទឹក​មាត់ ត្រចៀក​កាំ សម្រាប់​ធ្វើ​ការនាំចេញ ទៅ​ចិន​ជា​បន្ត​ទៀត​។​កា​បកស្រាយ​របស់​ក្រសួង​កសិកម្ម​នេះ បន្ទាប់ពី​មាន​សារព័ត៌មាន ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ក្រសួង​ប្រកាស​ឲ្យ​កសិដ្ឋាន ដាំ​ដំណាំ ឈើ​ហូប​ផ្លែ​ទាំងអស់ ត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង ដែល​ធ្វើឲ្យ​មាន​ការភ័ន្តច្រឡំ ពី​សាធារណជន​។​

​សូមបញ្ជាក់​ថា ផលិតផល​កសិកម្ម​កម្ពុជា បាន​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន កាលពី​ឆ្នាំ​២០១៧ មាន​អង្ករ​ជិត ២០០​ពាន់​តោន ផលិតផល​ដំឡូង​មី​ក្រៀម និង​ម្សៅ​សរុប​ចំនួន ជាង​៥៨​ពាន់​តោន កៅស៊ូ​មាន​ចំនួន ៣.៣៤០​តោន ស្ករអំពៅ​មាន​ចំនួន ១៤.៩៤០​តោន និង​ផលិតផល​កសិកម្ម មួយចំនួនទៀត​។​មាន​ការកត់សម្គាល់​ដែរ​ថា​ការបើក​ទីផ្សារ​កសិផល​របស់​ចិន​ឲ្យ​កម្ពុជា​គឺ​ក្រោយ​ពី​ចិន​មាន​សង្គ្រាម​ពាណិជ្ចកម្ម​ជាមួយ​អាមេ​រិក​ក៏ដូចជា​ពេលដែល​កម្ពុជា​ប្រឈមុខ​និង​ការដាក់ទណ្ឌកម្ម​ពីសហ​គ​មន៍​អឺរ៉ុប​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ