សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចុះ​ឆែក ហាង​ម៉ាស្សា​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ ចាប់​បាន​ស្រី​ចិន​អ្នករកស៊ី​ផ្លូវភេទ​

ចុះ​ឆែក ហាង​ម៉ាស្សា​ជនជាតិ​ចិន នៅ​ក្រុងព្រះសីហនុ ចាប់​បាន​ស្រី​ចិន​អ្នករកស៊ី​ផ្លូវភេទ​

ព្រះសីហនុ​៖ កាលពី​យប់​ថ្ងៃ​ទី​១២ ខែ​សីហា វេលា​ម៉ោង​២២៖៣០​នាទី​នគរបាល​បាន​ចុះបង្ក្រាប​ទីតាំង​ហាង​ម៉ាស្សា ដែល​បង្កប់​បទល្មើស​ប្រព្រឹត្ត​សញ្ចារកម្ម ឬ ហៅ​ថា​ជួញដូរ​ផ្លូវភេទ​ខុសច្បាប់ មួយ​ករណី នៅ​ចំណុច​ហាង​ម៉ាស្សា ប៉ាយ​ជី​ង​ហាន់​កុង ស្ថិតនៅ​ក្រុម​ទី​០៨ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​រកស៊ី​ផ្លូវភេទ​ជនជាតិ​ចិន​ចំនួន​២៩​នាក់​( បុរស​១៥​នាក់ និង​នារី ១៤​នាក់​) ។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា នារី​ចំនួន​ទាំង​១៤​នាក់​ប្រកប​មុខរបរ​ផ្លូវភេទ ។ ភ្ញៀវ​ដែល​មក​រក​សេវាកម្ម ផ្លូវភេទ​នេះ មាន​ចំនួន​០៨​នាក់​។

​ជនសង្ស័យ​មាន​៧​នាក់ ១-​ឈ្មោះ CHEN ZHIMIN ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ថៅកែ​) ។​
២-​ឈ្មោះ WU XIANGYUN ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​គិតលុយ ) ។​
៣-​ឈ្មោះ XU FEI ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ ) ។​
៤-​ឈ្មោះ ZHUANG FEI YUN ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​បើក​ឡាន​ជូន​ភ្ញៀវ ) ។​
៥-​ឈ្មោះ CHEN GANG ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នកទិញ​ឥ​វ៉ាន់ ) ។​
៦-​ឈ្មោះ ZHANG BING ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ ) ។​
៧-​ឈ្មោះ SHI YOUDAN ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម​៨ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ( អ្នក​ចែក​ខិតប័ណ្ណ ) ។​

​វត្ថុតាង​ចាប់​រឹបអូស​យកបាន មាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច​និង​ស្រោមអនាម័យ​មិនទាន់​ប្រើប្រាស់ មួយចំនួនធំ​។ នាមប័ណ្ណ​ហាង​ម៉ាស្សា ១០​ប្រអប់ វិក្កយបត្រ​ឧបករណ៍​ជំនួយ​ក្នុង​ការ​រួមភេទ មាន​បាល់​ខ្យល់ , ជើងទ្រ​ធំ , ជើងទ្រ​តូច ទូរស័ព្ទដៃ​១៣​គ្រឿង​រួមទាំង​វត្ថុ​មួយចំនួនទៀត​ដែល​ពាក់ព័ន្ធ​និង​អា​ជី​កម្ម​ផ្លូវភេទ​នេះ ។​

​ចំពោះ​ជនសង្ស័យ​ទាំង​០៧​នាក់ នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំ​រៀង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមច្បាប់ ។​ភស្តុ​ត​តាង​បង្ហាញថា​ខេត្ត​ព្រះសីហនុ​អា​ឡូ​វ​ចិន​ច្រើន​មែន​ហើយ​ខ្មែរ​យើង​ហុយ​លើ​ចិន​ច្រើន​ណាស់​ដែរ​៕

 

Filed in: សន្តិសុខសង្គម