សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​ស្រុក​ស្នួល​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​ស្រុក​ស្នួល​

​ក្រចេះ ៖ កម្លាំង​នគរបាល​ស្រុក​ស្នួល​សហការ​ជាមួយ​កម្លាំង​នរគ​បាល​ស្រុក​មេមត់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នឹង​គូរ​កន​ផ្សេង​ទៀត​រត់​គេចខ្លួន​ពី​បទ​លួច​ម៉ូតូ​មួយ​គ្រឿង​ស្ថិតក្នុង​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​នគរបាល​ស្រុក​ស្នួល​បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ចំនួន​០២​នាក់​មាន​ឈ្មោះ​៖
១/​ឈ្មោះ អាន សេង​ហ៊​ន់ ហៅ ប្រុក​(​ឃាត់ខ្លួន​បាន​) ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ឆ្លូង ២ ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​
២/ មិន​ស្គាល់ ឈ្មោះ ជា​អ្នករត់​ម៉ូតូឌុប ភេទ​ប្រុស អាយុ ប្រហែល ៣៨​ឆ្នាំ ជាតិខ្មែរ រស់នៅ​ខេត្ត​ក្រចេះ (​គេចខ្លួន​) បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ហេង សុ​ធឿន ជា​ម្ចាស់​ម៉ូតូ ម៉ាកអ៊ិច​ស៊ិន​ទ័រ ពណ៍​ក្រហម ជិះ​យក​គេចខ្លួនបាត់​។ ខ​ណះ ពេល​ដែល​ជន​រង គ្រោះ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ​មាន​សោរ​ជាប់​នឹង​ម៉ូតូ​ស្រាប់ ហើយ​ត្រូវបាន​ជន សង្ស័យ​ជា​អ្នករត់​ម៉ូតូឌុប​(​មិន​ស្គាល់​អត្ត សញ្ញាណ​) បាន​មក​សួរ​តថ្លៃ​រក​ទិញ​ម៉ូតូ ហើយ​បាន​តេ​ទូស​ព្វ័​ហៅ​បក្សពួក​ម្នាក់ ទៀត​ឈ្មោះ អាន សេង​ហ៊​ន់ ហៅ​ប្រុក មក​សាក​ម៉ូតូ​ខាងលើ​រួច​ក៍​ជិះ គេចខ្លួន​បាត់​តែ​ម្តង ។​

​មន្ត្រីនគរបាល​រូបនោះ​បាន​បន្តទៀតថា ក្រោយពេល​ទទួលបាន​ពត៍មាន ពី​ជន​រង គ្រោះ ភ្លាម​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៍​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​នគរ បាល​ស្រុក​មេមត់ ចុះ​កិច្ចប្រតិបត្តិការ​ស្រាវ ជ្រាវ តាមរក​ឃាត់ខ្លួន​បាន ជនសង្ស័យ​ម្នាក់ ឈ្មោះ អាន សេង​ហ៊​ន់ ហៅ​ប្រុក នៅ​ល្ងាច​ថ្ងៃ​ដដែល​ភ្លាមៗ​នោះ នៅ ចំណុច​ភូមិ​សំបូរ ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យកមក​អធិការដ្ឋាន​នគរបាល ស្រុក​ស្នួល​ដើម្បី​ធ្វើ​ការសាកសួរ​។​

​បច្ចុប្បន្ន ជនសង្ស័យ ក្រោយ​ពី​កម្លាំង​ជំនាញ​ផ្នែក យុត្តិធម៍ សួរនាំ​រួច ត្រូវបាន​ឃាត់ខ្លួន​បណ្តោះ អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕
​ដោយ កិះ ខន ក្រចេះ​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សន្តិសុខសង្គម