សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការផ្លាស់ប្តូរ​តំណែង​លោក លឹម បូ​ផា ប្រធាន​ការិ​យាល័យ​ភូមិបាល ស្រុក​កំពង់ត្រឡាច ខត្ត​កំពង់ឆ្នាំង កំពុងតែ​ផ្ទុះ ប្រតិកម្ម​ក្តៅ​បែកផ្សែ​ងដល់​កុង្សីយ៍​ក្រសួង​ដែនដី នគរូបណីយកម្ម និង​សំណង់​

​ការផ្លាស់ប្តូរ​តំណែង​លោក លឹម បូ​ផា ប្រធាន​ការិ​យាល័យ​ភូមិបាល ស្រុក​កំពង់ត្រឡាច ខត្ត​កំពង់ឆ្នាំង កំពុងតែ​ផ្ទុះ ប្រតិកម្ម​ក្តៅ​បែកផ្សែ​ងដល់​កុង្សីយ៍​ក្រសួង​ដែនដី នគរូបណីយកម្ម និង​សំណង់​

ខេត្ត​កំពង់ឆ្នាំង​: បន្ទាប់ពី​ការបោះឆ្នោត​ជ្រើស​តាំ​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ចប់​ភ្លាម​មិន​ទាន់​នឹង​ប្រកាស​លទ្ធផល​ឆ្នោត​ផ្លូវការ ពី​គ​.​ជ​.​ប ផង ស្រាប់តែ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឯណោះ​វិញ នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា ២០១៨​នេះ​គឺ​កើតមាន​ករណី នៃ​ការផ្លាស់ប្តូរ​តំណែង​មន្ត្រី​ភូមិបាល​ស្រុក​កំពង់ត្រឡាច ធ្វើអោយ​ផ្ញាក់ផ្អើល​រញ្ជួយ​ដល់​បណ្តាយ​សង្គម ព័ត៌មាន​ផ្សព្វផ្សាយ​យ៉ាង ផុលផុស​។

​ករណី​នៃ​កា​ផ្លាស់ប្តូរ​តំណែង​លោក លឹម បូ​ផា ប្រធាន​កាតិយាល័យ​ភូមិបាល​ស្រុក​កំពង់ត្រឡាច​គេ​ចាត់ទុក ថា​ជា​រឿង មិន​ប្រក្រតី ពុករលួយ ឃុបឃិត​គ្នា​ពី​មន្ត្រីរាជការ​គ្រាប់​ល្ពៅ ជា​លក្ខណៈ​ប្រព័ន្ធ ដែល​មាន​គំនិត​ខិលខូច កំចាត់​មន្ត្រី​សកម្ម ការងារ ហើយ​អោបក្រសោប​មន្ត្រី​អែបអប ឡេមឡឺម ដើម្បី​បែងចែក​លាភសក្ការៈ​គ្នា តាម​ខ្ែបណ្តោយ​រប់ប​ក្ខពួក​ខ្លួន​។​
​លោក លីម សុភា ប្រធាន​រៀបចំ​ដែនដី នគររូបនីយ៍កម្ម និង​សំណង់ គឺជា​មន្ត្រី​ដ៏​ល្អ​និង​សកម្ម​ការងារ ព្រមទាំង​មាន​ការ គោរព​ស្រលាញ់​ពី​មន្ត្រី​ក្រោម​ឱវាទ ក៏ដូចជា​ការគោរព​ស្រលាញ់​ពី​ប្រជាពលរដ្ឋ ទូទៅ ពី​សេស​ពលរដ្ឋ​ក្នុង​សង្កាយ់​កំពុងអំពិល ក្នុង​ស្រុក​កំពង់ត្រឡាច​ដែល​ជា​មូលដ្ឋាន​នៃ​ការ ចុះ​ពង្រឹង​ការងារ​ពី​សំណាក់​ឯកឧត្តម កុយ សុវណ្ណ ប្រធាន​ក្រុមការងារ និង​ជា​ប្រធាន​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ខេត្ត​កំពង់ឆ្នាំង​ផងដែរ ។​

​លោក លឹម បុ​ផ្ភា ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កំពង់ត្រឡាច (​អនុសាខា សស​យក ស្រុក​) បាន​បដិសេធ ករណី​ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម facebook ចំពោះ​ការផ្លាស់ប្ដូរ​តំណែង របស់​លោក​ទៅ​កាន់​ស្រុក​រលាប្អៀរ​លោក​ពិតជា​មិនដឹង​។ លោក លីម សុភា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគររូបនីយ៍កម្ម និង​សំណង់ បញ្ជាក់ថា រឿង​ផ្លាស់ប្តូរ​តំណែង លោក​មិន​បានដឹង​ឡើយ គឺ​អាស្រ័យ​លើ​ការស្នើរ​សុំ​របស់​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច ទៅ​កាន់​អភិបាល​ខេត្ត លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ តំណែង​រាជការ សម្រេច​ឫ​មិន​សម្រេចថិត​នៅ​រដ្ឋបាល​របស់​សាលា​ខេត្ត ។​

​លោក សោម វ៉ឺ​ន អភិបាល​ស្រុក​រលាប្អៀរ បដិសេធ​មិន​បានដឹង​រឿង​ផ្លាស់ប្តូរ​តំណែង លោក លឹម បុ​ផ្ភា មក​កាន់​ស្រុក​រលាប្អៀរ​នោះឡើយ មក​ដល់​វេលា​ថ្ងៃនេះ​១៣ ខែ​សីហា​ឆ្នាំ​២០១៨ មិន​មាន​លិខិត​អ្វី​បញ្ជាក់​ឡើយ​។​ក្រោយ​ពី​បែកធ្លាយ​ករណី ខាងលើ​នេះ​លើ​បណ្តាញ​សង្គម ស្តី​ពី​ការផ្លាស់ប្ដូរ​តំណែង​លោក​លឹម បុប្ផា ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​កំពង់ត្រឡាច ទៅកាន់​ប្រធានការិយាល័យ​ស្រុក​រលាប្អៀរ មហាជន​ដែល​តាមដាន​នៅលើ​បណ្តាញ​សង្គម​យ៉ាង​ក្តៅគគុក​ព្រោះ​មាន​លិខិត​និង​ស្នាម​មេដៃ​របស់​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ឃុំ​កំពង់អំពិល​គាំទ្រ​លោក លឹម សុភា ដាក់​ប្តឹង​ជំរាប​ជូន​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើ​សុំ​អន្តរាគមន៍ ផ្តល់​យុត្តុធម៌​ដល់​លោក លឹម បូ​ផា ចំពោះ​ចំណាត់ការ​របស់ ឯកឧត្តម ឈួ​រ ច័ន្ឌ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លើ​ករណី លោក លឹម បូ​ផា ។​

​បើ​តាម​ការ​បញ្ជាក់ប្រាប់​តាម​ទូរស័ព្ទ​ពី ឯកឧត្តម កុយ សុវណ្ណ ថា​ករណី​នេះ​គឺជា​រឿង​អយុត្តិធម៌​ចំពោះ លោក លឹម បូ​ផា ព្រោះ​គាត់​គឺជា​មន្ត្រី​ល្ង និង​សកម្ម​ការងារ ទាំង​ការងារ​បក្ស និង​ការងារ​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី កម្លាំងកាយ​ចិត្ និង​ធនធាន​ផ្ទាល់ខ្លួន​នោះឡើុយ ។ អ្វីដែល គេ​រៀបរាប់​ក្នុង​លិខិត​ជូន​ឯកឧត្តម​អភិបាលខេត្ត​នោះ គឺជា​ការ មួលបង្កាច់​សម្លាប់​មន្ត្រី​ថ្នាក់ក្រោម ។ ដូច្នេះ​សង្ឃឹមថា ឯកឧត្តម ជា សុផារ៉ា ពិសេស​ថែមទៀត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​នឹង ចាប់អារម្មណ៍ ចំពោះ​ករណី​នេះ ៕

 

Filed in: ព័ត៌មានជាតិ