សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សឹង​សំអុល​តុ​ប​វី​ដា​ប៉ោ​សំអឿន​ឧកញ៉ា​បី​គ្រឿង​រួមជាមួយ​ដៃជើង​សម្រុក​ដាក់​គ្រឿងចក្រ​ប្រមូល​ឈើ​ពី​ព្រៃ​នាំ​ចេញ​ឲ្យ​យួន​!

សឹង​សំអុល​តុ​ប​វី​ដា​ប៉ោ​សំអឿន​ឧកញ៉ា​បី​គ្រឿង​រួមជាមួយ​ដៃជើង​សម្រុក​ដាក់​គ្រឿងចក្រ​ប្រមូល​ឈើ​ពី​ព្រៃ​នាំ​ចេញ​ឲ្យ​យួន​!

​ខេត្ត​មណ្ឌលគិរី​៖ ក្បួន ត្រាក់ទ័រ ឡាន​បា​កុង កាឡេ​ថង របស់ ឧកញ៉ា សឹង សំអុល​, តុ​ប វី​ដា ,​ឧកញ៉ា​ប៉ោ សំអឿន​ត្រូវបាន​គេ​ឃើញ​សម្រុក ចូល​ទៅ​អូស​ឈើ​នៅ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​នៅ​ស្រុក​កោះ​ញ៉ែ​ក ខេត្ត​មណ្ឌលគិរី នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ ក្នុងពេលដែល លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត និយាយ​បែប​ការទូត​លំៗ​ថា​ដឹង​ហើយ​ចាំ​បញ្ជូន​កម្លាំង​ទៅ​មើល​? ។​

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​មាន​ទីតាំង​២​កន្លែង​ដែល​ឧកញ៉ា សឹង សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​, តុ​ប វី​ដា​ជា​មន្ត្រី​យោធា ,​ឧកញ៉ា​ប៉ោ សំអឿន ដាក់​គ្រឿងចក្រ​ប្រមូល​ឈើ ដោយ​ទ្រង់ទ្រាយ​ធំ​។ គឺ​ទី​១-​នៅ​ព្រៃ​កុងៗ ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច ស្រុក​កោះ​ញ៉ែ​ក ដោយ​ប្រើ​ឡាន​បា​កុង​ជាង ២០០​គ្រឿង ត្រាក់ទ័រ​សម្រាប់​អូស​ឈើ​ជាង​៤០​គ្រឿង កាឡេ​ថង​ជា​៥០០​គ្រឿង និង​រថយន្ត​យី​ឌុប រថយន្ត​កា​ម៉ាស​ជាច្រើន​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញ​។​
​ទី​២-​នៅ​ចំណុច​កែង​ចំការចេក ក្នុងភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​មាន​ឈ្មួញ​៣​រូប ជា​អ្នក​ប្រមូល​ឈើ​យកមក​ផ្គត់ផ្គង់​អោយ ឧកញ៉ា ទាំង​បី​គ្រឿង​ខាងលើ​គឺ​មានឈ្មោះ ម៉ុក ឈ្មោះ ចេង សាក់ ជា​ទាហាន ឈ្មោះ ចាប កុសល ជា​ទាហាន ។ ពេលនេះ​នៅ​ស្រុក​កែវ​សីមា មាន​ឈើ​និង​ឡាន​បា​កុង​ដឹកឈើ​ច្រើនណាស់ លើក​រួច​ក៏​មាន មិនទាន់​លើក​ក៏មាន ដើម្បី​ដឹក​ជញ្ជូន​ចេញទៅ ស្រុក​ស្នួល​ខេត្ត​ក្រចេះ ជាប់​ព្រំដែន​វៀតណាម​។​

​សូមបញ្ជាក់​ថា​ឈ្មួញ​ឈ្មោះ ម៉ុក ,​ចេង ស័ក្តិ ជា​ទាហាន និង​ឈ្មោះ ចាប កុសល ជា ទាហាន ហើយ​ឈ្មោះ​នេះ​ផង​ដែរ ក៏​ជា​ក្រុម​ដៃជើង​រកស៊ី​ឈើ​ជាមួយនិង​លោក​ស័ក្តិ​៥​ឈ្មោះ កែវ ចិន្តា ហៅ​ធូ ។ ឧកញ៉ា​ល្បីឈ្មោះ​ទាំង​៣​គ្រឿង ក៏ដូចជា​ឈ្មួញ​៣​រូប​នៅ​ក្នុង ស្រុក​កែវ​សីមា​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​រត់​ការ​ប្រសេចប្រសាច​ចាយលុយ បិទបាំង សកម្មភាព​បង្ក​ឧក្រឹដ្ឋ​កម្ម​ព្រៃឈើ ដែល​ពួកគេ មាន​ផែនការ​កាប់បំផ្លាញ​ទ្រង់ទ្រាយ​ធំ ហើយ​សម្រុក​ដឹក​ឲ្យបាន​ច្រើន ប្រើ​ពេលវេលា​ខ្លី ដើម្បី​បំពេញ​តម្រូវការ ក្រុមហ៊ុន​វៀតណាម ចាំ​ទទួល​ទិញ ។​

​សង្ឃឹម​ថា​ពិត​មាន​នេះ​ថ្នាក់លើ​នឹង​ចាត់វិធានការ​ស៊ើបអង្កេត​តាមដាន ដើម្បី​ស្វែងរក ការណ៍​ពិត​ឈាន​ដល់​ការបង្ក្រាប ក្នុង​បទល្មើស​ជាក់ស្តែង សម្រាប់​រាត្រី​នេះ ឬ​ថ្ងៃស្អែក​ជាមិនខាន ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់