សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចូល​ឌីស្កូនៅ​ប៉ោយប៉ែ​ត​ផឹកស៊ី ប្រើ​ថ្នាំញៀន​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ គាំងបេះដូង​ស្លាប់​

​ចូល​ឌីស្កូនៅ​ប៉ោយប៉ែ​ត​ផឹកស៊ី ប្រើ​ថ្នាំញៀន​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ គាំងបេះដូង​ស្លាប់​

​បន្ទាយមានជ័យ​៖ ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​គាំងបេះដូង​ស្លាប់​ពេល​ចូល​រាំ​ឌី​ស្កូ​សង្ស័យ​ប្រើប្រាស់​ថ្នាំ​គ្រវី (​ថ្នាំញៀន​) លើស​កម្រិត​កាលពី​វេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក ថ្ងៃអាទិត្យ​ទី​១២​សីហា​ឆ្នាំ​២០១៨ ។​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​ជនរងគ្រោះ ថា​បាន​ស្លាប់​ដោយសារ គាំងបេះដូង ។

​ឯ​លោក មាស ម៉េង​ហួង នាយ​ប៉ុស្តិ​នគរបាល សង្កាត់​ផ្សារកណ្តាល បាន​ទទួលស្គាល់ថា ពិតជា​មាន​គេ​បញ្ជូន​ជនជាតិ​ឥណ្ឌូនេស៊ី មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មែន តាម​ការបញ្ជាក់ របស់​ក្រុម​គ្រូពេទ្យ ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​គាំងបេះដូង​។​

​ជនជាតិ​ឥណ្ឌូនេស៊ី មាន​ឈ្មោះ​អាន​ឌ្រៀ​ន​( ANDRIAN )​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​មុខរបរ​ជា​អ្នកធ្វើការ កាស៊ីណូ​អន​ឡា​ញ កាន់​លិខិតឆ្លងដែន​លេខ​B0171158​មាន​ស្រុកកំណើត នៅ​ខេត្ត​Sungai Liat ប្រទេស​ឥណ្ឌូនេស៊ី ។​

​តែ​បើ​តាម​ការអះអាងរ​បស់​ក្រុមគ្រួសារ និង​មិត្តភក្តិ​ជនរងគ្រោះ មុន​កើតហេតុ​ពួកគេ បាន​ជួបជុំគ្នា​ផឹកស៊ី នៅក្នុង​ក្លឹប​ឌី​ស្កូ​មួយកន្លែង ក្នុង​ក្រុង​ប៉ោយ​ប៉ែត​(​មិន​ប្រាប់​ឈ្មោះ​ក្លឹប​) ជនរងគ្រោះ​បាន​ប្រើប្រាស់ ថ្នាំ​គ្រវី​លើស​កម្រិត ទើប​បណ្តាលឲ្យ​កើត មាន​រឿង​បែបនេះ​។​សព​ជនរងគ្រោះ​ពុំមាន ជាប់​ពាក់​ពន្ធ័​ករណី​អំពើរ​ឃាតកម្ម ក៏​បាន​ប្រគល់​ទៅឲ្យ ក្រុមគ្រួសារ​សាច់ញាតិ មក​ទទួល​យល​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

 

Filed in: សន្តិសុខសង្គម