សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឆេះ​មហោស្រព​ខេត្ត​កំពង់ចាម​អស់​មួយ​ចំហៀង​មិនដឹង​ថា​ជួសជុល​ឬ​លក់​ដូច​មហោស្រព​ទន្លេរ​បាសាក់​នោះទេ​?!

ឆេះ​មហោស្រព​ខេត្ត​កំពង់ចាម​អស់​មួយ​ចំហៀង​មិនដឹង​ថា​ជួសជុល​ឬ​លក់​ដូច​មហោស្រព​ទន្លេរ​បាសាក់​នោះទេ​?!

កំពង់ចាម​៖ សាល​មហោស្រព ព្រះ​សីហមុនី​ខេត្ត​កំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាមរ​ងករ​ឆេះ​អស់​មួយ​ចំហៀង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​២​គ្រឿង​និង កម្លាំង នគរបាល​ក្រុង​កំពង់ចាម​និង​កម្លាំង​អន្តរាគមន៍​នគរបាល​ខេត្ត​កំពង់ចាម ជាច្រើន​នាក់ ជួយ​សម្រួល​ចរាចរណ៍​និង​ប្រតិបត្តិ​ការជួយ​ពន្លត់​បាន​ទាន់ពេលវេលា មិន​ប៉ះពាល់​ដល់​ទីតាំង​ផ្សេង​នោះទេ ហើយក៏​មិន​មាន​របួស​ដែរ​ក្រោម​វត្តមាន លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​ផងដែរ​។ ។​

​មូលហេតុ​ត្រូវបាន​គេ​បន្ទោស​ថា​មកពី​ទុស្សេ​ចរន្តអគ្គិសនី​។​ទីតាំង សាល​មហោស្រព ព្រះ​សីហមុនី​ខេត្ត​កំពង់ចាម​គ្រប់គ្រង​ដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើ​មចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ខេត្ត​កំពង់ចាម ។​

​សម្ភារៈ​ខូច​ខាតៈ​ឆេះ​កៅអី ដែក​ពូក​ចំនួន​៨៥ ស្មើរ​១០% ឆេះ និង ខូចខាត​ពិ​ដាន​ម្នាងសិលា​ខាងលើ​ទាំងស្រុង​១០០% ឆេះ ជញ្ជាំង​កាំ​ម្ញី​មួយ​ចំហៀង​ទាំងស្រុង​ឆេះ​ទ្វារ​ឈើ​ចេញ​ចូល​ចំនួន ២​សន្លឹក​។​មិនដឹងថា​តើ​អ្នកគ្រប់គ្រង​ត្រួវ​ស្តីបន្ទោស​ដែរ​ឬ​អត់​នោះទេ​?​ហើយ​មិនដឹងថា​ត្រូវ​ចំណាយ​ប៉ុន្មាន​សម្រាប់​ជួសជុល​ឬក៏​លក់​ចោល​ដូច​សាល​មហោស្រព​ទន្លេរ​បាសាក់​កេរិ៍​សម្តេចឪដែ​ល​រង​ការឆេះ​ដែរ​តែ​មិន​ជួសជុល​នោះ​ឡើយ​៕

 

Filed in: សន្តិសុខសង្គម