សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ រួច​យក​សាកសព​គរ​ក្នុងផ្ទះ​ហើយ​ដុត​ទាំង​ផ្ទះ​ចោល បំបិតភ័​ស្ភតាង​សង្ស័យ​ជា​រឿង​គំនុំ

ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ រួច​យក​សាកសព​គរ​ក្នុងផ្ទះ​ហើយ​ដុត​ទាំង​ផ្ទះ​ចោល បំបិតភ័​ស្ភតាង​សង្ស័យ​ជា​រឿង​គំនុំ

ក្រចេះ ៖ នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៨ មាន​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ រួច​យក​សាកសព​គរ​ក្នុងផ្ទះ​ហើយ​ដុត​ទាំង​ផ្ទះ​ចោល បំបិត​ភ័ស្ដុតាង​សង្ស័យ​ជា​រឿង​គុំនំ​… ករណីនេះ​សមត្ថកិច្ច​បាន​សនិ្នដ្ឋាន​រឿង​ឃាតកម្ម​កើតឡើច​ន្លោះ​ម៉ោង​23;00​នាទី​ទៅ​ម៉ោង​24;00​នាទី នៅ​ចំនុច​កោះ​ប្រឹម ភូមិ​ប្អៀ ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។

​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល ស្រុក​ចិត្រ​បុរី​បានអោយដឹងថា​មាន​ករណី​ឃាតកម្ម​(​សំលាប់​រួច​ដុត​ផ្ទះ​ចោល​) ជនរងគ្រោះ​មូយ​គ្រួសារ​មាន​គ្នា​ចំនួន​4​នាក់​។

១- ឈ្មោះ​ឆុំ ឈាន ភេទ​ប្រុស​អាយុ​30​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​ប្តី​២- ឈ្មោះ​ជួន សុខ​នាង​ភេទ​ស្រី អា​យ្​36​ឆ្នាំ​ជនជាតិខ្នែរ ប្រពន្ធ ៣- ឈ្មោះ ឈាន ភឹម​ឈី ភេទ​ប្រុស​អាយុ​11​ឆ្នាំ កូន ៤-​ឈ្មោះ ឈាន វណ្ណី ភេទ​ស្រី​អាយុ​9​ឆ្នាំ កូន ជនរងគ្រោះ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​ចំណែក​ជនសង្ស័យ ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយពី​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​ដុត​ផ្ទះ​ចោល​ដោយ​យក​សាកសព​ទាំង​៤​នាក់​ដុត​ក្នុងផ្ទះ​។ គ្រួសារ​ជនរងគ្រោះ​រស់នៅ​ក្នុង​ចំការ ដាច់​ឆ្ងាយ​ពី​ភូមិ​តែម្នាក់ឯង​។​

​ក្រោយពី​មាន​សេចក្ដីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក លោក វរៈសេនីយ៍ឯក យាន់ ហៀ​ង អធិការ ស្រុក​ចិត្រ​បុរី ថ្ងៃទី​12/08/2018​ម៉ោង​17;00​នាទី ភ្លាមៗ​នោះ​លោក​បាន​ចាត់​កម្លាំង​ទៅដល់​កន្លែងកើតហេតុ​ខាងលើ ដើម្បី​កំណត់​មុខសញ្ញា​ចាប់ និង​វែកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាម​និតិ​វិធី​នៃ​ច្បាប់ ៕

Filed in: សន្តិសុខសង្គម