សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​មន្ត្រីជាន់ខ្ពស់​បើក​លឿន​ពេលយប់​បុក​របាំង​ចែក​ផ្លូវ​ដេក​!

​រថយន្ត​មន្ត្រីជាន់ខ្ពស់​បើក​លឿន​ពេលយប់​បុក​របាំង​ចែក​ផ្លូវ​ដេក​!

ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ដ​រ៉ែ​ង​ជឺ​(FordRanger) ត្រូវបាន​គែ​ឃើញ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ១៤​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ទី​១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​សេចក្តីរាយការណ៍​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ដែល​គេ​គិត​ថា​ជា​មន្ត្រី​ថា្នក់​ខ្ពស់​ដែរ​បាន​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​ហ្វ​ដ​រ៉ែ​ង​ជឺ​( Ford-Ranger) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​13 2-5566 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់​ផ្ងារជើង​ម្ខាង និង​ខូចខាត​របាំង​ចែក​ផ្លូវ​បាក់​អស់​១​កង់​។​

​ចំណែកឯ​បុរស​អ្នកបើករថយន្ត​នោះ បាន​ជាប់​ក្នុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​យក​ដែកគាស់​ទាញ​ចេញ​មក​វិញ តែ​សំណាងល្អ​គ្រាន់តែ​រងរបួស​ស្រាល ។​

​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​សាច់​ញត្តិ​របស់គាត់ មក​ទទួលយក​ទៅ​លាង​របួស ។ រីឯ​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​វាល់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ