សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្វៀន​ជល់​មាន់ របស់លោក សូ ឆ​ង នៅ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ ជា​ឆ្នាំងបាយ​ស្នងការ​នគរបាល​ខេត្ត​កំពង់ ឆ្នាំង​?

​សង្វៀន​ជល់​មាន់ របស់លោក សូ ឆ​ង នៅ​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ ជា​ឆ្នាំងបាយ​ស្នងការ​នគរបាល​ខេត្ត​កំពង់ ឆ្នាំង​?

​ខេត្ត​កំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០១៨ អង្គភាព​យើងខ្ញុំ​បានទទួល​សេចក្តីរាយការណ៍​តាម​ទូរស័ព្ទ​ពី​ប្រជាពលរដ្ឋ​ថាៈ សព្វថ្ងៃ​មាន​វង់ ល្បែងស៊ីសង​បៀរ​អាប៉ោង​ជល់​មាន់​មួយកន្លែង ជា​របស់​មន្ត្រី​យោធា​ផ្នែក​គីមី​សាស្ត្រ ឈ្មោះ សូ ឆ​ង បាន​នឹង​កំពុងបើក​លេង​ពេញបន្ទុក​និង​ដុះ​ស្លែ​កំពុង​ពេញ​និយម​លេង​ក្នុង​ស្រុក​សាមគ្គី​មានជ័យ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ស្ពឺ​យ៉ាង​សុខ​សប្បាយ គ្មាន​ការរំខាន ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ថ្នាក់​ណា​ឡើយ ។

​សេចក្តី​រាយ ការណ៍​បាន​បន្តទៀតថា សូម​អោយ​អ្នកសារព័ត៌មាន ចុះ​ទៅ​មើល​និង​ស្នើសុំ​អោយ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ទីតាំង​បន ល្បែងស៊ីសង​របស់​ឈ្មោះ សូ ឆ​ង ជា​មន្ត្រី​យោធា​គីមី​សាស្ត្រ បើក​ដំណើរការ​លេង​ជា​យូរណាស់​មកហើយ មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចេញ​មក​បង្ក្រាប​ឡើយ ។​

​បើទោះបីជា​មាន​បទបញ្ជា​ដ៏​ហ្មឺង​ម៉ាត់​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បញ្ជា​អោយ​លោកស្នងការ​នគរបាល គ្រប់​ខេត្ត​-​រាជធានី ត្រូវ​ធ្វើការ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ​អោយមាន​ប្រសិទ្ធភាព ក៏ដោយ ក៏​មក​ទល់​នឹង​ពេល​នេះ​គេ​ពុំ​ទាន់​ជើ​ញ​លោក ឧត្តម សេនី​យ៍ ឡុច សុវណ្ណារ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ចេញមុខ​បង្ក្រាប​នៅឡើយ​ទេ ដែល​ធ្វើអោយ​មជ្ឈដ្ឋាន​ប្រជា ពលរដ្ឋ​រិះគន់ថា បន​ល្បែង​សុីស​ងជល់​មាន់​តបស់​លោក សូ ឆ​ង ជា​ឆ្នាំងបាយ​ប្រចាំថ្ងៃ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង ។
​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ​កំពុង លេង​ស្ថិតនៅ ភូមិ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។​

​សេចក្ដីរាយការណ៍​បន្ត​ឲ្យដឹង​ថា​វង់ល្បែង​ស៊ីស​ង​នេះ​អាច​ដំណើរការ​បាន​ដោយ​រលូន​បែបនះ គឺ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​បាន ។
​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​យ៉ាងហោចណាស់​ក៏​មានជើ​ង​កាង និង​សមត្ថកិច្ច​មួយចំនួន​ជា​ឆ្មាំ​ការពារ និង​ជា​អ្នកកាង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​មួយ​កន្លែង​នេះ​មិន​អោយ​អ្នកកាសែត​ចូល​ទៅ​ថត​រូបភាព ។ សព្វ ថ្ងៃ​នេះ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ់នេះ កំពុងតែ​ធ្វើ​សកម្មភាព​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​មាន​ក្រុម​បងតូច​បងធំ​និង​សមត្ថកិច្ច​សុទ្ធតែ​ជើង​ខ្លាំង​យាម​ការពារ​យ៉ាង​តឹងរឹង​បំផុត ហើយ​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ក្បែរ​ឡើយ ។​
​វង់ល្បែង​នេះ​ដោយ​ពួកគេ​បើក​អោយ​លេង​ជា​ចំហរ​ជា​រៀង​រាល់ថ្ងៃ​ដែល​គេ​ប៉ាន់ប្រម៉ាណ​ថា អាចោ ធ្វើអោយ​ម្ចាស់​សង្វៀន​រក​ចំណូល​ពី​អ្នក​ចូល​លេង មិន​ក្រោម​ពី​៣​ម៉ឺន​ដុល្លារ​ទៅ​៤​ម៉ឺន​ដុល្លារ​ឡើយ​)​ក្នុង​មួយ​ខែៗ​នោះ បើ​គេ​ប្រៀប ធៀប​អ្នកលេង​នៅ​ក្នុង​កាស៊ីណូ ។ ប្រជាពលរដ្ឋ​សំណូមពរ ដល់​លោក​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ​មេត្តា​ជួយ​អន្តរាគមន៍​ចាយ់​វិធានការ​បង្ក្រាប​វង់ល្បែង អត់​ច្បាប់​របស់​លោក សូ ឆ​ង នៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន ជ័យ ខេត្ត​កំពង់ឆ្នាំង នេះ​ផង​ទាន​ប្រុស ។​

​ជុំវិញ​ករណី​ចោទថា ជា​បន​ល្បែង​សុីស​ងរប់​លោក សូ ឆ​ង ជា​មន្ត្រី​យោធា​នៅ​អង្គភាព​គីមី​សាស្ត្រ​នេះ អង្គភាព​យើងខ្ញុំ​មិន​អាច​ស្វែងរក​ការបំភ្លឺ​តប​ពី​លោក សូ ឆន បាន​នៅគើយ​ទេ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទាក់ទង ៕

 

Filed in: ព័ត៌មានសំខាន់