សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដឹង​ថា​អប្សរា – របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ​បង្កើត​ពី​អង្កាល់​អត់​?!

​ដឹង​ថា​អប្សរា – របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ​បង្កើត​ពី​អង្កាល់​អត់​?!

ភ្នំពេញ ៖ របាំ​អប្សរា​ត្រូវបាន​បង្កើត​ជា​ផ្លូវការ​កាលពី​ឆ្នាំ​១៩៦០ គឺជា​របាំ​មួយ​ដែល​ស្ថិត​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​មានឈ្មោះ​ល្បីល្បាញ និង​បាន​លើក​តំកើង​កិត្ដិយស​ជា​វប្បធ​ម៌មនុស្សជាតិ​ដោយសារ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​។

​ភ្ញៀវទេសចរ​យ៉ាងច្រើន​នៅ​ពេល​មក​ទស្សនា​កំសាន្ដ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ទស្សនា​ការសំដែង​មុនពេល​បើក​កម្មវិធី នានា​ដើម្បី​ជា​ការស្វាគមន៍ ។ នៅពេល​សំដែង គឺ​ត្រូវមាន​ភ្លេង​អម​ជាមួយ​ផង​ដែរ​ទើប​ធ្វើឲ្យ​មាន​ភាពរស់រវើ​ក​ជាមួយ​អ្នក​រាំ​មាន​រាងកាយ​មាន​ភាព​ល្វត់ល្វន់ យឺតៗ ចង្វា​ក់មួយៗ ថ្ន​មៗ ផ្សំ និង​ចង្កេះ​ដែល​មាន​គូ​ថង​ពើង​បន្តិច ម្រាមដៃ​ទន់​ល្វត​ល្វន់​ង​មាន​សម្លៀកបំពាក់​ពណ៌​ចែងចាំង​ដូច​មាស​។​

​ក្រុម​អ្នករបាំ​បត់បែន​ចលនា​កដៃ និង​ម្រាមដៃ រួម​ទាំង​ប្រើ​ជើង​ម្ខាង​ឈរ​រេ​រាំ​ពត់ពេន​ត្រាប់​នូវ​ក្បាច់​រាំ​ទាំងនោះ​យ៉ាង​ទន់ភ្លន់​ដែល​គេ​ប្រើ​វា​តាម​ក្បួនខ្នាត​អត្ថន័យ​នៃ​ស្លឹក ផ្កា និង​ផ្លែ​ជា​តង្វាយ​ដល់​ព្រះ​ផងដែរ​ធ្វើឲ្យ​អ្នកទស្សនា​មានកា​រជក់ចិត្ត ដិតអារម្មណ៍​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​មួយ​ក​ម្រឹត​ទៀត​។
​មកដល់​ឆ្នាំ​២០០០​ក្រោយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍​យ៉ាងខ្លាំង របាំ​អប្សរា​កាន់តែ​ត្រូវបាន​សំដែង​យ៉ាង​ពេញនិយម​។​

​របាំ​អប្សរា គឺជា​របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ​មាន​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ ហើយ​របាំ​នេះ​ស្ទើរតែ​បាត់បង់​ឈ្មោះ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ក្រោម​របប​សម័យ​ខ្មែរក្រហម​។​ក្រោយមក​របាំ​នេះ​ប្រែ​មុខមាត់​ល្បី​របស់​ខ្លួន​ឲ្យមាន​កេរ្តិ៍ឈ្មោះ​ក្រអូប​សាយ​ត្រឡប់មកវិញ​បន្ទាប់ពី​មាន​ក្រុម​អ្នកជំនាញ​ផ្នែក​សិល្បៈ​របាំ​បាន​សិក្សា​ស្រាវជ្រាវ​ឃើញ​ពី​ប្រវត្តិ​នៃ​ប្រភព និង​អត្ថន័យ​របស់​វា​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ដែល​មាន​អាយុកាល ១ ពាន់​ឆ្នាំ​។​រូប​នាង​ត្រូវបាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ជាច្រើន ពិសេស​ប្រាសាទអង្គរវត្ត ដែល​មាន​រូប​នាង​រាបពាន់​ក្នុង​សណ្ឋាន​ខុសប្លែក​ពីគ្នា ។ នាង​អប្សរា​ក៏​រាំ​នូវ​របាំ​ផ្សេងៗ​ដែរ ដូចជា របាំ​ទេព​មនោ​រម្យ និង របាំ​មុនី​មេខលា​ជាដើម ។​

​សម្រាប់​អ្នក​សម្តែង​៖ ដើម្បី​រាំ​អប្សរា អ្នករាំ​ត្រូវ​មាន​រូបរាង​ស្អាត មិន​ស្គម​ពេក និង​មិន​ធាត់​ពេក និង​ត្រូវ​ឧស្សា​ហាត់​រាំ​ក្នុង​រយៈពេល​វែង​។​

​ពាក្យ អ​ប្សរ ដែល​ពាក្យ​សំស្ក្រឹត ថា អប្ស​រស៑ ឬ អប្សរា បាលី គឺ អច្ឆរា ជា​ស្រី​មាន​សម្បុរ​ថ្លា​ស្រស់​, ផូរផង់​ឬ​ស្រី​មាន​មុខ​ថ្លា​ស្រស់បំព្រង ។ តាម​សេចក្ដី​តំណាល​ក្នុង​គម្ពី​ព្រាហ្មណ៍​ឲ្យដឹងថា ស្ត្រី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​ពី​ទឹក ក្នុង​កាល​ដែល​កូរ​យក​ទឹកអម្រឹត នៅ​សមុទ្រ​ទឹក​ដោះ ។
​ក្នុង​ចលនា​កូរ​មាន​លេចចេញ​ពី​ផ្ទៃសមុទ្រ​នូវ​សត្វ​ចម្លែក​អស្ចារ្យ​ជាច្រើន​ជា​បន្តបន្ទាប់ ដែល​ក្នុង​ខណៈនោះ​ក៏​មាន​ចេញ​នូវ​តួ​នាង​ទេពអប្សរ​ជាច្រើន ពត់ពេន​ខ្លួន​រាំ​នៅ​លើ​អាកាស ។ ប៉ុន្តែ​ធាតុពិត​មិនមែន​ដូច​ច្នោះ​ទេ​, ដែល​ហៅ ថា អ​ប្សរ ឬ អប្សរា នោះ​ដោយ​សេចក្ដី​ថា “​ស្រី​សួគ៌​មាន​សម្បុរ​ភ្លឺ​ថ្លា​ផូរផង់​ឬ​ស្រី​សួគ៌​ឆើតឆោម​” ។ ក្នុង​ការប្រើប្រាស់​ពាក្យ​នេះ ខ្មែរ​ប្រើ​ក្លាយជា អក្សរ ក៏មាន ដូច​ជា​ពាក្យ ស្រី​អក្សរ​, ស្រី​ទេពអក្សរ​បវរកញ្ញា ជាដើម ។ យើង​គួរតែ​កុំ​ប្រើ ហើយ​ត្រូវ​ប្រើ អ​ប្សរ ឬ អប្សរា​, អច្ឆរា វិញ ។​

​របាំ​អប្សរា​ត្រូវបាន​បង្កើតឡើង​ដោយ សម្ដេច​ព្រះរាជ​កនិដ្ឋា នរោត្ដម រស្មី​សោភ័ណ ជា​ព្រះអនុជ​នៃ​ព្រះករុណា​ព្រះបាទ​នរោត្ដម សុរា​ម្រឹត ។ ព្រះ​នាយិការ​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ដែល​តែងតែ​ប្រព្រឹត្តទៅ​នៅ​រាល់​ដំណាច់​ឆ្នាំ​សិក្សា​ម្ដងៗ ។ ព្រះអង្គ​បាន​បង្ហាត់​របាំ​នេះ​ដំបូង​នៅក្នុង​ឆ្នាំ ១៩៥៨ ដែល​រាំ​ជា​តួឯក​ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម វិជ្ជរា ជា​ព្រះ​រាជបុត្រី​នៃ​ព្រះករុណា​ព្រះបាទ​នរោត្ដម សុរា​ម្រឹត ។ ឆ្នាំ​បន្ទាប់​រាំ​ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុជាតិ​វត្តី​យា ជា​ព្រះ​រាជបុត្រី​នៃ​ព្រះករុណា​ព្រះបាទ នរោត្ដម សីហនុ ដែល​បង្ហាត់​ដោយ​អ្នកគ្រូ ជា សាមី ។​

​ការ​រាំ​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់ប្រហែល​របាំ ភួង​នារី ដោយ ម៉ម ឆាវ​រី បាន​ដក​ពាក្យ​ខ្លះ​នៅក្នុង​រឿង អ៊ី​ណាវ បុស្បា ដោយ​អន្លើ សា​កា និង រ៉ា​ត ។ ការដាក់​ក្បាច់ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នកគ្រូ ជា សាមី ជា​អ្នករៀបចំ ។ ច្រៀង​កំដរ​ដោយ អ្នកគ្រូ ជា ខាន់ និង អ្នកគ្រូ ឯម ធា​យ ដែល​យក​តាម​លំនាំ​បទ ដើម​ឈឹង ។​

​របាំ​អប្សរា​បាន​ឈាន​ទៅដល់​ចំណុច​កំពូល ល្អឥតខ្ចោះ និង​បាន​ចេញ​រាំ​ជាដំបូង​នៅ​ខេត្ត​សៀមរាប (​អង្គរ​) ដើម្បី​ថត​ជា​ខ្សែភាពយន្ត​ដោយ​លោក ម៉ា​កសែ​ល កា​មីស៍ ក្នុង​កំឡុង​ឆ្នាំ ១៩៦១ ឬ ១៩៦២ ។

​នៅ​ឆ្នាំ ១៩៦៣ ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​បារាំង ។ នៅ​ឆ្នាំ​១៩៦៤ ចេញ​ទៅ​សម្ដែង​នៅ សិង្ហ​បុរី ក្នុង​ពិធី​សម្ពោធ​មហោស្រប​សិល្បះ ទូ​ទាំង​សាកល ដែល​បាន​ទទួល​ជោគជ័យ និង​មាន​ការគាំទ្រ និង កោតសរសើរ​ពី​សំណាក់​ទស្សនិកជន​យ៉ាងខ្លាំង ។ តួឯក​រាំ​ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផា​ទេវី ដែល​ព្រះអង្គ​ជា​តួឯក​ដំបូង​គេ​បង្អស់​នៃ​របាំ ។ តួ​សម្ដែង​ជា​បន្តបន្ទាប់​មានដូចជា ៖​អ្នកស្រី សេង ស្រីមុំ​,​អ្នកស្រី វ័ន សា​វៃ​,​អ្នកស្រី ឌុ​ក ថាច​,​អ្នកស្រី វ័ន សាវង្ស​,​អ្នកស្រី យឹម ទេវី​,​អ្នកស្រី ម៉ម កណិកា​រ​,​អ្នកស្រី អ៊ុក ផល្លា​,​កញ្ញា សុខ សុខឿន ៕

​ឯកសា​រយោងៈ សៀវភៅ របាំ​អប្សរា របស់​អ្នកគ្រូ កែវ ណា​រុំ និង អ្នកគ្រូ ព្រំ ស៊ី​សា​ផា​ន្ឋា និង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន​ណាត ។​

 

Filed in: សិល្បៈ កំសាន្ត