សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច​ចម្រុះ បើក​យុទ្ធនាការ បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ក្រចេះ​

កម្លាំង​សមត្ថកិច្ច​ចម្រុះ បើក​យុទ្ធនាការ បង្ក្រាប​រថយន្ត​ដឹក​បទល្មើស​ទ្រង់ទ្រាយ​ធំ នៅ​ខេត្ត​ក្រចេះ​

​ខេត្ត​ក្រចេះ ៖ រថយន្ត​សាំង​យ៉ុង​ដឹក​បទល្មើស​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ បង្ក្រាបបាន និង​យកទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ ដើម្បី​កសាង សំនុំរឿង​បន្ត បញ្ជូនទៅ​តុលាការខេត្ត ។​

​សមត្ថកិច្ច បានឲ្យដឹងថា នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​លោក ប៊ុយ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ សហការ​ជាមួយ កម្លាំង​នគរបាល​ចរាចរ​នៃ​ស្នងការ​នគរបាល​ខេត្ត​ក្រចេះ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដោយ​មាន​ការសម្របសម្រួល​ពី​លោក ហាក់ ហ៊​ន់ ព្រះរាជអាជ្ញា​អម​សាលា​ដំ​បូរ​ខេត្តក្រចេះ បើក​យុទ្ធនាការ​ចុះ​បង្ក្រាប​រថ​យន្ត​ដឹក​បទល្មើស​ជា​លក្ខណៈ​ទ្រ​ង​ទ្រាយ​ធំ​ជា​ច្រើន​ចំនុច នៅតាម​ដងផ្លូវ​ស្ថិននៅ​ក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ដែល​រថយន្ត​ដឹក​បទល្មើស​ទាំងនោះ សុទ្ធសឹង​ជា​ប្រភេទ​រថយន្ត​សាំង​យ៉ុង ដឹកឈើ​ក្រហម​លេខ ២ ប្រភេទ ក្ដា សសរ ដឹក​ចេញពី​ចំណុច​ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង​ចំនុច​អូរ​គ្រៀង ឆ្ពោះ​យកទៅ​លក់​បន្ត​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​ឆ្លងកាត់​ទី​រួម​ខេត្តក្រចេះ ។​

​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ លោក ប៊ុយ រតនា បាន​ប្រាប់ឲ្យដឹង​ថា នៅក្នុង​យុន្ធនាការ​ចុះបង្ក្រាប​រថយន្តដឹក​បទល្មើស​នេះ គិត​ត្រឹម​វេលា​ម៉ោង ១២​និង​៤៥​នាទី​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចាប់​ឃាត់​រថយន្ត​សាំង​យ៉ុង​ដឹក​បទល្មើស​ចំនួន ១១​គ្រឿង និង​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ ឋិត​នៅ​ភូមិ​ខ្សារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ។​

​លោក ប៊ុយ រតនា នាយក​ផ្នែក បានបញ្ជាក់​ថា រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ មិនទាន់​ដក​កម្លាំង​របស់​ខ្លួន​នៅឡើយ​នោះទេ គឺ​នៅតែ​កំពុង​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រថយន្ត​ល្មើស​ទាំងនោះ ដែល​កំពុងតែ​ធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​បទល្មើស​យ៉ាង​គក្រឹកគគ្រេង​បែប​អនាធិបតេយ្យ គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរាច​រណ៍ ដោយ​ឆ្លងកាត់​ទឹកដី​នៃ​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ។​

​នៅក្រោយពេល​ដែល​កម្លាំង​មន្ត្រី​ជំនាញ​រដ្ឋ​មេព្រៃ នាំ​យក​រថយន្ត​បទល្មើស​ទាំងនោះ​ទៅ​រក្សាទុក​នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សារ លោក ប៊ុយ រតនា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បានបញ្ជាក់​បន្តថា មន្ត្រី​ជំនាញ និង​កសាង​សំនុំរឿង​តាម​នីតិវិធី​ច្បាប់ បញ្ជូន​ទៅ​កាន់​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ត​ក្រចេះ ដើម្បី​ចាក់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ស្ដីពី​ព្រៃឈើ ៕

 

 

IMG_4743

IMG_4740

IMG_4741

Filed in: ព័ត៌មានជាតិ