សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រគល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឲ្យ​បុត្រា​ម្នាក់​គ្របគ្រង​!

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រគល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឲ្យ​បុត្រា​ម្នាក់​គ្របគ្រង​!

ភ្នំពេញ​៖ សម្តេចក្រុមព្រះ​នរោត្តម រណរទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​រង​គ្រោះថ្នាក់​ចរាច​រ​បាក់ជើង​ហើយ​កំពុង​សម្រាក​ព្យាបាល​សុខភាព នៅ​ក្រៅប្រទេស បាន សម្រេច​ប្រគល់​គណបក្ស​ហ្វុនស៊ិនប៉ិចឲ្យ​បុត្រា​ព្រះអង្គ​១​រូប​ព្រះនាម​នរោត្តម ច​ក្រា​វុឌ្ឍ គ្រប់គ្រង​ចាប់ពី​ថ្ងៃ​ទី​៨​សីហា​ឆ្នាំ​២០១៨ ។

​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ គឺជា​ព្រះរាជបុត្រ​ច្បង​របស់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍​ម៉ា​រី រណឫទ្ធិ ដែល​ត្រូវបាន​សម្តេច​ក្រុមព្រះ ។ ក្រៅ​ពី​ការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី សម្តេចក្រុមព្រះ​ក៏​តែងតាំង អគ្គលេខាធិការរង​ម្នាក់ ដែល​កាន់កាប់​ហិរញ្ញវត្ថុ​បក្ស គឺ​លោក ពេជ្រ សូ​ដេ​ថ្ថា ឱ្យធ្វើជា​អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ផង​ដែរ​។​

​បើ​តាម​លោក ញ៉េប ប៊ុនជិន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែ​សីហា​នេះ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានទទួល​សេចក្តីសម្រេច​នេះ​ហើយ ហើយ​ថ្នាក់ដឹកនាំ​ទាំងអស់​នឹង​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​ប្រធាន​គណបក្ស​។​

​សូមបញ្ជាក់​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រងរបួស​យ៉ាងដំណំ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​មក​ពី​រថ​យន្ត​តាក់ស៊ី ជែង​រថយន្ត​ផ្សេងទៀត ហើយ​ជ្រុល​មក​បុក​ក្បួន​ព្រះទីនាំង​របស់​ព្រះអង្គ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ បណ្តាល​ឱ្យ​អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព ចោល​បុត្រា​តូច​២​អង្គ​។ ចំណែក​សម្តេច​ក្រុមព្រះ​ដែល​មាន​ព្រះជន្ម​៧៤​ព្រះវស្សា ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​ក្រៅ​ប្រទេស​រហូត​មក​ដោយ​មិន​មាន​វត្តមាន​ចូលរួម​ឃោសា​នា​បោះឆ្នោតឡើយ​។​

​មកដល់ពេលនេះ ព្រះ​សុខភាព​ពិតប្រាកដ​របស់​សម្តេច​ក្រុមព្រះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​បើ​ទោះបីជា​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​និយាយថា ព្រះ​សុខភាព​របស់​ព្រះអង្គ មាន​ភាព​ប្រសើរ​ជាង​មុន​បន្តិច​ហើយ​ក៏​ដោយ​។​ជា​លទ្ធផល​បោះឆ្នោត​គណ​បក្ស​ហ្វុុន​ស៊ិនប៉ិច​បាន​កើ​ន​សម្លេង​ដល់​ជាង​៣០​ម៉ឺន​សម្លេង​ដែរ​តែប់​ចែកតាម​មណ្ឌល​អត់បា​ន​មួយ​ជើងម៉ា​ក្នុង​សភា​ទេ​៕

 

Filed in: ព័ត៌មានជាតិ