សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោ យូ តា​រាវុ​ធ អ្នកកាសែត​ប្រជាជន​និង​កង​ទព័ ជំនាន់​ក្រោយ​ថ្ងៃ ៧​មករា​១៩៧៩ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដង្ហោយ​រក​ការជួយ សង្គ្រោះ​ជីវិត​ចុងក្រោយ​!!

​លោ យូ តា​រាវុ​ធ អ្នកកាសែត​ប្រជាជន​និង​កង​ទព័ ជំនាន់​ក្រោយ​ថ្ងៃ ៧​មករា​១៩៧៩ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដង្ហោយ​រក​ការជួយ សង្គ្រោះ​ជីវិត​ចុងក្រោយ​!!

ភ្នំពេញៈ លោក យូ តា​រាវុ​ធ ជា​អ្នកកាសែត​ជំនាន់​ទី​១ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នឹង​កំពុង​សំរាក​នៅ​លើ​កន្ទេល​អស់​រយៈពេល​២​ឆ្នាំ​កន្លង​ហើយ ។ លោក​បាន​លាក់ខ្លួន​ពួន​សម្ងំ រស់នៅ​ក្នុង​ផ្ទះ​កូនស្រី​យ៉ាង​ស្ងៀមស្ងាត់​ជាមួយនឹង​ភរិយា ។

​ឥឡូវនេះ​ជម្ងឺ​របស់​លោក​ហាក់​មិន​អាច​ថយក្រោយ​ដូច​ធម្មតា​បាន​ទេ មានតែ​ដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ធ្លាក់​ទៅ​គុម​ត្រចៀក នៅ​ពេល​លោក​បាន​ឃើញ មិត្ត​ភក្ត​បងប្អូន ទៅសួរសុខទុក្ខ ដោយ​មិន​អាច​និយាយ​រួច ( និយាយ​លែង​កើត ) ។ អ្នកកាសែត​ជើងចាស់​ភាគច្រើន ច្បាស់​ជា​ស្គាល់ឈ្មោះ យូ តា​រាវុ​ធ ជាពុំខាន ។ ព្រោះ​លោក​ជា​ធនធានមនុស្ស​ដែល​សេសសល់​ពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ។​

​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ លោក​បាន​ចូល​មក​ទីក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ចាប់​យក​អាជីព​ជា​អ្នកសារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​ជើង ចាស់​មួយ​ចំនួន​ទៀត ហើយ​នៅក្នុង​ក្រប​ខណ្ឌ​កាសែត​ប្រជាជន​របស់​បក្ស ច្បាស់​ជា​គេ​ស្គាល់​លោក​យូ តា​រាវុ​ធ ច្បាស់​ណាស់​។ សូម្បី​តែ​អង្គភាព​សារព័ត៌មាន មាតុភូមិ ក៏​លោក យូ តា​រាវុ​ធ ធ្លាប់​សរសេរ​បទ​អត្ថាធិប្បាយ ឬ វិចារណកថា​អោយ​កាសែត មាតុភូមិ ជាច្រើន​លេខ​ផងដែរ ។ ក្រៅពី​ឯ​.​ឧ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារិទ្ធ ដែល​ជា​អតីត​អ្នកកាសែត​ជើងចាស់ ស្គាល់​ច្បាស់​លោក យូ តារា​រុធ ក៏​ត្រូវបាន​លោក​ជំទាវ​ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ស្គាល់​ច្បាស់​ផងដែរ ព្រោះ លោក យូ តា​រាវុ​ធ តែងតែ​ចុះ​ជាប់ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព ការងារ​បំរើ​សង្គម និង​ពលរដ្ឋ​របស់​លោកជំទាវ ម៉ែន សំអន សឹង​គ្រប់​ទីកន្លែង ។​

-​លោក យូ តា​រាវុ​ធ បាន​ទៅ​សិក្សា អាជីព​សារព័ត៌មាន​ជំនាន់​ទី​១ នៅ​ប្រទេស​វៀតណាម នៅ​ចុងឆ្នាំ​១៩៧៩ ។​-​ឆ្នាំ​១៩៨១ លោក យូ តា​រាវុ​ធ លោក​ចូល​បំរើ​ជា​អ្នកកាសែត និង​ទស្សនា​វ​ដ្តី កងទ័ព ចំណុះឲ្យ​អគ្គស្នងការ​នយោបាយ ក្រសួង​ការពារជាតិ​ដែល​កាលនោះ​លោក​សម​មិត្ត​សុវណ្ណ​និង​សម​មិត្ត​ប្រាក់​សុខុន​ដែល​បច្ចុបប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេ​ស​ជា​មេ​កើយ ។ -​លោក យូ តា​រាវុ​ធ ជា​អ្នកនិពន្ធ​ប្រលោមលោក ( ល្ខោននិយាយ ) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុង​ចំណោម​អ្នកនិពន្ធ​មួយចំនួនទៀត ។​

​អ្នក​និយម​ស្តាប់​ល្ខោននិយាយ នៅក្នុង​សម័យ​ក្រោយ​រំដោះ ប្រហែល​ជា​ចាំ​ច្បាស់ ព្រោះ​ស្នាដៃ​របស់​លោក ត្រូវបាន​គេ​ចាក់ផ្សាយ នៅ​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិ​កម្ពុជា ) និង​វិទ្យុ ក្រុង​ភ្នំ ពេញ ( AM ) ។​-​ឆ្នាំ​១៩៩២ លោក យូ តា​រាវុ​ធ បាន​ផ្ទេរ​ពី​កាសែត​កងទ័ព មក​ធ្វើជា​និពន្ធ​នាយក​ពិត​មាន កាសែត​ប្រជាជន ដោយ​ផ្តាច់ចេញ​ពី​ក្រប​ខណ្ឌ​កងទ័ព ។​តែ​ក្រោយមក ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ លោក យូ តា​រាវុ​ធ ក៏​បាន​ត្រឡប់​ចូល​ក្របខណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ​វិញ នៅ​ឆ្នាំ​២០០៤ រហូតមកដល់​បច្ចុប្បន្ន ក្នុង​ឋានន្ត​រស័ក វរសេនីយ៍ឯក ។​ទោះជា​យ៉ាងណា​លោក​យូ​តា​រាវុ​ធ​ក្នុងនាម​ជា​អ្នកា​សែត​មិនមាន​អ្វី​សេសសល់​ច្រើន​សម្រាប់​ទប់ទល់​និង​ជម្ងឺ​របស់​ខ្លួន​ឡើយ​។​សង្ឃឹមថា​នឹង​មាន​សប្បុ​រស​ជន​ជា​ពិសេស​មេៗ​របស់​លោក​ជួយ​ជ្រោមជ្រែង​ក្រែង​បាន​រស់នៅ​ជាមួយ​គេឯង​បានយូ​បន្តិច​!

 

Filed in: ព័ត៌មានជាតិ