សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អំពើពុករលួយ​របស់​គយ និង​សមត្ថកិច្ច នៅតាម​បណ្ដោយ​ផ្លូវ​78A​ស្រុក​បង​កែវ ស្រុក​អូរយ៉ាដាវ​ខេត្ដ​រតនៈគីរី​

​អំពើពុករលួយ​របស់​គយ និង​សមត្ថកិច្ច នៅតាម​បណ្ដោយ​ផ្លូវ​78A​ស្រុក​បង​កែវ ស្រុក​អូរយ៉ាដាវ​ខេត្ដ​រតនៈគីរី​

​រតនៈគិរី​៖ ​ការដឹកជញ្ជូន​ឈើប្រណិត គ្រប់​រូបភាព​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​78A ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ នឹង​ច្រករបៀង​ចូត ក្រោយ​កាស​ស៊ីណូ​អូយ៉ាដាវ​បានកក្រើកឡើង​វិញ​ហើយ ក្រោយ​ការបោះឆ្នោតជាតិ​។

​យោងតាម​សេចក្តីរាយការណ៍​របស់​អ្នក​សារ​ព​តិមាន​បានបង្ហញ​ថាៈ​ពេលយប់​សកម្មភា​ពដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​មាន​រាប់រយ​គ្រឿង តាម​រថ​ន្ដ​ឡង់​គ្រី​ស៊័រ កែឆ្នៃ រថយន្ដ​បា​ឡែន តា​កូម៉ា រាប់​សឹប​គ្រឿង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ចូតក្រោយ​កាស៊ីណូ ដែល​គ្រប់គ្រង​ដោយ​សមត្តកិច្ច​ច្រើន​ស្ថាបន័ ។​

​ពលរដ្ឋ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​តាម​ម៉ូតូ​និង​ឡាន តាម​បណ្ដោយ​ផ្លូវ​78A​ស្រុក​ប​កែវ និង​ស្រុក​អូយ៉ាដាវ បាន​ប្រាប់ថា ជា​រៀងរាល់​យប់ មាន​ម៉ូតូ​និង​តាម​រថយន្ដ​ទំនើបៗ​តូច​ធំ​ដឹក​ជញ្ជូន​ឈើ ហូ​ហែរ មិនដែល​ឃើញ​មាន​សមត្ថកិច្ច ទប់​ស្គាត់រឺ​បង្ក្រាប​នោះទេ គឺមាន​តែ​ដាក់​ប៉ុស្ដិ៍ ចាំ​យក​លុយ​កាន់តែ​កើន​ច្រើ​ឡើង ទៅវិញ​។​

​ពួក​គាត់​ដឹក​ឈើ​តាម​ម៉ូតូ ដឹក​ចូល​តាម​ច្រក​បៀ​ង​ចូត ពី​កន្លែង​លើកដាក់​ឈើ រហូតដល់​កន្លែង​លក់​ឲ្យ​យួន គាត់​ត្រូវ​បង់លុយ​ជូន​សមត្ថកិច្ច តាម​ប៉ុស្ដិ៍​និមួយៗ​មួយកន្លែងៗ​ពី​២​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​កន្លែង​។ បើ​សរុប​សរុប គឺ​គាត់​ត្រូវ​បង់លុយ​អោយ​សមត្ថកិច្ច​អស់ពី​៤០​ម៉ឺន​រហូតដល់​ជាង​៦០​ម៉ឺន​រៀល​ឯណោះ ក្នុង​មួយ​ម៉ូតូ ។​

​ក្នុង​មួយ​យប់ៗ​មាន​ម៉ូតូ​ដឹក​រាប់រយ​គ្រឿង​ហើយ​បើ​គុណ​និង​៤​ម៉ឺន​រៀល​គឺ​សមត្តកិច្ច​មួយ​កន្លែង​រក​បានរា​ប់​លាន​រៀល​ក្នុង​១​យប់ៗ​។​ដោយសារ​បទល្មើស​កើតឡើង​ពេលយប់ចឹង​គ្មាន​ទេ​អភិក្រម​ងូតទឹ​ក​ឆ្លុះកញ្ចក់​ដុះក្អែល​ព្យាបាល​វះកាត់​ស្អី​ដែល​តេជោ​សែន​ដាក់​ចេញ​សម្រាប់​មន្ត្រី​ត្រូវបាន​អាជ្ញាធរ​ខេត្ត​រតនៈគិរី​របស់​លោក​ថង​សាវុន​យក​មក​អនុវត្តន៍​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ