សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលាក្រុង​និង​ពុករលួយ​ប្រជុំ​ដាក់ចេញ​វិធានការ​រៀបចំ​ប្រឡង​បាក់​ឌុប​

សាលាក្រុង​និង​ពុករលួយ​ប្រជុំ​ដាក់ចេញ​វិធានការ​រៀបចំ​ប្រឡង​បាក់​ឌុប​

រាជធានី​ភ្នំពេញ​៖ តាម​ការគ្រោងទុក​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) ឆ្នាំ​នេះ​នៅ​ទូទាំង​ប្រទេស នឺង​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨​មាន​បេក្ខជន​មាន​បេក្ខជន​សរុប​ចំនួន ១១៧,០៦១​នាក់ មណ្ឌល​ប្រឡង​ចំនួន​១៩៥ និង​មាន​បន្ទប់​ប្រឡង​ចំនួន​៤៧១៧​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការអង្កេត​ការប្រលង​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៩​សីហា រវាង​លោក កើត ឆែ អភិបាលរង​រាជ​នី​ភ្នំពេញ និង​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​នោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន ឲ្យដឹងថា គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​នានា បើ​ធ្វើឲ្យ​បែកធ្លាយ​វិញ្ញាសារ​ជា​សាធារណៈ​នោះ គឺ​ជាប់​ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​ឲ្យ​ខាន​តែ​បាន​។​

​ភាព​សំងាត់ នៃ​វិញ្ញាសារ​ប្រលង ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​ឲ្យ​បេក្ខជន​ប្រលង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រួ​អនុរក្ស និង​អ្នកពាក់ព័ន្ធ​នានា ហាម​ដាច់​ការថត​វិញ្ញាសារ និង​ការរក្សា​ភាព​សំងាត់​នៃ​វិញ្ញាសា រ ដែល​សូម្បី​តែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត​ឲ្យ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់​បាន ក៏​ត្រូវ​មាន​ទោស​ដូច​គ្នា​ដែរ​។​
​លោក​ឃាំង​សេង​បញ្ជាក់ថា ការ​ប្រលង​នេះ​ត្រូវ​ប្រកាន់​ពាក្យស្លោក​មួយ​ថា “​អ្នកចេះ​គឺ​ប្រលង​ជាប់​” យើង​បាន​រិត​បណ្តឹង​លើ​ការងារ​ប្រលង​នេះ​៦​ឆ្នាំ​ហើយ​បើ​គិត​ទាំង​ឆ្នាំ​នេះ ដោយ​អនុវត្ត​ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ។​

​លោក ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ក្រសួង​នៅតែ​រឹតបន្តឹង​ឲ្យ​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ​ថែម​ទៀត ជាមួយនឹង​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួច​ជាង​៦​ពាន់​នាក់ និង​មេ​ប្រយោគ​ជាង​៣​ម៉ឺន​នាក់​។ សិស្ស​ដែល​អាច​ប្រឡង​ជាប់​បាក់​ឌុប​បាន ត្រូវ​មាន​ពិន្ទុ​ចំនួន ២៣៧​ពិន្ទុ ៥០%​នៃ​ពិន្ទុសរុប​គឺ​ជាប់​មធ្យមភាគ​និទ្ទេស E ។​

​គួរបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​នៅ​រាជធានី​ភ្នំពេញ មាន​បណ្ឌល​ប្រលង​ចំនួន​២៥​មណ្ឌល មាន​ចំនួន​៩១៣​បន្ទប់​និង​មាន​បេក្ខជន​ប្រលង​ចំនួន​២២៧៧៨​នាក់​។ ហើយ​ការប្រកាស​លទ្ធផល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​សិស្ស​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ថ្ងៃ​ទី​១២​កញ្ញា សម្រាប់​សិស្ស​ដែល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​៕

 

Filed in: ព័ត៌មានជាតិ