សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស យុវជន​កម្ពុជា ឌឺ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស យុវជន​កម្ពុជា ឌឺ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស យុវជន​កម្ពុជា ឌឺ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស យុវជន​កម្ពុជា ឌឺ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​

​ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ បាន​ស​សេរ​សា បង្ហោះ ថា​«​ដើមឡើយ​ប្តឹង​ទាមទារ​កោះត្រល់ ប៉ុន្តែ​ឥឡូវ​ប្តូរ​មក​ប្តឹង លោក សុខ ទូច វិញ ហា​សហាស ចេះ​កំប្លែង​ទៀត​….»​។​

​ពាក្យបណ្តឹង​របស់​មេគ​ណ​បក្ស​ព្រះ​ខ្មែរ​ក្រោក​ដែល​រាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួល​បាន​កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៨ បាន​ចោទ លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ក្នុង​កិច្ចសម្ភាសន៍​ជា​សាធារណៈ​តាម​បណ្តាញសារព័ត៌មាន​ក្នុង​ស្រុក​ថា​៖​មាន​ចេតនា គំរាមកំហែង​និង​ញុះញង់​ឲ្យ​រាជរដ្ឋាភិបាល​ចាប់ខ្លួន​អ្នក​ផ្តួចផ្តើម​គំនិត​ធ្វើ​ញាត្តិ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បូ​ពិនិត្យ និង​ដោះស្រាយ​ឡើងវិញ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ខ្មែរ និង​វៀតណាម ក​ទៅ​ដាក់ពន្ធនាគារ​។

​សូម​រំលឹក​ថា លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កាលពីពេល​កន្លង​មក​នេះ​បានប្រកាស​ប្រមូល​ស្នាម​មេដៃ ឲ្យបាន​៥០០០០ នាក់​ដើម្បី​ដាក់ពាក្យ​ប្តឹង ទាមទារ​យក​កោះត្រ​ល់ពី​វៀតណាម​មក​វិញ ។​

​លោក​ក៏​បាន​ស​សេរ​ទៀតថា ចំពោះ​ទឹកដី​កោះត្រល់​ខ្ញុំ​ប្ដេជ្ញា​ថា​ខ្ញុំ​ធ្វើ ទោះ​ជោគជ័យ​ឬ​បរាជ័យ​ក៏ដោយ គ្រាន់បើ​ជាង​ដេក​តែ​ស្ដាយ​ដែរ ហើយ​ចំពោះ​ការ​ធ្វើ​នោះ​ទទួល​ហានិភ័យ​បែបណា​ក៏​ជា​តម្លៃ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ព្រោះ​មនុស្ស​មិន​រស់​បាន​រហូត​ទេ តែ​បំណាចនឹង​ស្លាប់ ត្រូវ​ហ៊ាន​ស្លាប់​អោយ​ទឹកដី​រស់ , ត្រូវ​ហ៊ាន​ស្លាប់​ដើម្បី​ទាមទា​អ្វីដែល​បាត់បង់​ត្រឡប់មកវិញ ។​

​ក្រោយ​ពី​ប្រកាស​រឿងនេះ​មេបក្ស​រូប​នេះ​រង​ការ​គម្រាម​ពី​ឧត្តមសេនីយ៍ខៀវ​សុភ​គ្រ័អ្​ុ​នក​នាំ​ពាំក្យ​ក្រសួង​មហាផ្ទៃ​ព្រមាន​ថា​នឹង​វ៉ៃខ្នោះ​បើ​ហ៊ាន​ចលនា​ប្តឹង​ទារ​កោះត្រល់​អត់​ច្បាប់​។​ក្រោយមក​លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ប្រកាស​ឲ្យដឹង​ថាៈ​លោក​
​បាន​ដាក់ពាក្យ​ទៅ​សុំ​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​សិន ។ បើ​ចឹង​មែនដឹង​ថា​ពី​អត់​បាត់ទភៅហើយ​ចឹងបាន​ពេច្រ​ស្រស់​ឌឺ​ហ្នឹង​ណា !៕

 

Filed in: ព័ត៌មានជាតិ