សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ថា​នទូត​អាមេ​រិក ​ប្រចាំ​ប្រទេ​សថៃ ​កំពុ​ងក្លាយ​ជា ​គោល​ដៅ​រប​ស់ ក្រុ​មបា​តុករ ​ខណៈ​កម្លាំង​ទា​ហាន​ថៃមិន​គាំទ្រ​ក្រុម​ប្រឆាំងរបស់​លោក ស៊ូ​ថេប

ស្ថា​នទូត​អាមេ​រិក ​ប្រចាំ​ប្រទេ​សថៃ ​កំពុ​ងក្លាយ​ជា ​គោល​ដៅ​រប​ស់ ក្រុ​មបា​តុករ ​ខណៈ​កម្លាំង​ទា​ហាន​ថៃមិន​គាំទ្រ​ក្រុម​ប្រឆាំងរបស់​លោក ស៊ូ​ថេប

បាងកក៖​ ក្រុមបាតុករប្រឆាំង រដ្ឋាភិបាលថៃ គំរាមសម្រុកចូល ​កាន់ស្ថា​នអាម៉េរិក ​នៅក្នុង​ក្រុង​បាង​កក បន្ទា​ប់ពី អាម៉េ​រិក អំពាវ​នា​វឲ្យ​ប្រ​ជា​​ពរដ្ឋ​ថៃ ប្រ​កាន់ខ្ជាប់រប​ប លទ្ធិប្រ​ជាធិប​តេយ្យ និង គោ​រពសិទ្ធិមនុស្ស។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា ឧត្តមសេនីយ៍ វរ៉ាផុង ឆីវព្រីឆា អគ្គស្នងកា​ររងនគរ​បាជា​តិ ទទូលបន្ទុកសន្តិសុខជាតិ បានថ្លែងថា អាជ្ញាធរដាក់កម្លាំងតម្រួត ជាច្រើននាក់ ដើម្បីការពារសន្តិសុខ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រ​ចាំក្រុង​បាងកកបន្ទាប់ពី ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល បាន ប្រកាសថានឹង ដង្ហែក្បូនក្រុមបាតុករចូលកាន់កាប់ ស្ថានទូតអាម៉េរិកកាលពីថ្ងៃ អាទិត្យ​ ម្សិលមិញនេះ។

មេដឹក​នាំក្រុមបាតុរ ប្រកាសបែបនេះ បន្ទាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រកាសរដ្ឋាភិបាលចាំផ្ទះរបស់ថៃ រួមទាំង អំពាវនាវ ឲ្យប្រជាពករដ្ឋថៃ គោរ​ពគោលការណ៍ ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស។ក្រុមបាតុករបានអះអាងថា ប្រជាពលរដ្ឋថៃកំពុងតែប្រយុទ្ធប្រឆាំង នឹងរ​ដ្ឋាភិបា​លមិ​នប្រជា​ធិប​តេយ្យ និង ប្រឆាំងអំពើពុករលួយ ពីរបប ថាក់ស៊ីននោះ ប៉ុន្តែបែរជា អាម៉េរិកប្រកាសការគាំទ្រ អាម៉េរិកអាចនឹងផ្តល់ភាពស្របច្បាប់ ដល់រដ្ឋា​ភិបាល លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ ទៅវិញ ។​

ជា​មួយគ្នានោះ​ដែរ​​ដើម្បី​ធ្វើ​ឱ្យ​ស្ថាន​ភា​ព​នយោបាយ​ថៃ​ងាក​​ទៅ​រក​ភាពល្អ​ប្រ​សើរ​​ដូច​ដើម​វិញ​ កម្លាំង​ទាហាន​ថៃ​ដែល​ជា​ស្ថាប័ន​មាន​ឥទ្ធិពល​បំផុត​លើ​ ឆាកនយោបាយ​បាន​ប្រការ​មិន​គាំទ្រ​ ដល់​ក្រុមប្រឆាំង​របស់​លោក​ស៊ូ​ថេ​ប​ក្នុង​ ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ ដោយ​ទាហាន​ថៃ​រៀបចំ​ឱ្យ​មាន​វេទិកា​ប្រជាធិបតេយ្យ​ប្រមូល​មតិយោបល់​ទាំង​អស់ពី​ប្រជា​ ពលរដ្ឋ​ដើម្បី​ស្វែងរក​ច្រកចេញ​ដ៏​ត្រឹម​ ត្រូវ​ដល់​វិបត្ដិ​នយោបាយ​ ។​

​នៅ​ក្នុង​វេទិកា​ប្រជាធិបតេយ្យ​ អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ​លោក​ Phanasak​ Patimaprakorn​ បាន​ច្រានចោល​នូវ​ការ​ អំពាវនាវ​របស់​មេដឹកនាំ​ក្រុម​បាតុករ​ លោក​ ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​ ដែល​ចង់ឱ្យ​កម្លាំង​ទាហាន​ជ្រៀត​ជ្រែកចូល​ក្នុង​ឆាក​នយោបាយ​ ហើយ​គាំទ្រ​ដល់​ក្រុម​បាតុករ​ ក្នុង​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល​លោកស្រី​ យី​ង​ឡាក់​ ជំនួស​ដោយ​គណៈកម្មាធិការ​ ប្រជាជន​ដឹកនាំ​ប្រទេស​មិន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ ។​ ការ​ប្រកាស​ខាងលើ​របស់​ មេទ័ព​ថៃ​ ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​របស់​លោក​ ស៊ូ​ថេ​ប​ ត្រូវ​បាត់បង់​ បើ​ទោះបី​លោក​ ខិតខំ​រក​វិធីសាស្ដ្រ​អូស​ទាញ​យោធា​ឱ្យ​ចូលរួម​ក៏​ដោយ​ ។​

​ក្រោយ​ជំនួប​ពិភាក្សា​ មេទ័ព​ថៃ​បាន​ ប្រការ​រក្សា​គោល​ជំ​ហ៊​កណ្ដាល​មិន​គាំទ្រ​ ភាគី​ណាមួយ​ មិន​ជ្រៀតជ្រែក​ក្នុង​ឆាក​ នយោបាយ​នា​ពេល​នេះ​ឡើយ​ ។​ មេទ័ព​ ថៃ​បញ្ជាក់​ថា​ “​ផ្លូវ​ដ៏​ល្អ​បំផុត​សម្រាប់​ ដោះស្រាយ​វិបត្ដិ​ គឺ​ចរចារ​គ្នា​”​ ។​ ចំណែក​កម្លាំង​ទាហាន​ត្រូវ​តែ​រក្សា​និង​គោរព​តាម​ច្បាប់​ ពិសេស​ក្នុង​ស្ថានភាព​អសន្ដិសុខ​ នា​ពេល​នេះ​ ។​ មេទ័ព​ថៃ​បន្ដ​ទៀត​ថា​ ចំណុច​សំខាន់​ គឺ​យើង​ដោះស្រាយ​រាល់​ បញ្ហា​ ត្រូវ​តែ​សំឡឹង​មើល​ឱ្យ​បាន​វែង​ ឆ្ងាយ​បញ្ចៀស​នូវ​ការ​វិល​វុ​ល​កើតឡើង​វិញ​ នូវ​ស្ថានភាព​បែប​នេះ​ ។​

​ទាហាន​​ថៃ​បាន​លូកដៃ​ចូល​ក្នុង​ឆាក​ នយោបាយ​ជា​ច្រើន​លើក​កន្លង​មក​ ពិសេស​គឺ​នៅ​ឆ្នាំ​២០១០​ ប៉ុន្ដែ​លទ្ធផល​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​វឹកវរ​ មិន​អាច​ ដោះស្រាយ​ចប់​សព្វគ្រប់​នោះ​ឡើយ​ ។​ បើ​ទាហាន​ថៃ​លូកដៃ​គាំទ្រ​ខាង​នេះ​ ភាគី​ខាង​នោះ​នឹង​ក្រោកឈរ​ប្រឆាំង​ផ្ទុយ​ទៅ​វិញ​ បើ​គាំទ្រ​ខាង​ណោះ​ ខាង​នេះ​ប្រាកដ​ ជា​ប្រឆាំង​ដូច​គ្នា​ ចំណុច​នោះ​ហើយ​ដែល​ ធ្វើ​ឱ្យ​វិបត្ដិ​នយោបាយ​នៅ​តែ​ជា​ស្រមោល​ វិល​វុ​ល​ អាច​កើតឡើង​គ្រប់ពេល​ ។​ កត្ដា​ ទាំងនោះ​ ធ្វើ​ឱ្យ​ទាហាន​ថៃ​សម្រេច​ឈរ​ ជា​កណ្ដាល​មិន​លូកលាន់​ទុក​ឱ្យ​អ្នក​ន​យោ​ បាយ​ដោះស្រាយ​គ្នា​ឱ្យ​បាន​ចប់​សព្វគ្រប់ ៕​

20131217dpn6 20131217dpn5

Filed in: ព័ត៌មានថ្មី, អន្តរជាតិ