សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​បាញ់​បី​គ្រាប់​កណ្តាលយប់​នៅ​ផ្សារ​ឌុយ​ម៉េច​ជា​ទា​ហ៊ាន​ពាក់​សក្តិ​៤​ឈ្មោះ​រដ្ឋ​ប៉ុណ្ណា​មីន​!

បុរស​បាញ់​បី​គ្រាប់​កណ្តាលយប់​នៅ​ផ្សារ​ឌុយ​ម៉េច​ជា​ទា​ហ៊ាន​ពាក់​សក្តិ​៤​ឈ្មោះ​រដ្ឋ​ប៉ុណ្ណា​មីន​!

​ភ្នំពេញៈ បុរស​ម្នាក់ បាន​បើករថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ មក​ឈប់​មុខ​ផ្ទះ នៅ​ចំណុច​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​រួច​ស្រែក​ឡូឡា និង​ដក​កាំភ្លើងខ្លី​១​ដើម បាញ់​ឡើង​លើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យមាន​ការភិតភ័​យ និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង ហើយ​បើករថយន្ត​គេចចេញ​បាត់​ស្រមោល​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​អង្គារ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន​ហើយ​។

​នៅ​ថ្ងៃ​ទី​៨​សីហា​នេះ​សមត្តកិច្ច​បានឲ្យដឹងថា ជនបង្ក គឺជា​មន្ត្រី​យោធា ពាក់​ស័ក្តិ​៤ ដែល​បច្ចុប្បន្ន​កំពុង​លាក់ខ្លួន​ពី​ការតាមប្រមាញ់​របស់​ស​ម​ត្ថ​កិច្ច​។​

​ជនបង្ក​រូបនេះ មានឈ្មោះ រដ្ឋ ប៉ុណ្ណា​មីន ជា​មន្ត្រី​យោធា មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ត្រី (​ស័ក្តិ​៤) អត្តលេខ​១៨៨០២០​។​សមត្ថកិច្ច​មិន​អាច​ប្រាប់​បានឡើយ នូវ​រឿងរ៉ាវ​លម្អិត​ជុំវិញ​ជម្លោះ​ក្នុង​គ្រួសារ​របស់​មន្ត្រី​យោធា ឈាន​ទៅ​កើត​ជា​ការបាញ់បោះ​សេរី បង្ក​អសន្តិសុខ និង​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ដោយ​សមត្ថកិច្ច​បាន​ត្រឹម​អះអាង​យ៉ាង​ខ្លី​ថា បច្ចុប្បន្ន​កំពុង​តាម​ប្រមាញ់​ជនបង្ក​។​

​ករណី​បាញ់​បោះ​សេរី​ខាង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃ​អង្គារ ១១​រោច នៅ​ចំណុច​ផ្សារ​ឌុយ​ម៉េច តាម​បណ្ដោយ​ផ្លូវ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​ប្រភព​ព័ត៌មាន​ពី​អ្នករស់នៅ​ជិតខាង បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-6565 មក​ឈប់​មុខ​ផ្ទះ រួច​គេ​ឃើញ​មាន​ទំនាស់​ពាក្យសម្ដី​ជាមួយ​ក្រុម​គ្រួសារ ដោយ​បាន​ស្រែក​ឡូឡា​យ៉ាងខ្លាំង​។ លុះ​មួយសន្ទុះ​ក្រោយមក គេ​ក៏​បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា បង្ក​ឲ្យមាន​ការភិតភ័​យ និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​យ៉ាងខ្លាំង រួច​បើករថយន្ត​ចេញ​ទៅ​បាត់​។​

​ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ដល់​ឃើញ​មាន​សម្បក​គ្រាប់កាំភ្លើង​មិន​ស្គាល់​ម៉ាក​ចំនួន​៣​គ្រាប់ នៅ​នឹង​មុខ​ផ្ទះ​កើតហេតុ ប៉ុន្តែ​ស្ត្រី​ម្នាក់ បាន​រត់​មក​ប្រមូល​សម្បក​គ្រាប់​ទាំងអស់ ហើយ​យក​ទៅ​ទុក​ក្នុងផ្ទះ​បាត់ ដើម្បី​គេច​ពី​អ្នកកាសែត ៕

 

Filed in: ព័ត៌មានជាតិ