សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្មករ​រោងចក្រ​សេង​យ៉ាវ​ធ្វើ​បាតុកម្ម​ព្រោះ​កាត់​ប្រាក់ខែ​ថ្ងៃ​បោះឆ្នោត​!

កម្មករ​រោងចក្រ​សេង​យ៉ាវ​ធ្វើ​បាតុកម្ម​ព្រោះ​កាត់​ប្រាក់ខែ​ថ្ងៃ​បោះឆ្នោត​!

ស្វាយរៀង ៖ ក្រុម​កម្មករ​កម្មការិនី រោងចក្រ ផលិត​អំពូល​ភ្លើង “​សេង​យ៉ាវ​”​ស្ថិតក្នុង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ត ស្វាយរៀង ប្រមាណ​១៤០០ នាក់​ធ្វើ​កូដកម្ម អស់​រយៈពេល​ពីរ​ថ្ងៃ​មកហើយ ដោយ​ចាប់ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៨ ដោយសារ​ថៅកែ​រោងចក្រ កាត់​ប្រាក់ខែ ក្នុង​ថ្ងៃ​បោះឆ្នោត​២​ថ្ងៃ និង​ទាមទារ នូវ​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​។​

​តំណាង​កម្មករ បានឲ្យដឹងថា ការធ្វើ​កូដកម្ម​នេះ គឺ​ពួកគាត់ ទាមទារ​ឲ្យ​ខាង​ថៅកែ​រោងចក្រ​ខាងលើ នូវ​លក្ខខណ្ឌ ១៣​ចំណុច តែ​ករណី​សំខាន់ មានតែ ៤​ចំណុច​ទេ ដែល​ក្រុម​កម្មករ​ចង់បាន ៖ ទី​១.​សុំ​ឲ្យ​ជ្រើសរើស​សហជីព​ដោយ​ខ្លួន ឯង​ក្នុង រោងចក្រ ទី​២. សុំ​ដោះស្រាយ​រឿង​កាត់លុយ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​បោះឆ្នោត ទី​៣. សូម​កុំឲ្យ ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោលការណ៍​ច្បាប់​កំណត់ ដូចជា​ថ្ងៃ​ចូល​ពិធី​សំណេះ​សំ​ណាស ជាមួយ​លោក​ជំទាវ មែន សំអន ក្រុមហ៊ុនឲ្យ​តែ​កម្មករ​ពេញ​សិទ្ធិទៅចូ​ល​រួម ចំណែក​កម្មករ មិន​ពេញ​សិទ្ធិ​មិន​អនុញ្ញាត​ឲ្យទៅ​ចូលរួម ហើយ​កាត់​ប្រាក់​ឈ្នួល​ថែម​ទៀត​។​

​ដោយឡែក​លក្ខខណ្ឌ​ចំនួន​១០​ទៀត​រួមមាន ៖១ កុំ​កៀបសង្កត់​កម្មករ ពេល​ថែម ម៉ោង ២​សូម​កុំ​បញ្ឈប់​កម្មករ ដោយ​គ្មាន​មូលហេតុ​, ៣ សូម​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ហា​ដូចជា បញ្ហា​សុខភាព ថ្នាំពេទ្យ បន្ទប់ទឹក បង្គន់​មិន​ស្អាត​, ៤ សូម​ឲ្យ​ក្រុមហ៊ុន​បន្ថយ​ចំនួន សម្ភាៈ ផលិត​,៥ សូម​លុយ​ជំនាញ​បន្ថែម​,៦ សូម​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​សុខភាព​,៧ ស្នើសុំ​កម្មករ​ជំនាញ ធ្វើការ​បាន​២​ខែ សុំចូល​ជា​កម្មករ​ពេញសិទ្ធិ​, ៨ សូម​ក្រុមហ៊ុន​អនុញ្ញាត ឲ្យ​កម្មករ​ប្រើប្រាស់ ការ​ឈប់សម្រាក​ប្រចាំឆ្នាំ​នៅ​មាន​ធុរៈ​ផ្សេងៗ​,៩ សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញា​ត​ច្បាប់​កម្មការិនី មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ​សុខភាព​១​ម្ដង ដោយ​រក្សា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ នៅ​ដដែល​, ១០ ពេល​បញ្ឈប់​កម្មករ​ចេញពី​ការងារ សូម​ឲ្យ​បើក​ប្រាក់​ឈ្នួល មិនឲ្យ​លើស​ពី ៤៨​ម៉ោង និង​ក្រុមហ៊ុន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចុងខែ​។​មិនទាន់​ដឹង​ថា​តើ​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង​មាន​ដំណោះស្រាយ​បែប​ម៉េច​ជាមួយ​ថៅកែ​រោងចក្រ​ឡើយ​ព្រោះ​បញ្ហា​ខ្លះ​ពាក់​ពន្ធ័​ការសម្រេច​របស់​រដ្ឋាភិបាល​ឲ្យ​ឈប់​ទៅ​បោះឆ្នោត​៕

 

Filed in: ព័ត៌មានជាតិ