សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខឹង​ម៉ែ​ស្តីបន្ទោស​នាំ​ប្អូន​ជិះ​កង់រត់​ពី​ស្រីសន្ធ​រដល់​ភ្នំពេញ​!

ខឹង​ម៉ែ​ស្តីបន្ទោស​នាំ​ប្អូន​ជិះ​កង់រត់​ពី​ស្រីសន្ធ​រដល់​ភ្នំពេញ​!

ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ក្មេងស្រី​ទាំង​២​នាក់​បានឲ្យដឹង​ថា​មុន​ដំបូង​គេ​ឃើញ​ក្មេងស្រី​ទាំង​២​នាក់​ជ្រក​ភ្លៀង​នៅ​កន្លែង​អង្គុយចាំ​រថយន្តក្រុង​មួយកន្លែង​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​តាំងពី​ម៉ោង​ប្រហែល ០១ រសៀល​លុះ​មក​ដល់​វេលា​ម៉ោង ០៦​ល្ងាច​គាត់​សង្ស័យ​ក៏​បាន​ទៅ​សួរនាំ​ហើយ​ហៅ​ឲ្យមក​ញាំ​បាយ​រួចក៏​បាន​ទំនាក់ទំន​ង​ទៅ​ខាង​សមត្ថកិច្ច មូលដ្ឋាន​មក​យក​ក្មេងស្រី​ទាំង​ពីរ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទូល​សង្កែ​ទី​២​ដើម្បី​សួរនាំ​។​

​ក្មេងស្រី​បង​មានឈ្មោះ សេង ចាន់​ស្រី​នី​ត អាយុ​១៣​ឆ្នាំ និង​ក្មេង​ស្រី​ប្អូន​ឈ្មោះ សេង ចាន់​មារ​តី អាយុ​៩​ឆ្នាំ ។ មាន​ម្តាយ​ឈ្មោះ ឈុន ស៊ី​នឿន​អាយុ​៤២ ឆ្នាំ មុខរបរ អ្នកលក់ដូរ​នៅ​ផ្សារ ។ ឪពុក​ឈ្មោះ កែវ សេង អាយុ​៥៤​ឆ្នាំ មុខរបរ មន្ត្រីរាជការ ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​ភូមិ ត្រពាំង​ពោធិ៍ ឃុំ មានជ័យ ស្រុក ស្រី សន្ធរ ខេត្ត​កំពុងចាម​។​

​ក្មេងស្រី​បង​បាន​ព្យាយាម​លាក់បាំង​សមត្ថកិច្ច​ដោយ​កុហក់ថា​ត្រូវ​ឪពុក​បង្កើត​របស់​ខ្លួន​យក​មក​ផ្លុង​ចោល​តែ​ក្រោយមក​បាន​ប្រាប់​ត្រង់ ។​ក្រោយ​សួរ​នាំ​រួច​សមត្ថកិច្ច​បាន​ណែនាំ​ហើយ​ទំនាក់ ទំនង​ទៅ​បងប្រុស​ដែល​រស់នៅ​ភ្នំពេញ​អោយ​មក​យក​ទៅ​ផ្ទះ​វិញ​ទៅ​។​ក្មេង​សម័យ​ហ្វេ​ប៊ុក​ចឹង​?!៕

Filed in: ព័ត៌មានជាតិ