សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកទោស​ពីរ​នាក់ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ ត្រូវ​ប្រធាន​គុក​ចាប់បាន​

អ្នកទោស​ពីរ​នាក់ ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ ត្រូវ​ប្រធាន​គុក​ចាប់បាន​

ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​១៥​នាទី​ ​ប្រធាន​ពន្ធនាគារ​ខេត្ត​ក្រចេះ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ ​ដើម្បី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​ ​នៅក្នុង​ពន្ធនាគារ​ខេត្ត ស្ថិតក្នុង​ភូមិ​/​សង្កាត់​/​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។​

​ជនសង្ស័យ​ទាំង ២​នាក់ ទី​១-​ឈ្មោះ តែ លី​ទី ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៨​ឆ្នាំ​ ​និង​ទី​២- ឈ្មោះ សៀង សុភា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ​ ​ជា​អ្នកទោស​ជាប់​ពន្ធនាគារ​ស្រាប់​ទៅហើយ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ​ដល់​ពេល​ឥឡូវ​ត្រូវ​បន្ថែម​ទោស​ពី​លើ​មួយកំរឹត​បន្ថែមទៀត ពី​លើ​ទោស​ដែល​មាន​ស្រាប់​ ​ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​នាក់ ព្យាយាម​ប្រព្រឹត្តធ្វើ​សកម្មភាព​រក្សាទុក​ និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​ពន្ធនាគារ​ខេត្ត ។​

​ក្រោយពេល​ដែល​មន្ត្រី​ពន្ធនាគារ ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ ​បាន​ឆេកឆេរ​រកឃើញ​វត្ថុ​តាង និង​ដកហូត បាន​ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន (Ice) ​ចំនួន ៤​កញ្ចប់​ធំ ១៣​កញ្ចប់​មធ្យម និង ២២​កញ្ចប់​តូច សរុប​មាន​ចំនួន ៣៩​កញ្ចប់​ ​ស្មើ​នឹង​ទម្ងន់ ១៨,៦៤​ក្រាម ។​

​លោក គង់ ស៊ីដន់ ប្រធានការិយាល័យ​ប្រឆាំ​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ ​បានឲ្យដឹងថា តាមរយះ​ព័ត៌មាន​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​ ​រាយការណ៍​ថា​មាន​ការប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ខេត្ត​ក្រចេះ​ ​មន្ត្រី​ជំនាញ​ពន្ធនាគារ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឈាន​ទៅ​ចាប់​បង្ក្រាប​ជាក់ស្តែង​ ​ដូច​មាន​បញ្ជាក់​ខាងលើ ។​

​បច្ចុប្បន្ន ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ ៕​

 

 

20160628a (1) 20160628a (2) 20160628a (3)

Filed in: សន្តិសុខសង្គម