សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​បី​៣​រូប​សហការ​គ្នា​រៀប​ផែនការ​ជួញ​ឈើ​ចេញ​ពី​មណ្ឌល​គី​រី​ទៅ​ស្រុក​យួន​!

​ឧកញ៉ា​បី​៣​រូប​សហការ​គ្នា​រៀប​ផែនការ​ជួញ​ឈើ​ចេញ​ពី​មណ្ឌល​គី​រី​ទៅ​ស្រុក​យួន​!

​ខេត្ត​មណ្ឌលគិរី ៖ បន្ទាប់​ពី​លេច​ធ្លាយ​ព​តិមាន​ស្តីពី​សកម្មភាព​ដឹកជ​ញ្ជូ​ន​ឈើ​ចូល​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នីគ្រី​ន​ដែល​គ្របគ្រង​ដោយ​ប្អូនប្រុ​សឿ​កញ៉ា​តុប​វិដា​ក្រោមលេស​ធ្វើ​ទីស្នាក់ការ​គណបក្ស​ដែល​មាន​កម្ម​យួន​ជាង​២០​នាក់​ចាំ​កែច្នៃ​នាពេល​ថ្មី​នេះ​មក​វា​ក៏​មាន​សេចក្តីរាយការណ៍​ថា ឈ្មួញ​ឈើ​កំ​រឹតឧ​ក​ញ៉ា​៣​រូប​គឺ​មានឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ,​ឧកញ៉ា តុ​ប វី​ដា​ដែល​ជា​ឈ្មួញ​ចាស់​វស្សា និង ឧកញ៉ា ប៉ោ សំអឿន​ឈ្មួញ​ថ្មី​បាន ចាប់ដៃ​គ្នា​ធ្វើ​កិច្ចការ​ប្រព្រឹត្ត​ជំនួញ​ឈើ​ចេញ​ពី​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​ទៀតហើយ​។​

​ប្រជាពលរដ្ឋ​និយាយថា បើ​ទោះជា​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល អស់​ឈើ​ក៏ដោយ ប៉ុន្តែ តាម​គម្រោង​ឧកញ៉ា ស៊ឹង សំអុល ត្រូវ​រួមគ្នា​ជាមួយ​និង​ឧកញ៉ា តុ​ប វី​ដា ,​ឧកញ៉ា ប៉ោ សំអឿន ប្រមូល​ឈើ​យកមក​ដាក់​ក្នុង​ទីតាំង​ឃ្លាំង​អ​តី ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន នេះ​។ ជាក់ស្តែង​នៅ​យប់ ថ្ងៃអាទិត្យ ៩​រោច ខែ​ទុតិយាសាឍ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨​មាន រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​របស់​ក្រុម​ឧកញ៉ា​ទាំងបី​រូបនេះ​បាន​លើក​ឈើ​ពេញប្រៀប នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច ចន្លោះ​ក្រុមហ៊ុន​៩៥ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី រួច​ចេញ​បាន​៦​គ្រឿង មកដល់​ស្រុក​ពេជ្រា​ដា បម្រុង​ឆ្លងទៅ​ប្រទេស​វៀតណាម ក៏ បែកការណ៍​ធ្លាយ ធ្វើឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន ដែល​បាន​ប្រយោជន៍​ពី​រត់ការ​ភ័យ​ស្លន់ស្លោ​ហើយ​រួមគំនិត​គ្នា​ជាមួយ​ឈ្មួញ​ដើម្បី​ផ្តល់​ព័ត៌មាន​បិទបាំង​ចំពោះ​សមត្ថកិច្ច​ផ្សេងទៀត ចៀសវាង​ការបង្ក្រាប ដឹកជញ្ជូន​ឈើ​ក្នុង​បទល្មើស​ជាក់ស្តែង ។​តាម​សេចក្តីរាយការណ៍​រថយន្ត​យី​ឌុប​ទាំង​៦​គ្រឿង​នេះ​ត្រូវបាន​ពួក​គេ​បង្ខំចិត្ត​យកទៅ​លាក់ទុក​នៅ​ចំណុច​ចម្ការ​ម្រេច​របស់​កូរ៉េ ឈ្មោះ វ៉ា​យ​អូ​ប្លាយ ស្ថិតនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា​។​

​ដោយឡែក សមត្ថកិច្ច​មួយ​ក្រុម​ទៀត បាន​តាម​ប្រមាញ់​ដើម្បី​ឈានដល់​ការបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ ប៉ុន្តែ​ជា​លទ្ធផល សូន្យ​ដោយសារ​ក្រុម​សមត្ថកិច្ច និង​ជំនាញ​ផ្សេងទៀត​បាន​អះអាង​ថា រថយន្ត​ទាំងនោះ ដឹកឈើ​ជន្លង់ម្រេច​?! ។​

​សមត្ថកិច្ច​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា តាមពិត​ចម្ការ​ម្រេច​របស់​កូរ៉េ​ឈ្មោះ វ៉ា​អូ​ប្លាយ មិនអាច​ជា​កន្លែង​ទទួលយក​ឈើ​ជន្លង់ម្រេច​ដាំ​បន្តទៀត​ទេ ដោយសារ​បច្ចុប្បន្ន ជា​ទីតាំង​ដែល​ជាំ​ទឹក ដូច្នេះ​ការលើកឡើង​របស់​សមត្ថកិច្ច​បង្វែរ​ទៅ​ជា​ឡាន​ដឹក​ឈើ​ប្រណីត ទៅ​ជា​រថយន្ត​ដឹកឈើ​ជន្ល​ង់ គឺ​មាន​ចេតនា បំបាត់​ភស្តុតាង កើតឡើង​ដោយ​អំពើពុករលួយ ។​

​បើ​តាម​ព​តិមាន​ពី​ប្រជាពលរដ្ឋ​នៅ​ជ​ជិត​ក្រុមហ៊ុន​៩៥​បាន​រាយការណ៍​ថា គេ​ក៏​បាន​ឃើញ​វត្តមាន ឧកញ៉ា​តុ​ប វី​ដា កំពុង​ចូលរួម​កម្មវិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​លោក​ឧត្តមសេនីយ៍ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០១៨ ក្រុម​របស់​ឧកញ៉ា​ទាំង​៣​រូប​ខាងលើ បាន​ឲ្យ​រថយន្ត​បា​កុង និង​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​ចូល​ទៅ​កាន់​តំបន់​ភ្នំ​ព្រេច តាមផ្លូវ​ក្រុមហ៊ុន​យូ​នី​គ្រីន ក្នុង​គោលបំណង​ទៅ​អូស និង​ដឹកជញ្ជូន​ឈើ ដើម្បី​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រីន ស្ថិតក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។ ក្រោយមក ក៏​មាន​រថយន្ត​យី​ឌុប​ចំនួន​១០​គ្រឿង​បាន​ចូល​ទៅ​ដឹកឈើ ដែល​កាប់​អារ ច្រៀក​ជា​ឡាំង​ថ្មីៗ នៅ​ចំណុចម្តុំ​ព្រៃ​ខ្មោច​ជិត​ក្រុមហ៊ុន​៩៥ ហើយ​ដឹក​ចេញ​បាន​៦​គ្រឿង ក៏​បែក​ការណ៍ ។​

​សូម​បញ្ជាក់​ដែរ​ថា មុន​កើត​សកម្មភាព​ដឹកជញ្ជូន​ឈើ​នេះ​មាន​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​ឈើ​ក្រោម​បញ្ជា​ឧកញ៉ា​តុ​ប​វិដា​ឲ្យដឹងថា កាល ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៨ ឧកញ៉ា តុ​ប វី​ដា បាន​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី និង​បន្ត​ឆ្លង​ទៅ​ប្រទេស​វៀត ណា​ម​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៨ ដែល​គេ​ជឿ​ថា​គាត់​ទៅ​យកលុយ​ពី​ថៅកែ​វៀតណាម មក​ចាត់ចែង​រត់ការ បែ​ង ចែក​ទៅកាន់​មន្ត្រី សមត្ថកិច្ច​ពាក់ព័ន្ធ ។ ឈ្មួញ​ខ្លះ​បាន​រឭក​ថា នៅ​ក្រុម ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា ស៊ឹង សំអុល គ្មាន​ឈើ​នោះទេ សម្រាប់​តម្រូវការ​អ្នកបញ្ជា​ទិញ​ពី​វៀតណាម ខណៈ​ឈើ ចាស់ៗ​មិន​ត្រូវប៉ាន់ ។
​ដោយឡែក នៅក្នុង​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន របស់​ឧកញ៉ា តុ​ប វី​ដា នៅ​ឯ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល គិរី ក៏​ចឹងដែរ​គ្មាន​ឈើ​ដែរ ។ ដូច្នេះ​ប្រសិនបើ​គម្រោង​របស់​ពួកគេ​រត់​ការជោគជ័យ​មែន មាន​តែ​ប្រមូល​ទិញ​ឈើ​ដែល​ត្រៀម​នឹង កាប់បំផ្លាញ​នៅ​ភូមិសាស្ត្រ​តំបន់ភ្នំ​ព្រិច ដឹក​ចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​បន្ត​ឆ្លង​ទៅ​វៀតណាម ។​

​សូមបញ្ជាក់​ថា ៖ ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ ទី​២ ខែ​សីហា ឆ្នាំ​២០១៨ យ៉ាង​តិច​មាន​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង និង​ឡានស្ទូច​១​គ្រឿង ព្រមទាំង​ជនជាតិ​វៀត ណា​ម​៧​នាក់​ទៀត ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន និង​ចាប់​យក​រថយន្ត​ជា​មធ្យោបាយ​ទាំងនេះ​ទៅ រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រួច​ក៏​សាង​សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប៉ុន្តែ​ជនជាតិ វៀតណាម​ទាំង​៧​រូប ត្រូវបាន​ដោះលែង​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ខណៈ​សមត្ថកិច្ច​អះអាង​ថា អ្នក​ទាំងនោះ​ឆ្លង​ដែន ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ។​

​លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់​កាសែត​កាលពី​ព្រលប់ ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ​ថា «​កម្លាំង​របស់​ខ្ញុំ ពិតជា​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់ និង​រថយន្ត​ទាំង នោះ​មែន ដោយ​ពួកគេ​ឆ្លងដែន​ខុសច្បាប់ ។ ក្រោយមក​ជនជាតិ​វៀតណាម​ទាំង​៧​រូប ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ខាង​អន្តោ ប្រវេ​សន៍ ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​អនុវត្ត​តាម​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច ជា​ខេត្ត​ជាប់​គ្នា រវាង​កម្ពុជា​-​វៀតណាម​» ។​

​លោកស្នងការ​និយាយ​ការពា​រថា បើ​ទោះ​ជា​រថយន្ត​របស់​គាត់​ទាំ​៣​គ្រឿង ក្នុងនោះ មាន​១​គ្រឿង​ប្រភេទ​រថយន្ត​ស្ទូច​ក៏ដោយ ប៉ុន្តែ​ពួកគាត់​មិនទាន់​មាន​សកម្មភាព​លើក​ឈើ ដឹកជញ្ជូន​ឈើ ដូច្នេះ មិនមែន ជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៃ​បទល្មើស​ជាក់ស្តែង​នោះ​ទេ ទើប​កម្លាំង​យើង​ប្រគល់​ជនជាតិ​វៀតណាម​ទាំង​៧ រូប​ទៅ​ឲ្យ​ខាង​អន្តោប្រវេសន៍ ហើយ​រថយន្ត​៣​គ្រឿង​នោះ​រក្សាទុក​នៅ​ខេត្តមណ្ឌលគិរី​នៅឡើយ​»​។​

​ប្រភព​ពី​អ្នករកស៊ី​បាន​បង្ហើប​ថា​វត្ត​មាន​យួន​៧​នាក់​និង​ឡាន​បី​គ្រឿង​បើក​ពី​ស្រុក​យួន​ចូល​តាម​ព្រុះដែន​ខេត្ត​ក្រចេះ​រហូត​ដល់​ស្រុកោះ​ញែក គឺ​កើតឡើង​ក្រោយ​ពី​មានពតិ​មានថា​ឧកញ៉ា​ឧកញ៉ា​តុប​វិដា បាន​ទៅ​យកលុយ​ពី​ថៅកែ​វៀតណាម ធានា​ថា​ប្រមូល​ទិញ​ឈើ​នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ដើម្បី​ដឹក​ជញ្ជូន យកទៅ​លក់​ឲ្យ ប៉ុន្តែ​ករណី​នេះ ត្រូវបាន​រាំងស្ទះ ដោយសារ​ប្រមូល​ឈើ​មិនទាន់បាន​និង​មាន​អ្នកា​សែតតាម​ប្រមាញ់​ហើយ​សមត្តកិច្ច​ខ្លះ​រឹតបន្តឹង ៕

 

Filed in: ព័ត៌មានជាតិ