សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេឃុំ​ក្រាំងចេក​និង​ស្មៀនរង​ការ​ចោទថា​យក​ដី​សាលាឃុំ​លក់​ចែក​លុយ​គ្នា​!

​មេឃុំ​ក្រាំងចេក​និង​ស្មៀនរង​ការ​ចោទថា​យក​ដី​សាលាឃុំ​លក់​ចែក​លុយ​គ្នា​!

កំពង់ស្ពឺ ៖ លោក​មេឃុំ​និង​ស្មៀន​ឃុំ​ក្រាំងចេក ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ បាននិងកំពុង​ទទួល​រង​កា​រិះគន់ថា បាន​ឃុប​ឃឹត​គ្នា​លួច​យុក​ដី​សាលាឃុំ​លក់​ហើយ​ស៊ីដាច់​។ នៅ​ថ្ងែ​ទី​៦ ខែ សីហា ឆ្នាំ​២០១៨​នេះ ប្រព​ភព៍​ត៌មាន​ពី​ប្រជា​ពលរដ្ធ​នៅក្នុង​ឃុំ​ក្រាំងចេក​ស្រុក​ឧដ្ដុង​ខេត្ត​កំពង់ស្ពឺ​បាន​នាំគ្នា ខ្សិប​ខ្សៀ​វគ្នាថា លោក​ចេង​ឃឿង មេឃុំ​នឹង​ស្មៀន​រួមទាំង​បក្សពួក​មួយចំនួន​ទៀត​បាន​ឃុបឃិត​គ្នា​យក​ដី​សាលាឃុំ​ដែល​ជា​សម្បត្តិ​សា​ធា​រណះល​ក់​ដោយ​ស្ងាត់ៗ​តែម្ដង​តាំងពី​មុន​ពេល​បោះឆ្នោត យក​លុយ​ចែក​គ្នា​បាត់​។

​ក្រោយមក​នៅ​ថ្ងែ ទី ៤ ខែ​សីហា​ឆ្នាំ​២០១៨​គេ​ឃើញ​មាន​ជាងដែក​មួយក្រុម​មក​សាងសង់​នៅលើ​ដី​សាលាឃុំ​ដែល​ជា​សម្បត្តិ​សាធារណៈ​នោះ​ទើប​មាន​ការភ្ញាក់ផ្អើល​។​ប្រភព​ពី​មន្ត្រី ក្រុមប្រឹក្សា​ឃុំ​នៅក្នុង​សាលាឃុំ​ក្រាំងចេក​គាត់​មិន​ពេញចិត្ត​ទៅលើ មេឃុំ​និង​ស្មៀន​បាន​ឃុបឃិត​គ្នា​លក់​ដី​សាលាឃុំ​អត់​បាន​ពិភាក្សា​មួយ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​នោះទេ ។​

​ករណីយ៍​នេះ មន្ត្រី​ម្នាក់​នៅក្នុង​សាលាឃុំ​ក្រាំងចេក​បាន​បង្ហើប​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា​មុន​និង​លោក​មេឃុំ​ចេង​ឃឿង​ចូល​និវត្តន៍​នៅ​ក្រោយពេ​ល​បោះឆ្នោត​ចឹងបាន​លោក​មេឃុំ​និង​ស្មៀន​រូប​នេះ​បាន​ឃុបឃិត​គ្នា​យក​ដី​សាលាឃុំ​លក់​ចែក​លុយ​គ្នា​ចឹង​នោះ​។​ប្រភព​ពី​មន្ត្រី​ឃុំ​និយាយថា​ដី​សាលាឃុំ​ខាងលើ​លក់បាន​ក្នុងតម្លៃ​មួយ​ម៉ែត្រ​ចំនួន​១៣០០០$(​មួយ​ម៉ឺន​បី​ពាន់​ដុល្លា​ក្នុង​មួយ​ម៉ែត្រ​។​

​លក់​អោយ​ទៅ​ថៅកែ​ទិញ​ដី​និង​ពុះ​ដីឡូត៍​លក់​នៅ​ផ្សារ​ក្រាំងចេក​ដ៏​ល្បីឈ្មោះ​ខាង​ទិញ​ដី​សម្បត្តិ​សា​ធារ​ណះ​ទិញ​ដោយ​មិន​ខ្វល់​អ្វី​ឡើយ​។​

សូមបញ្ជាក់​ថា​បើ​តាម​ (​មាត្រា ២៥៩ ,​ការប៉ះពាល់​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​សា​ធារ​ណះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​(៥,០០០,០០០(​ប្រាំ​លាន​)​រៀល ដល់ ៥០,០០០,០០០(​ហាសិប​លាន​)​រៀល​ឬ​និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​)​ឆ្នាំ ដល់ ៥ (​ប្រាំ​) ឆ្នាំ​។​

​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ​ក្រាំងចេក​ធ្វើការ​សំណូមពរ ឯកឧត្ដម វ៉ី​សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មេត្តា​ពិនិត្យ​និង​បើក​ការស៊ើបអង្កេត​លើ​ករណី​រឿង​លក់​ដី​សាលាឃុំ​ដែល​ជា​សម្បត្តិ​សាធារណៈ​នេះ​ផង ។​

 

Filed in: ព័ត៌មានជាតិ