សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​របៀប​ធ្វើការ​របស់​អតីតអភិបាលក្រុង​ប៉ោយប៉ែ​ត​ង៉ោ​ម៉េង​ជ្រួន​ស៊ីញ៉េ​ឬ​បោះត្រា​ទុក​មុន​លើ​លិខិត​គតិយុត្តិ​នានា​

​របៀប​ធ្វើការ​របស់​អតីតអភិបាលក្រុង​ប៉ោយប៉ែ​ត​ង៉ោ​ម៉េង​ជ្រួន​ស៊ីញ៉េ​ឬ​បោះត្រា​ទុក​មុន​លើ​លិខិត​គតិយុត្តិ​នានា​

​បន្ទាយមានជ័យ ៖ លោក ង៉ោ ម៉េង​ជ្រួន បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ ។ ថ្មីៗ សា​រពតិ​មាន​យើង​ទទួលបាន​ឯកសា​រ​គតិយុត្តិ​មួយ​ដែល​បង្ហាញឲ្យឃើញ​ពី​របៀប​ធ្វើ​ការងារ​ខុសច្បាប់​និង​រំលោភ​ការងារ​រដ្ឋ​បាន​ដេល​បង្កឡើង​ដោយ​លោក​ង៉ោ​ម៉េង​ជ្រួន​កាល​នៅ​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត ។

​លោក ង៉ោ ធ្លាប់ បាន​ស៊ីញ៉េ​បោះត្រា​លើ​ឯកសារ​ដីធ្លី​ទុក​មុន និង​មាន​ឯកសារ​ខ្លះ​បោះត្រា​មុន​ស៊ី​ញ៉េ ដែល​ជា​រឿង​មិន​អាច​ទទួលយក​បាន​សម្រាប់​ការងារ​រដ្ឋបា​ល ។ ព្រោះ​លេខ​ដែល​លោក ង៉ោ ចុះ​លើ​ឯកសារ​ដី​ដែល​ស៊ីញ៉េ​បោះត្រា មុន​សរសេរ​ប្រវត្តិ​ដី​នេះ ក៏​មាន​ជាន់គ្នា​នឹង​ឯកសារ​មុនៗ​ទៀតផង ។ រឿង​នេះ​បើ​ជា​អ្នក​ដ៏​ទៃ​ប្រព្រឹត្ត​វិញ​និង​ត្រូវ​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សា​ធា​រណះ​ទាំងស្រុង​! ហើយ​អាច​ជាប់គុក ។ ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ រឿង​លោក ង៉ោ ម៉េង​ជ្រួន បង្ក​កាល​ខ្លួន​នៅ​ជា​អភិបាលក្រុង​ប៉ោយ​ប៉ែត​នេះ មិន​ខុស​កាលពី​ ​ជំនាន់​លោក​អតីត​មេឃុំ​ប៉ោយ​ប៉ែត ខៀវ រដ្ឋា ដែល​រត់​យក​ត្រា​ឃុំ​ទៅ​ជាមួយ​ផង ហើយ​ចេះតែ​បោះ​លើ​ឯកសារ​ដី បណ្ដាល​អោយ​មាន​ការ​វឹកវរ​ម្ដង​ហើយ ។​

​ទង្វើ​ភ្លើ​ធើ​ចេះ ដើម្បី​រក​លាភសក្ការៈ​រៀប​នេះ វា​បង្ក​ហានិភ័យ​ហើយ អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់កាស​បន្តិចបន្តួច​យក​ទៅ​ទិញ​ដី​ទិញ​ផ្ទះ​ហើយ​ប៉ះ​ដី​ប្លង់​ត្រួតគ្នា​ដែល​លោក​អាតីត​អភិបាលក្រុង​និង​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ស៊ី​ញ៉េបោះ​ត្រាទុក​មុន​ទៀត​នេះ​តើ​ការ​ចលាចល​វឹកវរ​នឹង​ទៅជា​យ៉ាងណា​?​។​

​ជាក់ស្តែង មាន​ឯកសារ​មួយ​ដែល​លោក​តាន់​គឹម​រិទ្ធ​ផ្ទេរសិទ្ធដី​អោយឈ្មោះ​មុត​ទូចមាន​ត្រា​សាលាក្រុ​ង​និង​ត្រា​ឈ្មោះ​អតីត​អភិបាលក្រុង​ប៉ោយប៉ែត​ង៉ោ​ម៉េង​ជ្រួន​តែ​គ្មានហ​ត្ត​លេខា​? ហើយ​លោក តាន់ គិម​រិទ្ធ ជា​ក្រុមប្រឹក្សា​ក្រង​ប៉ោយប៉ែត​ទៀតផង​។

​ប្រជាពលរដ្ឋ​កំពុង​ឆ្ងល់​ថា លោក ង៉ោ ម៉េង​ជ្រួន ជា​មន្ត្រី​ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​ជាប់​ខ្លួន​បែរជា​បាន​ឡើង​ថា​នះទៅ​វិញ ? ឬក៏​មន្ត្រី​គណបក្ស​ប្រជាជន​យើង​ចូល​ចិត្ត​ចឹងដូច​ពាក្យ​ខ្មែរ​ថា​រពឹសដៃផ្ទៃឆ្អែត​អត់​ជាប់គុក​?​។​

​សូម​ក្រសួង​អាណាព្យាបាល​មេត្តា​ជួយ​ស៊ើបអង្កេត​មើល​ភាំពមិនប្រក្រតី​ដែលប​ង្ក​ឡើង​ដោយ​អតីតត​ចៅហ្វាយក្រុង​ប៉ោយ​ប៉ែត​នេះ​ផង​ទាន ។ សង្ឃឹមថា នឹង​មាន​ការបំភ្លឺ​បក្សរាយ​ពី​លោក​ង៉ោ​ម៉េង​ជ្រួន​ក្រោយ​ពី​អត្ថបទ​នេះ​បាន​ផ្សព្វផ្សាយ​៕

 

 

Filed in: ព័ត៌មានជាតិ