សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ក្នុង​ក្រុង​សេរី​សោ​ភណ្ឌ ខេត្ត​បន្ទាយមានជ័យ​ចោទថា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​តំបន់​ជើងភ្នំ ក្នុង​សង្កាត់​អូរ​អំបិល ប៉ះពាល់​ដី​ពួកគាត់​

ពលរដ្ឋ​ក្នុង​ក្រុង​សេរី​សោ​ភណ្ឌ ខេត្ត​បន្ទាយមានជ័យ​ចោទថា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​តំបន់​ជើងភ្នំ ក្នុង​សង្កាត់​អូរ​អំបិល ប៉ះពាល់​ដី​ពួកគាត់​

បន្ទាយមានជ័យ​៖ ព្រឹក​ថ្ងៃ​ទី ៧ សីហា ២០១៨ មាន​សេចក្តីរាយការណ៍​ពី​ប្រជា​ពលរដ្ខ​រស់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ពិសេស​ក្នុង ក្រុង​សេរី​សោ​ភណ្ឌ​ថា​៖ សព្វថ្ងៃ​ពួកគាត់​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោភ្ឌ ខេត្ត​បន្ទាយ មានជ័យ កំពុង​មាន​ការព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ឃើញ​សកម្ម ភាព​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ ចុះ​ឈូសឆាយ​ដី​ព្រៃ នៅ​តំបន់​ជិត​ជើងភ្នំ​ដែល​ពួក គាត់​កំពុង​រស់នៅ​និង​អាស្រ័យ​ផល ពី សំណាក់​អ្នកមាន​លុយ​មាន​អំណាច​។

​ប្រភព​ពី​ប្រជាពលរដ្ឋ បានអោយដឹងថា ពួកគាត់​ពុំ​បាន​ឃើញ​ប្លង់ ឬ​គំរោង​នៃ​ការ អភិវឌ្ឍន៍​ដី​នៅ​ទីតាំង​នោះ​ថា ត្រូវ​គេ​ធ្វើ​ស្តា​ត ( ពហុកីឡាដ្ឋាន​) ពី​សំណាក់​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ជូនដំណឹង​អោយ​ដឹង​ទេ គឺ​ស្ងាត់ឈឹង​។ ថ្មីៗ​នេះ​គេ​ឃើញ​តំណាង​ក្រុមហ៊ុន​វិនិយោគ គឺ​លោក តាំង គឺ​ម​ហួត ជា​អ្នកម៉ៅការ​ចុះទៅ​ចង្អុលបង្ហាញ​ដី​នៅ​ចំណុច​នេះ ចំណុច​នោះ ប៉ះពាល់​ដល់​ដី​អាស្រ័យ​ផល​របស់​ពួកគាត់​ជា​ច្រើន​គ្រួសារ​ដែល​ធ្លាប់​កាន់កាប់​និង​ប្រើប្រាស់​យូរ​ឆ្នាំ​មក ហើយ ។​

​បញ្ហា​នេះ​ហើយ​ដែល​ធ្វើអោយ​ពួកគាត់​មាន​ការ ព្រួយបារម្ភ​ជាខ្លាំង​ខ្លាច​បាត់បង់​ដី​របស់​ពួកគាត់ ។ បងប្អូន ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណូមពរ​ថា បើ​រដ្ឋ ឬ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គំរោង​វិនិយោគ​ធ្ចើការ​អភិវឌ្ឍន៍​លើ​ដី​នោះ​ជា​ផលប្រយោជន៍​ជាតិ ពួក គាត់​ក៏​មិន​ហ៊ាន​ជំទាស់​ទេ តែ​ពួកគាត់​មានការ​ព្រួយ​ខ្លាច មិន មែន​ជា​ផែនការអភិវឌ្ឍន៍​របស់​រដ្ឋ ខ្លាច​តែ​អស់លោក​មន្ត្រី​ជំនាញ និង អាជ្ញាធរ​ខេត្ត​ឃុបឃិត​គ្នា​លក់​ដី​ព្រៃ​ប៉ះពាល់​ដី របស់​ពួក​គាត​ទៅ​អោយ​ឈ្មួញ​រួច​បែងចែក​ផល ប្រយោជន៍​គ្នា ។ ព្រោះ​កន្លងមក​ថ្មីៗ​នេះ​ដី​នៅ​តាម​ដង​មាត់​ស្ទឹង សេរី​សោភ្ឌ ក៏​ត្រូវបាន​ក្រុមហ៊ុន​របស់​លោក តាំង គឹម​ហួត ធ្វើ​ការវិនិយោគ​ថា​ស្តារ​បាត​ស្ទឹង​កែលំអ និង​ធ្វើ​សួនច្បារ​លំអ​សោ​ភណ្ឌ​ភាព​ដងស្ទឹង ដី​ថិ​ត​នៅ​ភូមិ​បី សង្កាត់​ព្រះ ព​ន្លា ក្រុង​សេរី​សោ​ភណ្ឌ ។
​ប៉ុន្តែ​ការពិត ជាក់ស្តែង គេ​ឃើញ​ក្រុមហ៊ុន​ពុះ​ដី​ជា​ឡូត៍ លក់ ក្នង​រង្វង់​ប្រមាណ​១៣​ហិកតា​ជា​គំរោង​ផ្ទះល្វែង យក​លុយរាប់ ម៉ឺន​ដុល្លារ​ក្នុង​១​ឡូត៍ៗ ។​

​ទាក់ទិន​ករណីនះ ឆ្លើយតប​នឹង​អ្នកកាសែត លោក​ប្រធាន​មន្ទីរ​សុរិយោដី និង​សំណង់​ខេត្ត​បន្ទាយមានជ័យ​តាម លោក ប្រាក់ ប៉ូ​លី បាន​ប្រាប់ថា លោក​ពុំ​ទាន់​ទទួលបាន ឯកសារ​ជា​ផ្លូវការ​នៅឡើយ​ទេ​ស្តីពី​ការវិនិយោគ​ដី​នៅ​តំបន់ អូរ​អំបិល ក្រុង​សេរី​សោ​ភ័ណ្ឌនេះ គឺ​ខាង​អាជ្ញាធរ​ខេត្ត​ទើប​មាន ប្លង់​គំរោង ឬ​ស​.​ជ​.​ណ សំរេច​ពី​រាជរដ្ឋាភិបាល ។​

​លោក​ប្រាក់ ប៉ូ​លី បាន​ទទួលស្គាល់ថា លោក​បានលឺ​ព័ត៌មាន​អំពី​ការធ្វើ​ស្តា​ត​នេះដែរ ហើយ​ក៏​ធ្លាប់បាន​ចុះទៅពិនិត្យ មើល​ទីតាំង​ដី នៅ​ចំណុច​នោះដែរ ។ លោក​បញ្ជាក់​ថា​ដី​នៅ​តំបន់ ជើងភ្នំ​ក្នុង​ឃុំ​អូរ​អំបិល​នោះដែរ គឺជា​ដី​ព្រៃ​ជើងភ្នំ​គ្មាន​ប្រជា ពលរដ្ឋ​បង្កបង្កើនផល​ឬ​កាន់កាប់​នោះទេ ។
​លោក​ប្រាក់ ប៉ូ​លី ថា​កុំ​សូវ​ជឿ​លើ​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពេក ទុកអោយ អាជ្ញាធរ​គេ​ធ្វើ​ការចុះ ។ ឯ​លោក ហ៊ីល រ៉ា​យ៉ា ចៅហ្វាយក្រុង សេរី​សោ​ភ​ណ្ឌ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជា​សិទ្ធិ​សម្រេច លើ អាជ្ញាធរខេត្ត​ក្នុង​ការផ្តល់​អោយ​ក្រុមហ៊ុន​វិនិយោគ​លើ​ទីតាំង ដី នៅ​ចំណុច​អូរ​អំបិល​នេះ ព្រោះ​គ្រាន់តែ​ជា​អ្នកទទួល​រួមសហការ អនុវត្ត​តាម​ការណែនាំ​ពី​ថ្នាក់​ខេត្ត ។​

​លោក​អភិបាល ក្រុង​សេរី​សោ​ភណ្ឌ បន្តទៀតថា បច្ចុប្បន្ន​ពុំ​ទាន់​មាន​សកម្មភាព អ្វី​លេចធ្លោ​នោះទេ គឺ​គ្រាន់តែ​មាន​ការ​ឈូសឆាយ ដី​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ប៉ុណ្ណោះ​ដែល​អាជ្ញាធរ​ធ្វើ ផ្លូវ​បាន​រាប់រយ​គីឡូ​មែត្រ​ក្នុង​មូលដ្ឋាន ។ ដោយឡែក​ចំពោះ ការចោទប្រកាន់ថា​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ស្តា​ត របស់លោក តាំង គឺ​ម​ហួត ធ្វើការ​អភិវិឌ្ឍន៍​វិនិយោគ​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ លោក តាំង គឹម​ហួត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ង​ទី ៧ សីហា​នេះ​ថា ក្រុមហ៊ុន​មាន​ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ត្រឹមត្រូវ ហើយ​លោក​ធ្វើការ​ទៅ​តាម​តែ​ការណែនាំ និង​ការកំណត់​របស់​អាជ្ញាធ​រ​ខេត្ត​បន្ទាយមានជ័យ​តែ​ប៉ុណ្ណោះ ។​

​តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​បងប្អូន​ប្រជាពលរដ្ឋ ដែល ភាគច្រើន​បាន​បោះឆ្នោតអោយ​CPP បាន​សំណូមពរ​ដល់​អស់ លោក​ថ្នាក់ដឹកនាំ​ខេត្ត​មេត្តា​ផ្សព្វផ្សាយ​អំពី​គម្រោង​ប្លង់​នៃ​ការធ្វើ​ស្តា​ត ពី​សំណាក់​ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន លោក តាំង គឹម​ហួត អោយ​ពួកគាត់​បាន​ដឹង​ជ្រួតជ្រាប​ច្បាស់លាស់​ផង ៕

 

 

Filed in: ព័ត៌មានជាតិ