សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ហ៊ាន​ប្រកូក​ប្រកាស​នាំ​គេ​ទារ​កោះត្រល់​នឹង​ជាប់​ខ្នោះ​!?

​អ្នក​ហ៊ាន​ប្រកូក​ប្រកាស​នាំ​គេ​ទារ​កោះត្រល់​នឹង​ជាប់​ខ្នោះ​!?

រាជធានី​ភ្នំពេញ​៖ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​កាសែត​ថា ការធ្វើ​កិច្ចការ​អ្វី​ក៏ដោយ ទាក់ទង​នឹង​សន្តិសុខ​ជាតិ គឺ​ត្រូវបាន​មាន​លិខិត​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឲ្យបាន​ត្រឹមត្រូវ ដោយ​អនុវត្ត​ទៅតាម​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ។

​ចំណែក លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក៏ បាន​ថ្លែង​ឲ្យដឹង​ដែរ​ផង​ដែរ​ថា ការ​ធ្វើ​អ្វី គឺ​ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ ពីព្រោះ​គាត់​ជា​គណបក្ស​នយោបាយ ចឹង​ត្រូវ​សិក្សា​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ជៀសវាង​នូវ​ខុសឆ្គង​អំពី​បញ្ហា​ច្បាប់ វា​ប៉ះពាល់​ទៅ​ដល់​សង្គមជាតិ ។​ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង​ពីរ​រូប​នេះ​គឹ​កើតឡើង​ក្រោយ​ពី​

​មេគណបក្ស​មួយ​បាន ប្រកាស​បើក​យុទ្ធនាការ​មូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ក្រោម​លេស​ថា “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ។​ក្នុង​សេចក្តីប្រកាស​របស់​ប្រមុខ​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វឌ្ឍនា សារ​ពង្ស ហៅ វិ​ល្លាម​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​បាន​ជូន​ដំ​ណឺង​មួយ​តាម​ហ្វេ​សប៊ុក​ថា​៖ គណបក្ស​ខ្មែរ​ក្រោក នឺង​ចាប់ផ្តើម យុទ្ធនាការ ” ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” នៅ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​នឹង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ដើម្បើ​អនុវត្ត​យន្តការ​ថ្នាក់​ជាតិ​ជំ​ហ៊ាន​ទី​១ ដើម្បី​រៀប​ញត្តិ​ប្តឺង​ទៅ ក្រុមប្រឺក្សា​រដ្ឋ​ធនុ​ញ្ញា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា …​។​

​បើ​ដូច​ការព្រមាន​របស់​មន្ត្រី​ជាំន់​ខ្ពស់​ទាំង​ពី​អា​រឿង​ទារ​កោះត្រល់​ប្រមុខ​គណបក្ស​ខ្មែរ​ក្រោក ប្រហែល​ទៅ​មិន​រួច​ទេ​។​បើ​ហ៊ាន​ជាប់​ខ្នោះ​ហើយ​!!៕

 

Filed in: ព័ត៌មានជាតិ