សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​សមត្ថកិច្ច ចុះ​បង្គ្រាប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយ​កន្លែង​នៅ​ក្រុង​ក្រចេះ​

កម្លាំង​សមត្ថកិច្ច ចុះ​បង្គ្រាប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយ​កន្លែង​នៅ​ក្រុង​ក្រចេះ​

​ខេត្ត​ក្រចេះ​៖​នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០​និង​១៥​នាទី កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ទេព វាសនា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បះ ខេត្តក្រចេះ​ក្រោម​ការសម្របសម្រួល​ដោយ​លោក សោ  វុទ្ធី​ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្ត​ក្រចេះ បាន​ចុះ​បង្គ្រាប​ទីតាំង​ថតចម្លង​ឌី​ស​ខុសច្បាប់​មួយកន្លែង នៅ​ម្ដុំ​ក្រោយ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​ឋិត​ក្នុង​ក្រុង​ក្រចេះ​។​

​ក្នុង​កិច្ច​ប្រតិបត្តិកា​រណ៍​ចុះបង្ក្រាប​ទីតាំង​ខាងលើ​នោះ​សមត្ថកិច្ច​ចម្រុះ ក៏​បាន​ចាប់​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយ​នេះ ព្រមទាំង​រឹបអូស​បាន​សម្ភារៈ ជា​គ្រឿង​ថតចម្លង​ស៊ី​ឌី​ព្រមទាំង​ស៊ី​ឌី ចំនួន​ជិត ២​ពាន់​បន្ទះ​។​

​ម្ចាស់​អាជីវកម្ម​ដែល​រង​ការ​ចោទថា បាន​លួច​ធ្វើ​អាជីវកម្ម​លក់​ជួល​ស៊ី​ឌី និង​ធ្វើ​អាជីវម្ម ថតចម្លង​ដោយ​ខុស​ច្បាប់​មាន​រយះពេល​រាប់សិប​មកហើយ​នោះ ឈ្មោះ គីម ម៉ូ​វ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​

​បើ​តាម​ការលើកឡើង​ពី​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​លក់ ជួល និង​ថតចម្លង​ស៊ី​ឌី ខុសច្បាប់​នេះ គឺ​ធ្វើឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ផលិតកម្ម អាជីវកម្ម​ស៊ី​ឌី​ក្នុងស្រុក​មួយ​។​ការចុះ​បង្ក្រាប​ទីតាំង​ជួល លក់ និង​ថតចម្លង​ស៊ី​ឌី របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ការចុះ​ចាប់​បង្ក្រាប​ជា​លើក​ទី​២ បន្ទាប់ពី​មាន​ទីតាំង ជួល លក់ និង​ថតចម្លង​ស៊ី​ឌី​ក្លែងក្លាយ​ខុសច្បាប់​មួយ​នៅ​ស្រុក​ឆ្លូង ។ ដែល​ត្រូវបាន​សមត្ថកិច្ច​ចុះ​ចាប់​បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​កន្លង​ទៅ ដោយ​ក្នុង​នោះ សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​និង​នាំ​ខ្លួន​ម្ចាស់់​អាជីវកម្ម​មួយ​នេះ មក​តុលាការ​ផងដែរ​។​

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឲ្យដឹងថា ជន​ជា​ម្ចាស់​ទីតាំង​ថតចម្លង ស៊ី​ឌី ខុសច្បាប់​មួយ​កន្លែង​នេះ​ឈ្មោះ​គីម ម៉ូ​វ គឺ​ក្រោយ​ការឃាត់ខ្លួន ត្រូវបាន​នគរបាល បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែមិថុនា នេះ​ដើម្បី​បន្ត​ចំណាត់ការ​៕
​ដោយ​កិះ ខន​

 

 

IMG_4609 IMG_4610 IMG_4607

Filed in: ព័ត៌មានជាតិ