សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្អូនប្រុស​ឧកញ៉ា​តុ​ប​វី​ដា​ប្រមូល​ដឹកឈើ​ចូល​ទីតាំង​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នីគ្រី​ន​នៅ​កោះ​ញែក​ឲ្យ​កម្មករ​យួន​អារច្រៀក​

​ប្អូនប្រុស​ឧកញ៉ា​តុ​ប​វី​ដា​ប្រមូល​ដឹកឈើ​ចូល​ទីតាំង​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នីគ្រី​ន​នៅ​កោះ​ញែក​ឲ្យ​កម្មករ​យួន​អារច្រៀក​

​មណ្ឌលគិរី​៖ សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក បានឲ្យដឹងថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ស្រុក​កោះ​ញែក នៅតែ​មាន​ដដែល​។ ជាក់ស្តែង​ដោយសារ​សមត្តកិច្ច​បើកដៃ​ពួក​ឈ្មួញ នៅតែ​បន្ត​ដឹកជញ្ជូន​ឈើ​ចូល​ឃ្លាំង ជញ្ជាំង​ខៀវ របស់​អតីត​ក្រុមហ៊ុន យូ​នី​គ្រី ជា​រៀងរាល់ថ្ងៃ ។

​ប្រភព​បាន​បន្តថា ការដឹកជញ្ជូន​ឈើ​ចូល​ស្តុក​ក្នុង​ឃ្លាំង ជញ្ជាំង​ខៀវ របស់​អតីត​ក្រុមហ៊ុន យូ​នី​គ្រីន តាម​រថយន្ត​ប្រភេទ​អ៊ី​ហ្វា និង​គោយន្ត​កន្ត្រៃ គឺ​កើតមាន​ជា​បន្តបន្ទាប់ តាំងពី​មុន​ថ្ងៃ​បោះឆ្នោត រហូត​ឥឡូវនេះ មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន្ធ​ពាក់ព័ន្ធ ចុះ​ទៅ​បង្ក្រាប​ឬ​ទប់ស្កាត់​នោះទេ​។ ឈើ​ដែល​គេ​ឃើញ​ដឹក​ចូលក្នុង​ឃ្លាំង របស់​អតីត​ក្រុមហ៊ុន យូ​នីគ្រី​ន​នេះ ជា​ប្រភេទ​ឈើ​សុ​ក្រំ និង​ផ្ចឹក ហើយ​ត្រូវ​គេ​អារច្រៀក ជា​ឈើ​គ្រឿង​ផ្ទះ សម្រាប់​ដឹក​ចេញ​តាម​រថយន្ត​យី​ឌុប ឆ្ពោះទៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម ។​ក្រៅពីនេះ​វា​ក៏​មាន​ភស្តុតាង​បង្ហាញថា​មាក​ម្មករ​វៀតណាម​ជិត​២០​នាក់​បាន​និង​កំពុង​ធ្វើ​សកម្មភាព​អារច្រៀក​ឈើប្រណិត​ក្នុង​ទី​តាំ​ឃ្លាំង​នោះដែរ​។​

​ទីតាំង​ឃ្លាំង​អតីត​ក្រុមហ៊ុន​យូ​នីគ្រី​ន​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​៖​មាន​ប្អូនថ្លៃ​លោក​ឧកញ៉ា តុ​ប វិយ៉ា​ដា ដែល​ជា​អ្នកមើលការខុសត្រូវ​នៅ​ទីនោះ​ដែល​កន្លងមក​ធ្លាប់​ផ្ទុះអាវុធ​គម្រាម​អ្នកាសែ​តដែល​ចង់​ថតរូបរ​ត់​បាត​ចើង​សព្រាត​ម្តង​ហើយ ។​

​លោក​អធិការនគរបាល​ស្រុក​កោះ​ញែក លោក ខ្លូត សុឃា បាន​ទទួលស្គាល់ ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ រយៈពេល​១៥​ថ្ងៃ គឺ​ក្រុមហ៊ុន​យូ​នី​គ្រីន បាន​ធ្វើ​ការដឹកជញ្ជូន​ឈើ​ចំនួន​ពី​រថយន្ត​ពិតមែន ដើម្បី​យក​មក​ធ្វើ​ទីស្នាក់ការ​បក្ស​ស្រុក​កោះ​ញែក​?​ឯ​វៀតណាម​ក៏​លោក​ទទួលស្គាល់ថា​មាន​ដែរ​តែ​មិន​ប្រាប់ថា​មាន​ឬ​អត់​ច្បាប់​នោះ​ទេ​!​។​ស្រុក​មាន​ព្រៃ​បើ​មិន​ឃុប​ឃឹត​គ្នា​ពុករលួយ​រកស៊ី​ឈើរ​កអី​វិញ​ដែល​ស្រួ​កជាង​នោះ​?៕

 

Filed in: ព័ត៌មានជាតិ