សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យៀកណាម​៧​នាក់​ដែល​បើក​ឡាន​ចូល​ស្រុក​ខ្មែរ​ចាប់បាន​នៅ​កោះ​ញែក​បាន​ត្រឹម​បញ្ជូន​ទៅ​ស្រុក​វិញ​គ្មាន​អ្នកណា​មានទោស​ស្អី​ទេ​!?

យៀកណាម​៧​នាក់​ដែល​បើក​ឡាន​ចូល​ស្រុក​ខ្មែរ​ចាប់បាន​នៅ​កោះ​ញែក​បាន​ត្រឹម​បញ្ជូន​ទៅ​ស្រុក​វិញ​គ្មាន​អ្នកណា​មានទោស​ស្អី​ទេ​!?

មណ្ឌលគិរី​ ៖​ បុរស​ជនជាតិ​យួន​៧​នាក់​ដែល​លួច​បើក​ឡានធំ​បី​គ្រឿង​ចូល​ស្រុក​ខ្មែរ​តាម​ព្រុំដែន​ក្រចេះ​ហើយ​ចាប់បាន​នៅ​កោះ​ញែក​កាលពី​ថ្ងៃ​ទី​១​សីហា​ត្រូវបាន​នគរបាល​ខេត្តមណ្ឌលគិរី​បញ្ជូន​ឲ្យ ទៅ​ស្រុក​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ ។

​ប្រភព​ពី​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បន្ទាប់​ពី​ឃុំខ្លួន​អស់​រយៈពេល​២​យប់​ដើម្បី​សាកសួរ​រក អ្នកបញ្ជា​ឲ្យ​ពួកគេ​ចូល​ស្រុក​ខ្មែរ​មិន​ឃើញ​ទេ​ព្រោះ​ពួកគេ​ឆ្លើយ​ដូចៗ​គ្នា​ថា ពួកគេ​បើកបរ​រថយន្ត​ចូល​មក​ដី​ខ្មែរ តាមរយៈ​បុរស​វៀតណាម​ម្នាក់ រស់​នៅក្នុង​ប្រទេស​វៀត​ណា​ម​?!​។​

​បុរស​វៀតណាម​ទាំង​នេះ ត្រូវ​បណ្តេញចេញ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ដាក់​ដាំ ក្នុង​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចំណែក​រថយន្ត​ធុន​ធំ​៣​គ្រឿង ដែល​មាន​បំពាក់​ឧបករណ៍​ស្ទូច​ផង​នោះ ត្រូវបាន​រឹបអូស​ទុក​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី ដើម្បី​រងចាំ​ម្ចាស់​ចេញមុខ​មក​ដោះស្រាយ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យដឹងថា បុរស​ជនជាតិ​វៀតណាម​ទាំងនេះ ចូលមក​ក្នុង​ដឹក​ដី​ខេត្ត​មណ្ឌលគិរី ដោយ​ចូល​តាម​ច្រកទ្វារព្រំដែន នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុង​បំណង​ចូល​ដឹកឈើ​នៅក្នុង​ទឹកដី​ខ្មែរ ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម​វិញ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា តើ​ឈើ​ដែល​ពួកគេ​បម្រុង​ដឹក​នោះ មាន​លាក់ទុក​នៅ​ទីណា​នៅឡើយ​ទេ​។​

​ទោះជា​យ៉ាងណា​ការដោះលែង​នេះ​ក៏​បញ្ជាក់​ថា​សមត្តកិច្ច​មិន​រក​មុខម​មន្ត្រី​ខ្មែរ​ណា​ដែល​ឲ្យ​បើក​ឡាន​ចូល​ស្រុក​ខ្មែរ​ដែរ​។​មន្ត្រី​នគរបាល​បានឲ្យដឹងថា បុរស​វៀតណាម​ទាំង​នេះ​បាន​ធ្វើដំណើរ​តាម​រថយន្ត​ធុន​ធំ​៣​គ្រឿង ចូលមក​ដល់​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ត្រូវបាន​ឃាត់​ខ្លួន​ដោយសារ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​ពួកគេ​។​

​សូមបញ្ជាក់​ថា ចោរ​យួន​៧​នាក់​ដែល​បាន​លួច​ចូល​មក​កាប់​ឈើ​ខ្មែរ​ជា​ទ្រង់ទ្រាយ​ធំ​តំបន់​អូរ​ហ៊ុច នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ត្រូវបាន​ប៉េអឹម​ចាប់​បាន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​សាលាដំបូង​ខេត្ត ចោទប្រកាន់​ពីបទ​ប្រមូល​ផល ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​ការអនុញ្ញាត ស្របតាម​មាត្រា​៥៣ និង​មាត្រា​៩៧​នៃ​ច្បាប់​ព្រៃឈើ ហើយ​បញ្ជូន​សំណុំរឿង​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​ក្រម​ផ្តន្ទាទោស​ដាក់គុក​រយៈពេល​មួយ​ឆ្នាំ​ក៏​ត្រូវបាន​ដោះលែង​ឲ្យទៅ​ស្រុក​វិញ​ដែរ​ក្រោម​ឈ្មោះ​ឲ្យនៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨​ដោយ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល ។​រឿង​នេះ​ក៏​គ្មាន​មន្ត្រី​មាន​សមត្តកិច្ច​ខេត្ត​មណ្ឌលគិរី​ណា​ម្នាក់​មាន​ទោស​ដែរ​។ ចឹង​បានជា​គេ​ចេះ​តែ​ចោទ​ថា​ស្រុក​ខ្មែរ​ជា​ស្រុក​មនា​និទណ្ឌភាព​ជាមួយ​បក្ខ​ពួកនោះ !៕

 

Filed in: ព័ត៌មានជាតិ