ខេត្តកំពង់ឆ្នាំង ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាសព្វថ្ងៃនេះមានស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតក្នុង ឃុំ ត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានផ្ដល់ទីតាំងស្តុកឈើប្រណិតប្រភេទឈើធ្នង់ដើម្បីដឹកចេញយកទៅលក់នៅភ្នំពេញ។ម្ចាស់ឈ្មោះស្ថានីយ៍ត្រូវបានគេស្គាល់ឈ្មោះថាទុំសុភី ជាមន្ត្រីយោធាផងតែមិនដឹងថានៅអង្គភាពណាទេ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងចាន់ដដែលបាននិយាយតៗគ្នាថាដោយសារតែជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបើកដៃអោយឬគ្មានសមត្តភាពបង្ក្រាបទើបធ្វើជនល្មើសអាចរកស៊ីខុសច្បាប់បាន។ជាក់ស្តែងដើមឈើប្រភេទឈើធ្នង់ក្នុងដីសហគមន៍១៨៥Kធីតាចំបក់ធំត្រូវជនល្មើសលួចគាស់កាប់អស់រាប់សិបដើម។
ពលរដ្ឋនិងប្រជាសហគមន៍ក្នុងឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងអំពាវនាវលោកប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ខេត្តកំពង់ឆ្នាំងលោកងិនហ៊ុនមេត្តាទប់ស្កាត់ផងបើលោកមិនជាបើពាក់ពន្ធ័ទេ។